សម្តេចស ខេង បញ្ជាឲ្យអង្គភាព៤ ប្រញាប់ទៅខេត្តព្រះសីហនុជាបន្ទាន់ ដើម្បីទប់ស្កាត់ជនជាតិចិន ដែលប្រព្រឹត្តបទល្មើស…?

356

ភ្នំពេញ​ ៖ សម្ដេច​ក្រឡា​ហោម ស​ ខេង ឧ​​​​​​​​​បនាយក​​​​​​​​រដ្ឋមន្ត្រី​​​​​​​​​ និង​ជា​​​​​​​​​​នាយករដ្ឋ​​​​​​​​មន្ត្រី​ស​​​​​​​​ស្តីទី​បាន​​​​​បញ្ជា​ឲ្យ​​​​​​​​​​​អ​​​​​​​​​​​​ង្គភា​​​​​​​​​​​​​​​​​​​​​​​​​ព​សំខាន់ៗ​ចំនួ​​​​​​​​​​ន​៤ រប​​​​​​​​​ស់​ក្រ​​​​​​​​​សួងមហា​​​​​​​​​ផ្ទៃ ដែល​​​​​​​​​រួមមាន​​​​​​​​​ អគ្គនាយ​​​​​​​​​កដ្ឋាន​រដ្ឋ​​​​​​​​​បាល ​​​​​​​​​អគ្គស្នងកា​​​​​​​​​រដ្ឋាន​ន​​​​​​​​​​គរបាល​​​​​​​​​​​​​​​​​​​​​​ អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ និង​ក្រុម​​អ្នក​ច្បាប់​របស់​​​​​​​​​​​​​​​​​​​​​ក្រសួង ចុះទៅ​​​​​​​​​ខេត្ត​ព្រះ​​​​​​​​​​សីហ​​​​​​​​​នុ​ជា​​​​​​​​​​បន្ទាន់ ​​​​​​​​​​ដើ​​​​​​​​​ម្បី​​​​​​​​​​​​​​​ស្រាវ​​​​​​​​​​​​​​​​​​​​​​​ជ្រាវ បង្ក្រាប និ​​​​​​​​​ង​ទប់ស្កាត់​បទ​ល្មើស​។

ការ​ដាក់​ប​ញ្ជា​របស់​ស​​​​​​​​ម្ដេច​ក្រឡាហោ​​​​​​​​​​​​​​​ម ស ខេង បានធ្វើ​​​​​​​​​​ឡើង​កាលពី​ព្រឹ​​​​​​​​​ក​ថ្ងៃទី​១២ ខែ​​​​​​​​​​កញ្ញា ឆ្នាំ​២​​​​​​​​​​​​​​​​០១៨​នេះ ក្នុង​ឱកាស​ដែល​សម្តេច​បា​​​​​​​​​ន​អញ្ជើញ​ជា​​​​​​​​​អធិបតី​ក្នុ​​​​​​​​​​​​​​​​​​ង​ពិធី​ប្រ​​​​​​​​​កាស​ចូលកាន់​​​​​​​​​​តំណែង​​​​​​​​​​​​​​​​​​ រដ្ឋលេខាធិកា​​​​​​​​​​រ អនុរដ្ឋ​​​​​​​​​​លេខា​​​​​​​​​​​​​​​​​​​​​​ធិការ អនុប្រធាន​អា​​​​​​​​​​ជ្ញាធរ​ជាតិ​​​​​​​​​​​ប្រយុទ្ធ​​​​​​​​​ ប្រឆាំង​គ្រឿ​​​​​​​​​​ងញៀន អ​​​​​​​​​គ្គនាយក អ​​​​​​​​​​​​​​​​​​​គ្គាធិការ និ​​​​​​​​​​ង​បំពាក់​​​​​​​​​​ឋានន្ដ​​​​​​​​​​​​រស័ក្ដិ ជូ​​​​​​​​​ន​នា​​​​​​​​​​​​​​​​​​​​​​​​​​យ​នគរបាល​​​​​​​​​ជាតិ​ជាន់ខ្ព​​​​​​​​​​ស់​ក្រសួ​​​​​​​​​​ងមហា​​​​​​​​​ផ្ទៃ ​​​​​​​​​​​​​​​​​​ប​​​​​​​​​​​​​​​ន្ទាប់​ត្រូ​​​​​​​​​វ​បា​ន​គេ​មើ​​​​​​​​​​ល​​​​​​​​​​​ឃើញ​​​​​​​​​​​​​​​​​​​​ថា ​​​​​​​​​​​មានការ​​​​​​​​​​​កើ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​នឡើង​​​​​​​​​​​​​នូវ​ជន​​​​​​​​​​​ជា​​​​​​​​​​​​​​​​​​​​​​តិចិ​​​​​​​​​​​​​​​​​​​​​ន​យ៉ាង​គំហុក​នៅ​​​​​​​​​​ខេត្ត​ព្រះសីហ​​​​​​​​​​នុ ហើយ​ប​​​​​​​​ទល្មើស​បាន​​​​​​​​​​​កើត​ឡើង​​​​​​​​​ជា​បន្ត​​​​​​​​ន្ទាប់ ពាក់​​​​​​​​​​ព័ន្ធ​ជាមួយ​​​​​​​​​​​​ជនជា​​​​​​​​​​​​​​​​​​​​​​តិ​ចិន​។

