លោកអ៊ុយ វ៉ិត មេគយច្រក ភ្នំដី (គីឡូ13) អាងលោក ​ឈុ​ន​ ​សុ​ភ​ម​​ង្គលនឹងលោក គុណញឹម នៅពីក្រោយទើបហាន ប្រព្រឹត្តអំពើពុករលួយយ៉ាងពេញទំហឹង…?

403

ខេត្តបាត់ដំបង ៖ ប្រមុខរាជរដ្ឋាភិបាលដែលដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងចាប់ផ្តើម បោសសំអាតមន្ត្រីខិលខូចមន្ត្រីលាមកពុករលួយនៅក្នុងស្ថាប័នរដ្ឋនានា ខណ:ពេលដ៏ខ្លីខាងមុខនេះសម្តេចនឹងប្រកាសបើកយុទ្ធនាការកំចាត់អំពើពុករលួយនៅក្នុងអគ្គនាយក ដ្ឋានគយនិងរដ្ឋាករកម្ពុជាមុនគេ បន្ទាប់ពីសម្តេចតេជោបានខិតខំប្រឹងប្រែងរាល់ថ្ងៃដើម្បីផ្សាភ្ជាប់គ្នាជាមួយនឹងបេះដូងរាស្ត្រតែស្នូរសំលេង   ប្រជាពលរដ្ឋ ស្រែកយំ យ៉ាងទ្រហឹងអឺងកង តវ៉ា ចំពោះការកៀបជំរិតយកលុយ ពីមន្ត្រីគយកូនចៅ លោក អ៊ុយ វ៉ិត ប្រធានការិយាល័យ គយនិងរដ្ឋាករ ច្រកទ្វារអន្តរជាតិ ភ្នំដីហៅគីឡូ13 ក្នុងស្រុក សំពៅលូន ខេត្តបាត់ដំបង ដែលលោកអ៊ុយ វ៉ិត កំពុងតែយក តួនាទីនិងអំណាច បើកដៃឱ្យ មន្រ្តីរបស់ខ្លូនដាក់កុងត្រូលបន្ថែមទៀត ដើម្បីកៀបជំរិត ឆៅៗ យកលុយពីប្រជាពលរដ្ឋដឹកទំនិញបន្តិចបន្តួចឆ្លងព្រំដែន ខ្មែ- ថៃ កាលពីពេលថ្មីៗនេះ ប្រជាពលរដ្ឋ និងអាជីវករ បានត្អូញត្អែ ប្រាប់ឱ្យ ដឹងថា លោក មេគយប្រចាំច្រកភ្នំដី ស្ថិតក្នុងស្រុកសំពៅលូន ខេត្តបាត់ដំបង លោក អ៊ុយ វ៉ិត ប្រធាន  ។

