សឹង្ហ សំអុល បានអួតអាងថា ដាក់លុយ ( រាប់មុឺនដុល្លារ )បិទមាត់ថ្នាក់ជាតិដើម្បីចេញឈេីចំនួន២០រថយន្តវេអងពីក្រុមហ៊ុនម៉ាស្ទ័រខេសាន់យ៉ាងអនាធិប តេយ្យ..?

3067

មណ្ឌលគិរី៖  រាជរដ្ឋាភិបាល សម្តេច អគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រ កម្ពុជា បាន ដាក់ ឱ្យ មន្ត្រី អនុវត្តន៍ ច្បាប់ ត្រូវតែ ធ្វើ ការចុះ ចាប់ បង្ក្រាប នូវ រាល់ បទល្មើស ឱ្យ ដូច ភ្លៀងរលឹម ជាពិសេស ការទប់ស្កាត់ បង្ក្រាប បទល្មើស ព្រៃឈើ ខណ : ដែល ព្រៃឈើ នៅក្នុង ប្រទេស កម្ពុជាតែឧកញ៉ា សឹង្ហ សំអុល ដែលល្បីល្បាញខាងជំនួញព្រៃជាច្រេីនឆ្នាំមកនេះ បានប្រកាសក្តែងៗនៅចំពោះមុខក្រុមអ្នកឃ្លាំមេីលបទល្មេីសព្រៃឈេីនិងអ្នកសារព័ត៌ មានថា ខ្លួននឹងដឹកជញ្ជូនឈេីប្រមាណ២០រថយន្តវេអង ចេញពីក្រុមហ៊ុនម៉ាស្ទ័រខេសាន់ នៅព្រលប់ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៨នេះ ដោយថាឈេីទាំងនោះជាឈេីស្របច្បាប់ ។

ជាក់ស្តែងកាលពីវេលាម៉ោង៩ព្រឹកថ្ងៃទី២២សីហា លោកឧកញ៉ាសឹង្ហ សំអុល និងបក្ខពួក បានដឹកនាំសន្តិសុខប្រមាណជិត២០នាក់ ជិះរថយន្តចំនួន ២ គ្រឿងនិងម៉ូតូចំនួន១២គ្រឿង មកស្ទាក់ឃាត់រថយន្តអ្នកឃ្លាំមេីលបទល្មេីសព្រៃឈេីនិងអ្នកសារព័ត៌មានដែលកំពុងធ្វេី សកម្មភាពផ្តិតយករូបភាពនៅចំណុចក្បែរខ្ទម អ្នកតាជ័យ ក្នុងភូមិសាស្ត្រក្រុមហ៊ុនមាស្ទ័រខេសាន់ ដែលមានទីតាំងក្នុងភូមិល្ហក ឃុំសុខសាន្ត ស្រុកកោះញែក ខេត្តមណ្ឌលគិរី ។ខណៈនោះឧកញ៉ាសឹង សំអុលបានបញ្ជាកូនចៅខ្លួនឲ្យឆែកឆេរ រកយន្តហោះដ្រូនដូចចោរប្លន់ ហេីយចាប់បោកទៅលេីដីធ្វេីឲ្យខូចខាតប្រេីការលែងកេីត ព្រមទាំងប្រេីពាក្យគំរាមកំហែងថានឹងឲ្យស្នងការនិងអភិបាលខេត្តឃាត់ខ្នួនទៀតផង។ក្រៅពីនោះមេឧក្រិដ្ឋជន ព្រៃឈេីដុះស្លែរូបនេះនៅបានគំរាមដុតរថយន្តរបស់ក្រុមការងារអ្នកឃ្លាំមេីលបទល្មេីសព្រៃឈេីចោលថែមទៀត ប៉ុន្តែទំនងឧកញ៉ា សឹង សំអុល បារម្ភក្រែងបញ្ហានេះកាន់តែរីកធំ ក៏ស្រុះស្រួលប្រគល់យន្តហោះដ្រូនមកវិញ ដេីម្បីបញ្ចប់បញ្ហា។

នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តមណ្ឌលគិរីលោក អុំ  វណ្ណសុភ័ក្រ បានប្រាប់សាព័ត៌មានថា រាល់ការដឹកជញ្ជូនឈើ របស់ឧកញ៉ា សឹង្ហ សំអុល ត្រូវតែវាស់វែងសិន ទើបអាចលើកឡើងឡានបាន តែកាលពីថ្ងៃ ២២សីហា បែរជាឈើលើកឡើងឡានរួច២០គ្រឿងដោយមិនមានការវាស់វែងទៅវិញ ។ហើយរឿងបទល្មើសព្រៃឈើនេះកម្មករដឹកជញ្ជូនឈើឲ្យឧកញ៉ាថា បើមិនមានការបើកដៃពីលោកអភិបាលខេត្តនិងលោកស្នងការក៏ មិនអាចចរាចរណ៍ទៅរួចដែរ។