តាម​សម្ដេច​​​​​​​​​ក្រឡាហោម ស ​​​​​​​​​​​​​​​​​ខេង បច្ចុប្បន្ន​នៅ​ខេត្ត​​​​​​​​​ព្រះសីហនុ កំពុ​​​​​​​​​​​​​​​​ង​តែ​មាន​ស​​​​​​​​កម្មភាព​​​​​​​​​​ជួញដូរ និង​​​​​​​​​​​ការ​អ​​​​​​​​​​​​​​​​​​​​​​​​ភិវឌ្ឍ ហើយក៏​មាន​​​​​​​​​​ភ្ញៀវ​ទេសចរ​​​​​​​​​ណ៍​ច្រើន​​​​​​​​​​​ដែរ ហើយ​​​​​​​​​​​​​​​​​​រយៈពេល​ខ្លី​​​​​​​​​​​ចុង​​​​​​​​​​​​ក្រោយ​​​​​​​​​​​​​​​​​​​​​នេះ ភ្ញៀវទេស​​​​​​​​​ចរ​បាន​​​​​​​​​​សម្រុក​​​​​​​​​​​​ទៅលេង​​​​​​​​​​​​​​​​​​​​ខេត្ត​ព្រះសីហនុ​យ៉ា​​​​​​​​​​ងច្រើន ជា​​​​​​​​ពិសេស​ជន​​​​​​​​​​បរទេស ​​​​​​​​​ក្នុងនោះ​​​​​​​​​គឺ​ជនជា​​​​​​​​តិ​ចិន​​​​​​តែម្តង​។សម្ដេច ស ខេង បាន​​បញ្ជាក់​យ៉ាង​​​​​​ដូច្នេះ​ថា “​ឥ​​​​​​​​​​ឡូវនេះ​នៅ​​​​​​​​​​​​​​​ខេត្ត​ព្រះសីហ​​​​​​​​​​នុ កំពុង​​​​​​​​​​តែ​មា​​​​​​​​​ន​សកម្ម​​​​​​​​​ភាព​វិនិ​​​​​​​​​​យោគ​​​​​​​​​​​​​​​​​​ និង​ការអភិវឌ្ឍ​ន៍ ហើយ​ក៏​​​​​​​​​​មាន​ភ្ញៀវទេស​​​​​​​​ចរ​ណ៍​ជាច្រើ​​​​​​​​​​​​​​​​​​ន​នៅ​ទីនោះ​​​​​​​​​។ និយាយ​​​​​​​​​​រួម​គឺថា ​​​​​​​​​​​​​​​​​​មក​ដោយ​គំ​​​​​​​​​​ហុក​​​​​​​​​​​​តែ​​​​​​​​​​​​​​​​​​​​​​​​​​ម្តង ដែ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ល​ចំនួន​​​​​​​​​​​មកដល់ពេ​​​​​​​​​លនេះ មិ​​​​​​​​​​​​​​​​​​​នតិច​​​​​​​​​ជាង​៧​ម៉ឺន​​​​​​​​​​នាក់​នោះ​​​​​​​​​​ទេ នៅ​​​​​​​​​ខេត្ត​ព្រះសី​​​​​​​​​ហនុ​…​វា​​​​​​​​​​ធម្មតា​​​​​​​​​​​ទេ ជន​​​​​​​​​​​ជាតិ​​​​​​​​​​ណាក៏​​​​​​​​​​​​​ដោយ​​​​​​​​​​​​​​​​​​​​​​ វា​តែង​មាន​​​​​​​​​​អ្នក​ល្អ និ​​​​​​​​​​​​​ង​អ្នក​មិន​​​​​​​​​​ល្អ ហើ​​​​​​​​​​​​​​​​​​យ​ក្នុងពេល​​​​​​​​​​ដែល​ខេ​​​​​​​​​​​​​​​​​​ត្ត​ព្រះសី​​​​​​​​​ហនុ​មិ​​​​​​​​​​​​​​​​​នទាន់បា​​​​​​​​​​​ន​រៀប​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ចំ​​​​​​​​​ខ្លួន​ឲ្យ​​​​​​​​​​​បាន​ស​​​​​​​​​ម​ស្រ​​​​​​​​​​​​​​​​​​​​​​​​បតាម​ការវិវឌ្ឍ​​​​​​​​​ន៍​នេះ​​​​​​​​​​​​​​​ 