IMG_2584-1.jpg

ការិយាល័យគយ ច្រកភ្នំដីនេះ កំពុងដាក់គំនាបកៀបសង្កត់ មកលើប្រជាពលរដ្ឋខ្លាំងណាស់ គឺមួយថ្ងៃៗឮសូរតែក្រុមប្រជាពលរដ្ឋ និងអាជីវករ រអ៊ូរទាំ ចំពោះមន្ត្រី គយជំរិតទារលុយច្រើនៗ អ្នកខ្លះស្រែក ទ្រហោយំសោក ដោយការតវ៉ាមិនឈ្នះគេ ព្រោះតែ លោកអ៊ុយ វ៉ិត មិនចេះអាណិតប្រជាពលរដ្ឋខ្មែ រក្រីក្រ ខំប្រឹងរកស៊ី បន្តិចបន្ទួច ត្រដាបត្រដួស ហើយលោកអ៊ុយ វ៉ិត មេគយមុខលុយ មិនយល់យោគ លើកលែង ឬ បន្ធូបន្ថយ ឱ្យខ្លះ ទេ ពួកគេដឹងតែពីលុយចូល ហោប៉ៅខ្លួន ប៉ុណ្ណោះ ប្រជាពលរដ្ឋ បានសំដែង ពីភាពហ្ម ងសៅ មកកាន់សារព័ត៌មានយើងថា លោកអ៊ុយ វ៉ិត ម្នាក់ហ្នឹង ហើយ ដែល ជាអ្នក បើកដៃឱ្យ មន្ត្រីគយក្រោមឱវាទ ដាក់កុងត្រូលជជុះ ចាំជំរិតយកលុយពីអ្នករត់តាក់ស៊ី អ្នកបើករថយន្ត ដឹកជញ្ជូនទំនិញ និងពីឈ្មួញតូចតាចដឹកបន្លែផ្លែឈើដោយគ្មានវិកិយប័ត្រត្រឹមត្រូវឡើយ សូម្បីអ្នក អូសរទេះបន្លែ ទឹកក្រូច ទឹកផ្លែឈើ កំប៉ិកកំប៉ុកនិងរទេះអេតចាយក៏ក្រុមមន្ត្រីគយ កូនចៅ លោក អ៊ុយ វ៉ិត មិនលើកលែងដែរ ទោះបីជាដឹងថាពួកគាត់រកមួយថ្ងៃរស់មួយថ្ងៃ ក៏ ដោយ គឺ កុងត្រូលជជុះរបស់មន្ត្រីគយក្រោមឱវាទលោក អ៊ុយ វ៉ិត ដែលស្ថិតនៅត្រង់ចំណុចភូមិវាលវង់ ឃុំតាស្តា ស្រុកសំពៅលូន ខេត្តបាត់ដំបង ចាំស្ទាក់ជំរិតយកលុយយ៉ាងពេញបន្ទុកមិនឱ្យអ្នកណាមួយរួចខ្លួនបាននោះទេ ដែលធ្វើឱ្យប្រជាពលរដ្ឋមានការងឿងឆ្ងល់ថា ចុះហេតុអ្វីបានជាលោកអ៊ុយ វ៉ិត មានអំណាចខ្លាំងក្លា ម៉្លេះ ហ៊ានជិះសេះលែងដៃ បង្កើតកុងត្រូលជជុះ ប្រឆាំងនឹងបទបញ្ជាប្រមុខរាជរដ្ឋាភិបាល សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ   ។

IMG_2586-1.jpg

ព្រះរាជាណាចក្រកម្ពុជា យា ៉ងដូច្នេះ ទៅវិញ ប្រភពបានឱ្យ ដឹងថានៅរាល់ពេលដឹកឥវ៉ាន់ ចេញចូលម្តងៗត្រូវបង់លុយឱ្យ ទៅលោកអ៊ុយ វ៉ិត ប្រធាន ការិយាល័យគយនៅច្រករួចហើយ ទើបបានយកឥវ៉ាន់ទៅដាក់លើរថយន្តបានចេញចូលតាមធម្មតា ចំណែកឯកុងត្រូលជជុះរបស់មន្ត្រីគយដែលជាកូនចៅរបស់លោក អ៊ុយ វ៉ិត នៅចំណុចភូមិឃុំខាងលើវិញ គឺមានមន្ត្រី គយពី3 ទៅ4 នាក់ស្ទាក់ចាំកាក់ឡាន រទេះប្រជាពលរដ្ឋឱ្យ ចូលបង់លុយតាមផ្លូវទៀត ហើយបើមិនចូលបង់ឱ្យ កុងត្រូលជជុះនោះទេ ច្បាស់ជាគយគំរាមចាប់យកទៅកន្លែងហើយ ក្នុងឡាននីមួយៗត្រូវបង់ប្រាក់ចាប់ពី 2 0. 0000 រៀលទៅ 50.0000 រៀល បើប្រជាពលរដ្ឋណា មិនបានបង់លុយឱ្យ មន្ត្រីគយទាំងនោះទេ គឺក្រុម គយចោទប្រកាន់ពួកគាត់ដូចជាឥវ៉ាន់ បន្លែ ផ្លែឈើទាំងអស់ហ្នឹង សុទ្ធតែអត់មានពន្ធ ត្រូវតែ បង់លុយឱ្យ ទើបបានឱ្យ ឡានទៅហើយប្រជាពលរដ្ឋខ្លះទៀត បានតវ៉ាថាគាត់បានបង់លុយឱ្យ ការិយាល័យគយនៅច្រករួច ហើយ ហេតុម្តេចបានជាមកកាក់តាមផ្លូវទៀត ទោះបីជាគាត់ពុំមានលុយបង់ឱ្យក៏ ក្រុមគយមិនព្រមឱ្យ ដឹកទំនិញ  ចេញចូលបានឡើយ  ។

