លោក ឧកញ៉ា សឹង្ហ សំអុល បញ្ជាក់ថា ការដឹកជញ្ជូន ឈើ របស់លោក ស្របច្បាប់ មិន ដូច សារព័ត៌មានបានចេញ ផ្សាយការចោទប្រកាន់នោះទេ..?

30

 

មណ្ឌលគីរី៖ប៉ុន្មាន ថ្ងៃ កន្លងមកនេះ សារព័ត៌មាន ក្នុងស្រុក ជាច្រើន បានចេញ ផ្សាយ ជា បន្តបន្ទាប់ ហើយ ធ្វើការ ចោទប្រកាន់ថា ក្រុមហ៊ុន ម៉ា ស្ទ័ រ ខេ សាន់ របស់លោក ឧកញ៉ា សឹង្ហ សំអុល ដឹកជញ្ជូន ឈើ ចំនួន ២០ រថយន្ត វេ អង ដោយ គ្មាន ច្បាប់ ដឹកជញ្ជូន (PC) ត្រឹមត្រូវ ដោយបាន ឃុបឃិត ជាមួយ មន្ត្រី ជំនាញ រដ្ឋបាល ព្រៃឈើ ខេត្តមណ្ឌលគិរី ប៉ុន្តែ ការចោទប្រកាន់ បែបនេះ ត្រូវបាន ច្រានចោល ដោយ មន្ត្រី ជំនាញ រដ្ឋបាល ព្រៃឈើ និង ប្រធាន មន្ទីរ កសិកម្ម រុក្ខ ប្រមាញ់ និង នេសាទ ខេត្ត ថា ជា ព័ត៌មាន មិន ពិត ដោយ បញ្ជាក់ថា ការដឹកជញ្ជូន ឈើ ចេញពី ក្រុមហ៊ុន ម៉ា ស្ទ័ រ ខេ សាន់ គឺធ្វើឡើង ត្រឹមត្រូវ ស្របតាម ច្បាប់ កំណត់ ។

ទាក់ទង នឹង ការចោទប្រកាន់ ខាង ឈើ នេះ លោក ឧកញ៉ា សឹង្ហ សំអុល បាន បកស្រាយ បំភ្លឺ តាម ទូរស័ព្ទ ថា ក្រុមហ៊ុន របស់លោករ ក ស៊ី ត្រឹមត្រូវ តាមច្បាប់ កំណត់ ទាំងអស់ ។ ក្រុមហ៊ុន ម៉ា ស្ទ័ រ ខេ សាន់ មានច្បាប់ ឈូសឆាយ ត្រឹមត្រូវ ដោយបាន បំពេញ កត ព្វ កិច្ច បង់ពន្ធ សារពើ ភណ្ឌ គ្រប់ ចំនួន មុននឹង ធ្វើការ ឈូសឆាយ ហើយ ត្រូវបាន ពិនិត្យ វាស់វែង យ៉ាង លំអិត ជាក់លាក់ ពី មន្ត្រី ជំនាញ ក្រោយពេល ឈូសឆាយ ទើប ទទួលបាន (LP) ដឹក ចូល រោងចក្រ កែឆ្នៃ ។