​ចឹ​ង​ហើយ​វា​កើនឡើ​​​​​​​ង​នូវ​ប​​​​​​​​​ញ្ហា​មួយចំនួ​​​​​​​​​​​​​​​ន ដូចជា​បទ​​​​​​​​​ល្មើ​ស​សម្លា​​​​​​​​​ប់ ការប្រើ​​​​​​​​​ប្រាស់​គ្រឿង​​​​​​​​​ញៀន ​​​​​​​​​​​​​​​​​​​​​​​​​​​បញ្ហា​បរិស្ថាន អនាម័យ ដែ​​​​​​​​​ល​យើង​បារ​​​​​​​​​ម្ភ​បំផុត​​​​​​​​​​​​​​​​​​ខ្លាច​ថា ទឹកសមុ​​​​​​​​ទ្រ​ដែល​កំ​​​​​​​​​​ពុងតែ​ជាទី​​​​​​​​​​ពេញនិយម​​​​​​​​​​​ប្រជាពល​​​​​​​​​​​រដ្ឋ​កម្ពុ​​​​​​​​​​​​​​​​​​​ជា និង​អន្តរជាតិ ដែល​​​​​​​​​​កោត​សរសើ​​​​​​​​រ​ថា​ល្អ​នោះ​​​​​​​​​​​​​​​​​​ បើសិនជា​​យើង​មិនបាន​យកចិត្តទុកដា​​​​​​​​ក់​ឲ្យ​បាន​​​​​​​​​​គ្រប់​ជ្រុង​​​​​​​​​ជ្រោយ​ទេ ​​​​​​​​​​​​​​​​​​​​​​​​​​​​​វា​អាច​ធ្វើ​ឲ្យ​ទឹ​​​​​​​​​​កស​​​​​​​​​មុទ្រ​នេះ ​​​​ក្លាយ​ទៅជា​ទឹកសមុទ្រ ដែ​​​​​​​​​​​​ល​ប្រើ​​​​​​​​​​​​លែ​​​​​​​​​​​ងកើ​​​​​​ត​”​។

សម្ដេច​ក្រឡា​​ហោម​​​​​​​​​​ ស ខេង​​​​​​​​ បញ្ជាក់​​​​​​​​​​ទៀត​ថា ក្នុង​​​​​​​​​​​​​​​​​​​តួនាទី​ក្រសួ​​​​​​​​​ងមហាផ្ទៃ​​​​​​​​​​យើង​បាន​​​​​​​​​ចាត់​ស្នើ​​​​​​​​​​​ឲ្យ​មាន​ក្រុ​​​​​​​​​មការ​​​​​​​​​​​​​​​​​​​​​​​​​ងារ ដើម្បី​ចុះ​ស្រាវជ្រាវ ​​​​​​​​​នៅ​ខេត្ត​ព្រះ​​​​​​​​​សីហនុ​នេះ​​​​​​​​​។ ជា​មួយ​គ្នា​​​​​​​​​​នេះ ក៏​មា​​​​​​​​​ន​ការ​អំ​​​​​​​​​​​​​​​​ពាវនាវ​ពី​អន្តរ​​​​​​​​​ក្រសួង ដោ​​​​​​​​​​យ​ស្នើ​​​​​​​​​​​​​​​​​​​​​​​​ទៅ​ប្រមុខ​រាជរដ្ឋាភិបាល ហើ​​​​​​​​យ​ប្រមុខ​រាជ​​​​​​​​រដ្ឋាភិបា​​​​​​​​​ល​ក៏បាន​​​​​​​​​​ឯកភាព​​​​​​​​​​ប្រគល់​​​​​​​​​​ភារកិច្ច​ឲ្យ​​​​​​​​​​​​​​​​​ក្រសួង​-​ស្ថាប័ន​​​​​​​​​​​នីមួយៗ ​​​​​​​​​ធ្វើតាម​​​​​​​​​​​​​​​​​​​​​​​​​តួនាទី​ភារកិច្ច រប​​​​​​​​​ស់​ខ្លួន​ផង​ដែ​​​​​​​​​រ ប៉ុន្តែ​​​​​​​​​​​​មិនទាន់​​​​​​​​​​ដឹង​​​​​​​​​​​ថា ក្រ​​​​​​​​​សួង​ណា​​​​​​​​​​​​​​​​​​​​​​ខ្លះ​បាន​ធ្វើ​​​​​​​​​​ ហើយ​​​​​​​​​​ក្រសួង​ណា​​​​​​​​​ខ្លះ​មិនបា​​​​​​​​​ន​ធ្វើ​​​​​​​​​​​នោះ​​​​​​ទេ​។

