ចុមញាក់សាច់!! ស្មានមិនដល់ថា ចោរស្រីដែលលួចទូរស័ព្ទដៃគេកាល ពីម្សិលមិញនេះ មានប្រវត្តិមិនធម្មតាចឹងសោះ…?

415

ភ្នំពេញ៖ នាងស្រីដៃឆៅលប​លួចទូរស័ព្ទដៃក្នុងផ្សារព្រៃទាខណ្ឌពោធិ៍សែនជ័យ មិនទាន់បានសម្រេចត្រូវម្ចាស់គេតាម​ទាន់ ហើយផ្អើលនាំគ្នាព្រួតចាប់និងជ្រុលជូនបួន​ប្រាំកណ្តាប់ដៃរួចកោសក់នោះ ត្រូវអ្នកលេងបណ្តាញសង្គមផ្ទុះការរិះគន់លើមនុស្សប្រុសស្រី ៤នាក់ដែលបានប្រើហិង្សាលើជនសង្ស័យថា «ជាទង្វើព្រៃផ្សៃ និងថោកទាបបំផុត  ។

ទោះនាងជាចោរក៏ដោយ» មិនត្រឹមតែប៉ុណ្ណឹងទេ ទទូចឲ្យសមត្ថកិច្ចចាប់ញាត់គុកថែមទៀតផង ប៉ុន្តែក៏មាន​មតិ​អ្នក​លេងហ្វេសប៊ុកម្ខាងទៀតថា «ធ្វើអញ្ចឹងដូចគាំទ្រឲ្យចោរលួចបន្ត»។ទន្ទឺមនឹងក្តីអាណិតផ្ទុះឡើងផុសផុលពេញប្រទេសលើជនសង្ស័យលួចទូរស័ព្ទ ម្ចាស់គណនីហ្វេសប៊ុក «Oun Yeye» ដែលមិនប្រកាន់ថាខាងណាត្រូវខាងណា ។

ខុសនោះ បានរំឭកសកម្មភាព​ទុច្ចរិករបស់នារីរងការវាយកោសក់ថា «កាល២០១៦ ធ្លាប់ធ្វើសកម្មភាពនៅប៉ោយប៉ែត ដើរលួចគ្រប់ផ្សារ នៅក្នុងប៉ោយប៉ែត ហើយត្រូវគេចាប់បានម្ដង ដោយមិនមានការវាយដំអី ហើយក៏ប្រគល់ឲ្យសមត្ថកិច្ច។ ប្រហែលជាបានចិត្ត មិនរាងទើបធ្វើសកម្មភាពម្ដងហុឺម….អ្នកណាក៏អាណិតដែរ តែយើងខ្លួនឯទេដែលប្រព្រឹត្តធ្វើខុសចេះកែខ្លួនបានល្អ៕