ល្បីថា លោក ប៊ុត សារ៉េត នាយកលទ្ធកម្មរាជនីភ្នំពេញ កំពុងប្រព្រឹត្តអំពើពុករលួយពេញបន្ទុក..?

222

ភ្នំពេញ៖នាពេលកន្លងមករាជរដ្ឋាភិបាលបានខិតខំប្រឹងប្រែងអភិវឌ្ឍន៏លើគ្រប់វិស័យនៅប្រទេសកម្ពុជា ជាពិសេសគឺវិស័យទូរគមនាគមន៍ផ្លូវថ្នល់ ដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ និង ជាសរសៃឈាមសេដ្ឋកិច្ចជាតិ ហើយការអភិវឌ្ឍន៏កសាងផ្លូវថ្នល់នេះផងដែរ កត្រូវបានប្រកាសឲ្យមានការដេញថ្លៃពីក្រុមហ៊ុនដែលមានបទពិសោធន៏ក្នុងការកសាងផ្លូវថ្នល់ដែលមានស្ទង់ដារ ។

ជាក់ស្តែងការក៏សាងហេត្ថារចនាសម្ព័ន្ធនៅក្នុងរាជធានីភ្នំពេញ ដូចជាផ្លូវថ្នល់ ប្រព័ន្ធលូ អំពូលភ្លើងបំភ្លឺផ្លូវ ។ល។ ដែលត្រូវបានការឲ្យមានការដេញថ្លៃដើម្បីជ្រើសរើសយកក្រុមហ៊ុនដែលមានបទសោធន៍និងស្តង់ដារ ក្រោមការត្រួតពិនិត្យរបស់លោក ប៊ុត សារ៉េត ដែលជានាយកលទ្ធកម្ម(គ្រប់គ្រងគំរោង រៀបចំគំរោង អ្នកផ្តល់គំរោង និង ប្រកាសដេញថ្លៃ ជាអ្នកត្រួតពិនិត្យលើក្រុមហ៊ុន) ដែលមានបទពិសោធន៍ ។

សេចក្តីរាយការណ៍មួយបានឲ្យដឹងថា ជាការពិតណាស់ រាល់ការប្រកាសឲ្យមានការដេញថ្លៃ តែងតែមានការចូលរួមពីមន្ទីរក្រសួងពាក់ពន្ធ័ ទៅតាមកម្មវត្ថុដែលត្រូវបានដាក់ដេញថ្លៃ ប៉ុន្តែក្រោមរៀបចំរបស់លោក ប៊ុត សារ៉េត ជានាយកលទ្ធកម្មនេះ ត្រូវបានប្រគល់គំរោងដល់ក្រុមហ៊ុនដែលមានសែស្រឡាយ ឬ មានកញ្ចប់ក្រៅផ្លូវការ សំរាប់ខ្លួនយកបែងចែកទៅតាមស្ថាប័នពាក់ពន្ធ័ ដែលគេឲ្យតម្លៃថាពុករលួយទាំងចង្កោម ។

ជាក់ស្តែងផ្លូវ ប្រពន្ធ័លូ បង្គោលភ្លើង មួយចំនួននៅក្នុងរាជធានីភ្នំពេញ ដែលបានកសាងរួចហើយ មិនមានស្តង់ដារ មិនមានគុណភាព ដោយសារតែការត្រួតពិនិត្យដ៏ល្អឥតខ្ចោះរបស់លោក ប៊ុត សារ៉េត រូបនេះ ព្រោះតែប្រយោជន៏ផ្ទាល់ខ្លួន ដែលបានលួចលុយគំរោង ។ ធ្វើឲ្យការស្ថាបនាមិនមានគុណភាព ហើយគំរោងនោះត្រូវបានប្រកាសដេញថ្លៃម្តងទៀត ឬ ចោទប្រកាន់ទៅក្រុមហ៊ុនថា ការស្ថាបនាមិនមានបចេ្ចកទេស ឬ មិនគុណភាព ។

សេចក្តីរាយការណ៍បានបន្តថាលោកប៊ុតសារ៉េតជានាយកលទ្ធកម្ម គឺជាដៃស្តាំរបស់សាលាក្រុងភ្នំពេញក្នុងការប្រព្រឹត្តអំពើពុករលួយដុះស្លែរ បើទោះបីអភិបាលក្រុងថ្មីចាស់បានផ្លាស់ប្តូរជាបន្តបន្ទាប់ក៏លោកប៊ុតសារ៉េត មិនព្រឿងរោមដែរ ព្រោះលោក ប៊ុត សារ៉េត ជាអ្នកប្រមូលសេដ្ឋកិច្ចឲ្យសាលាក្រុង ដោយការប្រកាសដេញថ្លៃជាលក្ខណៈចងម៉ុងសម្តែងតួរប៉ុណ្ណោះ  ។

សេចក្តីរាយការណ៏នេះបានបន្តថា លោក ឃួង ស្រេង អភិបាលក្រុងភ្នំពេញ គួរតែមេត្តាពិនិត្យទៅលើសកម្មភាពរបស់លោក ប៊ុត សារ៉េត នេះផង ដើម្បីរឹតបន្តឹងលើគំរោងដែលបានប្រកាសដេញថ្លៃរួចឲ្យមានគុណភាពខ្លះផង កុំឲ្យមតិហាជនរិះគន់ថា រាល់គំរោងដែលបានសាងសង់រួចហើយ មិនដែលបានយូរនោះទេ ត្រូវឡើងវិញ ឬធ្វើមិនទាន់រួចផង ត្រូវគាសធ្វើឡើងវិញ ..ពាក់ព័ន្ធ ការលើកឡើង ខាងលើនេះ អង្គភាព CTV យើង មិនអាច សុំ ការបកស្រាយ បំភ្លឺ ពី លោក  ប៊ុត សារ៉េត  បាន ទេ នៅ ពេល នេះ យើងខ្ញុំ នឹង ព្យាយាម បន្តពេល ក្រោយ ៕