សមត្ថកិច្ចជំនាញឃាត់ខ្លួនស្រី្តម្នាក់ដែលវាយធ្វើបាបកូនចុងរបស់ខ្លួននៅក្នុងទឹកដីថៃបានហើយ..?

141

បន្ទាយមានជ័យ÷ នៅរសៀលថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៨ នគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ដែលដឹកនាំដោយលោកវរសេនីយ៍ត្រី អោក សំណុក នាយរងការិយសល័យ និងមានការសម្របសម្រួលពីលោក មាស ច័ន្ទពិសិទ្ធ ព្រះរាជអាជ្ញាអមសាលាដំបួងខេត្តបន្ទាយមានជ័យ បានធ្វើការឃាត់ខ្លួនស្រី្តម្នាក់ឈ្មោះ  លី ស្រីនិត អាយុ១៦ឆ្នាំ ដែលមានទីលំនៅភូមិព្រៃព្រិច សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។ 

តាមប្រភពបានអោយដឹងថា ការឃាត់ខ្លួនជនសង្ស័យខាងលើបានធ្វើឡើង ក្រោយពីស្ត្រីម្នាក់ឈ្មោះ យស់ សុភី អាយុ២៤  ឆ្នាំត្រូវជាម្តាយកុមារីឈ្មោះ ណាត ស្រីមុី អាយុ០៦ឆ្នាំ បានទៅដាក់ពាក់បណ្តឹងនៅការិយាល័យនគរបាលប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន (ក្នុងផ្សារមង្គល ក្រុងប៉ោយប៉ែត) ដោយបានប្រាប់ថាមានស្រី្តម្នាក់ឈ្មោះ  លី ស្រីនិត អាយុ១៦ឆ្នាំ ត្រូវជាប្រពន្ធចុងរបស់ប្តី បានប្រើប្រាស់អំពើហឹង្សាទៅលើកូនរបស់ខ្លួនយ៉ាងព្រៃផ្សៃ បណ្តាលអោយរងរបួសយ៉ាងធ្ងន់ធ្ងរ នៅក្នុងព្រៃស្ងាត់មួយកន្លែងខាងក្រោយហាងលក់ទំនិញដែលមានឈ្មោះថា( សាវ៉ែន ) ស្ថិតក្នុងផ្សារឥណ្ឌូចិន ក្នុងស្រុកអារញ្ញ ខេត្តស្រះកែវ កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៨ បន្ទាប់មកកុមារីរងគ្រោះបានដឹកទៅព្យាបាលនៅមន្ទីរមួយកន្លែងក្នុងស្រុកអារញ្ញ ខេត្តស្រះកែវ ប្រទេសថៃ ។

តាមសម្តីជនសង្ស័យខាងលើបានឆ្លើយប្រាប់អោយដឹងថា ខ្លួនពិតជាបានប្រើហឹង្សាទៅលើកុមារី ណាត ស្រីមុី ពិតប្រាដមែន។ ជនសង្ស័យបន្តថា ដំបូងឡើយខ្លួនហើយនិងស្វាមីដែលជាឧពុកបង្កើតក្មេងរងគ្រោះបានឈ្លោះប្រកែកគ្នានៅក្នុងបន្ទុបជួលមួយកន្លែងក្នុងទឹកដីថៃ ខណះពេលនោះក្មេងគ្រោះត្រូវបានម្តាយប្រពន្ធដើមរបស់ប្តីបាននាំ ណាត ស្រីមុី ទៅលេងសាច់ញាតិនៅបន្ទប់ជួលក្បែគ្នា បន្ទាប់មកក្មេងរងគ្រោះបានទៅលេងបន្ទុបរបស់ខ្លួន ហើយក៏ឆ្លៀតឱកាសដឹកកូនចុងទៅវាយធ្វើបាបនៅចំនុចកើតហេតុតែម្តងទៅ។

នៅរសៀលថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៨ លោកវរសេនីយ៍ត្រី អោក សំណុក  នាយរងការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជននៃស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានប្រាប់គេហទំព័រ CTVយើងអោយដឹងថា ក្រោយពីបានឃាត់ខ្លួនជនសង្ស័យខាងលើ និងសួរនាំរួច ខណះពេលនេះកំពុងកសាងសំណុំរឿងបញ្ជួនជនសង្ស័យទៅតុលាការដើម្បីចាត់ការតាមនីតិវិធីច្បាប់៕