IMG_2585-2.jpg

មជ្ឈដ្ឋានប្រជាពលរដ្ឋ បានរិះគន់ទៅលើលោកអ៊ុយ វ៉ិត ថាជាមេជំរិតទារលុយ គ្មា នញញើតអ្វីទាំង អស់ ដែលគេដាក់ការសង្ស័យថា លោកឈុន សុភមង្គល ប្រធានសាខាគយនិងរដ្ឋាករ ខេត្តបាត់ដំបង គឺជាអ្នកបើកភ្លើងខៀវ និងជាខ្នងបង្អែក ដ៏រឹងមាំ ដើម្បីទទួលចំណែក ពីការប្រព្រឹត្តអំពើពុករលួយ បិទភ្នែកបិទច្រមុះលោកគុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋាន គយនិងរដ្ឋាករកម្ពុជា ទើបមិនមានចំណាត់ការ ទៅលើ លោកអ៊ុយ វ៉ិត បែបនេះ ប៉ុន្តែ ប្រហែលជាទំនងដឹងថា សម្តេចតេជាហ៊ុន សែន បានបញ្ជាឱ្យលោកឱមយុិនទៀងប្រធានអង្គភាពប្រឆាំងអំ ពើពុករលួយ ចុះធ្វើការ.   ស៊ើបអង្កេត ឱ្យបានស៊ីជម្រៅ និងមានប្រសិទ្ធភាព បំផុតផងនោះ ច្បាស់ជាលោកឈុន សុភមង្គល ខ្លាចវ័នកជាមួយ លោកអ៊ុយ វ៉ិត ក៏ អាចលួចដោះដៃចេញ ក៏ថាបាន បើអញ្ចឹងហើយ ធ្វើឱ្យលោកអ៊ុយ វ៉ិតកាន់តែទទួលរងនូវទម្ងន់ថ្មបាត់ នៃការប្រព្រឹត្តអំពើពុករលួយតែម្នាក់ឯង   ពាក់ព័ន្ធនឹង  ។

95bf2ac8-2808-4e35-bbb1-e29b3a10d73a.jpg

សកម្មភាព របស់មន្ត្រីគយ នៅច្រកភ្នំដី មានភាពមិនប្រក្រតី ដែលបានធ្វើឱ្យ ប្រជាពលរដ្ឋកាន់តែក្តៅក្រហាយ និងហួសចិត្ត ដែលរឹតតែអស្ចារ្យទៀតនោះ ត្រូវបានគេ ទំលាយ ឱ្យដឹងថា សូម្បីតែជីមួយការ៉ុងយកទៅចំការក៏បង់លុយ ឱ្យ ការិយាល័យគយក្នុងមួយការ៉ុង 20 បាត(ប្រាក់ថៃ) ទើបបានគយឱ្យ ទៅ ហើយពេលទៅដល់កន្លែងកុងត្រូលជជុះ ត្រវបានគយជជុះ ទារលុយបន្ថែមទៀត ដូច្នេះ ទម្ងន់ថ្មបាក់ធ្លាក់មកលើលោកអ៊ុយ វ៉ិត ប្រព្រឹត្តអំពើពុករលួយ កាន់តែធ្ងន់ធ្ងរទៅ ហើយ សង្ឃឹមថា សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី បានជ្រា បច្ស់ ពីមន្ត្រី ក្នុងសា ្ថប័នរដ្ឋ ដែលយកអំណាចតួនាទីទៅធ្វើបាបរាស្ត្រ បំពេញផលប្រយោជន៍ ផ្ទាល់ខ្លួន តាម រយ:ការប្រព្រឹត្ត អំពើពុករលួយ ហើយប្រជាពលរដ្ឋដែលគាំទ្រ សម្តេច ស្ទើរ តែមួយ រយភាគរយ បានស្នើសុំឱ្យសម្តេចចាត់វិធានការ ក្តៅ ទៅមន្ត្រីខិលខួចដូចជាលោកអ៊ុយ វ៉ិត នេះជាដើម ដែលកំ ពុងប្រព្រឹត្តអំពើពុករលួយ ដើម្បីកុំឱ្យជះឥទ្ធិពលអាក្រក់ ដល់សង្គមតទៅទៀត ពាក់ព័ន្ធ ការលើកឡើង ខាងលើនេះ អង្គភាព CTV យើង មិនអាច សុំ ការបកស្រាយ បំភ្លឺ ពី លោក អ៊ុយ វិត បាន ទេ នៅ ពេល នេះ យើងខ្ញុំ នឹង ព្យាយាម បន្តពេល ក្រោយ ៕

IMG_2589-2.jpg