លោកឧត្តមសេនីយ៍ទោ អ៊ុច សុខុន នាំយកអំ ណោយរបស់សម្តេចក្រឡាហោម ស ខេង និងលោកជំទាវប្រគល់ជូននគរបាលវរៈសេនាតូចការពារព្រំដែនគោកចំណុះស្នងការដ្ឋាន…?

148

 

បាត់ដំបង៖នាព្រឹកថ្ងៃទី ១៣ ខែ កញ្ញា ឆ្នាំ ២០១៨ បន្ទាប់ពីទទួលបាន នូវអំណោយដ៏ថ្លៃថ្លារបស់ សម្តេចក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រីស្តីទី និងលោកជំទាវតាមរយៈឯកឧត្តម ខាន់ ម៉ាណេរ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូនព្រម ទាំងក្រុមគ្រួសារមនុស្សធម៌បាត់ដំបង  រួចមកឯកឧត្តម ឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការនៃស្នងការដ្ឋានន​ គរបាលខេត្តបាត់ដំបង បាននាំ​យកអំណោយដ៏ថ្លៃថ្លានេះទៅ ប្រគល់ជូនដល់កងកម្លាំងនគរបាលវរៈសេនាតូចការពារព្រំដែនគោកលេខ៣១០​និងលេខ៨២៣​ស្រុកសំឡូត ដែលកំពុងឈរជើង ការពារបូរណ​ភាពទឹកដីតាម ខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ  ឯកឧតត្តម ឧត្តមសេនីយ៍ទោ អ៊ុច សុខុន បានផ្តាំផ្ញើដល់កងកម្លាំងនគរបាលទាំងអស់ដែលកំពុងឈរ ជើងការពារបូរណភាពទឹកដី នៅតាមខ្សែបន្ទាត់ព្រំដែន កម្ពុជា-ថៃ បានជ្រាបថា ដោយ​បានការគឺតគូរ យកចិត្ត ទុកដាក់ជាប់ជាប្រចាំពីសម្តេចក្រឡាហោម ស ខេង ក៏ដូចឯកឧត្តម​ នាយឧត្តមសេនីយ៍សន្តិបណ្ឌិត​នេត​ សាវឿន​ អគ្គស្នងការ​នគរបាលជាតិចំពោះ ។

សុខទុក្ខរបស់បងប្អូនកងកម្លាំងនគរបាលនៅប៉ុស្តិ៍ ប៉មជួរមុខនៃខ្សែបន្ទាត់ព្រំដែនទើបសម្តេចបានផ្តល់ជូននូវគ្រឿងឧបភោគ បរិភោគ សម្ភារៈប្រើប្រាស់មួយចំនួន តាមរយៈឯកឧត្តម  ខាន់ ម៉ាណេរ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន ព្រ​មទាំង​លោកជំទាវ និងក្រុមគ្រួសារ​មនុស្សធម៌បាត់ដំបង ហើយថ្ងៃនេះឯកឧត្តមបានយកមកប្រគល់ជូនដល់អស់​លោក ជាកងកម្លាំងនគរបាល ជាមួយនឹងការផ្តល់ជូននូវគ្រឿងឧភោគ បរិភោគ សម្ភារៈប្រើប្រាស់នាពេលនេះ ក្នុងនាម សម្តេចក្រឡាហោម ស ខេង តាមរយៈឯកឧត្តមស្នងការបានផ្តាំផ្ញើការសាកសួរសុខទុក្ខចំពោះកងកម្លាំងនគរបាលទាំងអស់ដែលបានខិតខំបំពេញភារកិច្ចបំរើជាតិ មាតុភូមិ បំរើប្រជាពលរដ្ឋនាពេលកន្លងទៅដោយពុំខ្លាច​នឿយហត់ និងទទួលបានលទ្ឋផលល្អប្រសើរ ជាពិសេសភារកិច្ចការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សង្គមក្នុងឳកាសនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនី​តិ​កាលទី៦ ដែលប្រព្រឹត្តិទៅកាលពីខែកក្កដា ឆ្នាំ ២០១៨ កន្លងទៅថ្មីៗនេះ .អំណោយ ដែលបានចែកជូននាពេលនេះក្នុងមួយវរៈសេនាតូចនគរបាលការពារព្រំ ដែនគោកទទួលបាន ។

​១-ថវិការបស់ឯកឧត្តម​ នាយឧត្តមសេនីយ៍​ សន្តិបណ្ឌិត​ នេត​ សាវឿន​ អគ្គស្នងការនគរបាលជាតិចំនួន០២លាន​រៀល  ២-ថវិការបស់ឯកឧត្តម​ ងួន​ រតន:​ អភិបាលនៃគណ:​អភិបាលខេត្តបាត់ដំបងចំនួន០១លានរៀល -៣-ថវិការបស់ឯកឧត្តម​ឧត្តមសេនីយ៍ទោ​ អ៊ុច​ សុខុន​ចំនួន០១លានរៀល​ -៤-អង្ករចំនួន ២.០០០គីឡូក្រាម -៥-ស្កសរចំនួន ៥០គីឡូក្រាម –៦-អំបិលសុខភាពចំនួន ៥០ គីឡូក្រាម – ៧-ត្រីខកំប៉ុងចំនួន ០៥​ កេសធំ  –៨-មីចំនួន០៥កេសធំ- ៩-ទឹកត្រីចំនួន ១១យួរ – ១០-ទឹកស៊ីអីវចំនួន ១១ យូរ –១១-បីចេងចំនួន ១០ គីឡូក្រាម-១២-វិទ្យុទាក់ទងចំនួន   ១០ គ្រឿង-១៣-កន្សែងពោះគោតាមចំនួនកងកម្លាំងជាក់ស្តែងម្នាក់មួយ- ១៤-បារីចំនួន​០៣​ សុង (រូបភាក្រុមការងារប្រតិកម្មរហ័សនិងផែនការងារគ្រប់គ្រងធនធានមនុស្ស ៕