ក្រុមអ្នកឃ្លាំមេីលបទល្មេីសព្រៃឈេីលេីកឡេីងថា បេីឧកញ៉ា សឹង សំអុល ពិតជារកសុីត្រឹមត្រូវមែននោះ ហេតុអ្វីបានជាដាក់កម្លាំងប្រដាប់អាវុ ធឲ្យយាមការពារតាមដងផ្ល្លូវចូូល និងដាក់កម្លាំងសន្តិសុខច្រេីនសន្ធឹកបែបនេះ  ម៉្យាងទៀតបេីក្រុមហ៊ុនម៉ាស្ទ័រខេសាន់មិនរកសុីឈេីខុសច្បាប់ ដូចជាការប្រមូលទិញឈេីពីប្រជាពលរដ្ឋដែលចូលទៅកាប់ឈេីក្នុងដីដែនជម្រកសត្វភ្នំព្រេចចូលមកលក់ក្នុងក្រុមហ៊ុន ដោយឃុបឃិតជាមួយមន្ត្រីជំនាញពាក់ព័ន្ធ បម្លែងឲ្យទៅជាឈេីស្របច្បាប់ រឿងអីខ្លាចគេថតរូបយកទៅផ្សាយ ហេីយមិនបង្ហាញឯកសារច្បាប់ឲ្យអ្នកព័ត៌មានបានដឹងផង។

បេីតាមប្រភពពីប្រជាពលរដ្ឋដែលរស់នៅភូមិល្ហត ឃុំសុខសាន្ត ស្រុកកោះញែកខេត្តមណ្ឌលគិរី ក៏ដូចជាអ្នកសុីឈ្នួលកាប់ឈេីលក់ សុំមិនបញ្ចេញឈ្មោះបានឲ្យដឹងថា ឈេីក្នុងបរិវេណក្រុមហ៊ុនម៉ាស្ទ័រខេសាន់ត្រូវបានគេកាប់អស់ទៅហេីយ ហេីយឈេីដែលឧកញ៉ា សឹង្ហ សំអុល ដឹកទៅលក់សព្វថ្ងៃនេះគឺគាត់ទិញពីអ្នកកាប់ឈេីក្នុងតំបន់ការពារព្រៃជម្រកសត្វភ្នំព្រេច ដោយដឹកតាមរថយន្តប្រកុងនិងគោយន្តកន្រ្តៃចូលក្នុងក្រុមហ៊ុុន ដូចឃេីញស្រាប់ដែលកម្លាំងអាវុធហត្ថផ្ទៃប្រទេសចុះចាប់បានឈេីខុសច្បាប់ជិ៦០០ដុំកាលពីពេលថ្មីៗនេះក្រុមអ្នកឃ្លាំមេីលបទល្មេីសព្រៃឈេីបានសំណូមពរឲ្យសមត្ថកិច្ចជំនាញ ពិនិត្យ មេីលរាល់ឯកសារផ្លូវច្បាប់ពាក់ព័ន្ធនានា នឹងជំនួញឈេីរបស់ក្រុមហ៊ុនមួយនេះដែលធ្លាប់មានឈ្មោះមិនល្អស្រាប់ ក៏ដូចជាក្រុមហ៊ុនផ្សេងៗទៀតក្នុងទឹកដីខេត្ត មណ្ឌលគិរី និងគួរបញ្ចប់អំពេីពុករលួយជាប្រព័ន្ធក្នុងការបេីកឲ្យមានការកាប់បំផ្លាញព្រៃឈេីក្នុង  ។

ដែនជម្រកសត្វព្រៃភ្នំព្រេចជាបន្តទៀត/ កំភ្លេចថា ឧកញ៉ា ល្បីៗ កំពុង ជាប់ មានឈ្មោះ ក្នុង បញ្ជីខ្មៅ ជា មេខ្លោង បទល្មើស ព្រៃឈើ ក៏ ស្ថិត ក្នុង កណ្តាប់ដៃ ដែក របស់ សម្តេច គឺ ច្បាស់ ជា នឹង ត្រូវ កំចាត់ ចោល ទៀត ហើយ ប្រហែលជា មិន យូរ ទេ នៅ ពេល ដ៏ ខ្លី ខាងមុខ នេះ លោក ឧកញ៉ា សឹង្ហ សំអុល កុំ អាង ខ្លួន មាន អំណាច ពាក់ ផ្កាយ មួយ ផ្កាយ ពីរ ទោះ ពាក់ លោក ខែ ក៏ សម្តេច ដក ក្រវាត់ចោល បាន ដែរ ព្រោះ លោក ថ្លើមធំ ពាសមេឃ ស្កាល់ សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី តិច ពេក ហើយ ណា ទាន ៕