សម្រាប់​ក្រ​សួងមហាផ្ទៃ ដែល​​​​​​​​​​​មាន​ការទ​​​​​​​​ទួលខុសត្រូ​​​​​​​​​​​​​​​​​​វ​ច្រើន “​បា​​​​​​​​​​ន​ស្នើ​ថា យើ​​​​​​​​​ង​នឹង​រៀ​​​​​​​​​​បចំ​ក្រុម​​​​​​​​​​​​​​​ការងារ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ស្រាល​មួយ ដើម្បី​ទៅ​​​​​​​​​​គាំទ្រ​ដល់​​​​​​​​​​រដ្ឋបាល​ខេត្ត​​​​​​​​​ព្រះសីហនុ ​​​​​​​​​ដែល​ក្នុង​នោះ ​​​​​​​​​ខ្ញុំ​គិតថា​មាន​អ​​​​​​​​​​គ្គនាយកដ្ឋា​​​​​​​​​ន​៤ ដែល​​​​​​ដើរតួ​​​​​​​ អគ្គ​​​​​​​​​​​​​​​​​​​​​​​​​​រដ្ឋបាល អគ្គ​នគរបាល អន្តោប្រវេស​​​​​​​​​​ន៍ ហើយ​និង​ក្រុម​​​​​​​​​អ្នកច្បាប់​។ ​​​​​​​​​រៀបចំ​ជា​ក្រុ​​​​​​​​​ម​មួយ​ហៅថា​ ​​​​​​​​​ក្រុម​ប្រតិប​​​​​​​​​​ត្តិការ ​​​​​​​​​​​​​​​​​​​ឬក៏​ក្រុមគាំទ្រ ប៉ុន្តែ​មិនមែន​ថា​​​​​​​​​​ក្រុមគាំទ្រ​​​​​​​​​​​ទៅ​ធ្វើ​​​​​​​​​​ជំនួស​រដ្ឋ​​​​​​​​​​​បាល ខេត្ត​​​​​​​​​​ព្រះសីហ​​​​​​​​​​នុ​ទេ ក៏​​​​​​​​​​​​​​​​​​​​​ប៉ុន្តែ​ទៅ​គាំទ្រ​ជួ​​​​​​​​​​យ​ដោះ​​​​​​​​​​ស្រាយ​​​​​​​​​​ នូវ​​​​​​​​​​​​​​​​​​​​​​​បញ្ហា​ទាំងឡាយ​​​​​​​​​​​ណា​ដែល​ខេ​​​​​​​​​ត្ត​មិន​​​​​​​​​​មាន​ល​​​​​​​​​ទ្ធភាព រាល់​ទាំង​ការ​បង្ក្រាប​ប​ទល្មើស ទៅ​នោះ​ផ​ង​”​។

សូម​បញ្ជាក់​ថា នៅ​​ខេត្ត​​​​​​​​ព្រះសី​​​​​​​​​​ហនុ ​​​​​​​​​នាពេល​​​​​​​​​ចុង​ក្រោ​​​​​​​​​យ​​​​​​​​​នេះ ​​​​​​​​មាន​បទ​​​​​​​​ល្មើ​​​​​​​​​​ស​កើត​ឡើ​​​​​​​​​​ងជា​បន្ត​​​​​​​​​បន្ទាប់​​​​​​​​​ ហើយ​ក្នុ​​​​​​​​​​​​​​​​​​​​ងនោះ​មាន​ការចា​​​​​​​​ប់​បង្ខាំង​ជ​​​​​​​​ន​ជាតិចិ​​​​​​​​​ន​ដូចគ្នា​​​​​​​​​ធ្វើ​ទារុណ​​​​​​​​កម្ម​ផង​​​​​​​​​ដែរ តែ​ត្រូវ​​​​​​​​​បាន​កម្លាំ​​​​​​​​​​ង​នគរ​​​​​​​​​បាល​ប​​​​​​​​​ង្ក្រា​​​​​​​​​ប​ទាន់​​​​​​​​​​​ពេ​​​​​​​​​លវេ​​​​​​​​​​​​​​​​​​​​​លា​ផងដែរ៕