WhatsApp-Image-2018-09-25-at-3.40.34-PM.jpeg

លោក បន្តថា ពេល អា ច្រៀក កែឆ្នៃ រួច មុន លើកឡើង រថយន្ត ត្រូវ ស្នើសុំ មន្ត្រី ជំនាញ រដ្ឋបាល ព្រៃឈើ ចុះមក ពិនិត្យ វាស់វែង ម្តងទៀត មុន លើកដាក់ រថយន្ត ទើប ទទួលបាន ច្បាប់ ដឹកជញ្ជូន (PC) ចេញពី ក្រុមហ៊ុន យកទៅ ចែកចាយ តាម ដេប៉ូ នានា ក្នុងប្រទេស តាម ការ ឈ្នើ សុំ ។ លោក ឧកញ៉ា លើកឡើងថា កន្លងមក អង្គភាព សារព័ត៌មាន ក្នុងស្រុក ជាច្រើន បាន ចុះផ្សាយ ព័ត៌មាន ចោទប្រកាន់ថា ក្រុមហ៊ុន ម៉ា ស្ទ័ រ ខេ សាន់ លួច ដឹកជញ្ជូន ឈើ ចំនួន ២០ រថយន្ត មិន ស្របច្បាប់ ទៅ លក់ នៅក្រៅ ប្រទេស នោះ ជា ព័ត៌មាន មិន ពិត ខ្វះ ការស្រាវជ្រាវ ស៊ើបអង្កេត ឲ្យ បានច្បាស់លាស់ និង បានធ្វើ ឲ្យ ប៉ះពាល់ ដល់ កិត្តិយស ថ្នាក់ដឹកនាំ ខេត្ត ក៏ដូចជា រាជរដ្ឋាភិបាល និង ជាការ បង្ខូច កេ រ្ត៍ ឈ្នោះ សេចក្តីថ្លៃថ្នូរ របស់ ក្រុមហ៊ុន លោក យ៉ាងធ្ងន់ធ្ងរ ។

លោក ថា ក្រុមហ៊ុន របស់លោក នឹង ដឹកឈើ ចេញ ចំនួន ២០ រថយន្ត មែន ប៉ុន្តែ ធ្វើ ម្តង មួយ ជំ ហ៊ានៗ ជាក់ស្តែង ដូច ថ្ងៃទី ២៤ កញ្ញា ឆ្នាំ ២០១៨ នេះ ក្រុមហ៊ុន បាន ច្បាប់ ដឹកជញ្ជូន ចំនួន ១០ រថយន្ត គឺ លោក មិន ហ៊ាន ដឹក លើសពី ច្បាប់ កំណត់ ទេ ។ ទោះ យ៉ាងនេះ ក្តី លោក ក៏ មិនបាន ខឹង និង ស្អប់ខ្ពើម បង ប្អ ន អ្នកសារព័ត៌មាន ឡើយ ដោយ លោក សំណូមពរ ថា មុននឹង ធ្វើការ ចុះផ្សាយ គួរតែ ធ្វើ ការចុះ សិក្សា ស្រាវជ្រាវ ឲ្យ បានច្បាស់លាស់ ផង ដើម្បី ជៀស វាង ការសរសេរ ព័ត៌មាន មិន ពិត ដែល ធ្វើ ឲ្យ ប៉ះពាល់ កិត្តិយស របស់ ថ្នាក់ដឹកនាំ លោក ឧកញ៉ា រូបនេះ នៅបាន ស្បថស្បែ ដល់ ក្រុម អ្នកសារព័ត៌មាន ថា លោក មិនបាន ដឹកឈើ យកទៅលក់ នៅ ប្រទេស វៀតណាម តាម ច្រក ណា ផ្លូវ ណា ទេ គឺ ដឹក ទៅ ចែកចាយ តាម ដេប៉ូ ក្នុង នានា ស្រុក សម្រាប់ លក់ ឲ្យ ប្រជា ពលរ ដ្ឋែ ខ្មែរ ទិញយក ទៅប្រើ ប្រា ស់ប៉ុ ណ្ណោះ បើតាម លិខិត ដឹកជញ្ជូន ឈើ (PC) ច្បាប់ដើម ចំនួន ១០ សន្លឹក ចុះ ។

ថ្ងៃទី ២៤ កញ្ញា នេះ ដែល អង្គភាព គេហទំព័រ ពន្លឺ ខ្មែរ ទើប ទទួលបាន គឺ ក្រុមហ៊ុន ប៉ា វី ភី អ អ៊ី ម ផត អ៊ិ ច ផត ដែល ទទួល សិទ្ធិ ពី ក្រុមហ៊ុន ម៉ា ស្ទ័ ខេ សាន់ ត្រូវបាន មន្ទីរ កសិកម្មរ ក្ខា ប្រមាញ់ និង នេសាទ ខេត្តមណ្ឌលគិរី អនុញ្ញាត ឲ្យ ធ្វើការ ដឹកជញ្ជូន ឈើ កែច្នៃ ប្រភេទ លេខ ១ និង លេខ ២ ចំនួន ១០ រថយន្ត ចេញ ក្រុមហ៊ុន ប៉ា វី ភី អ អ៊ី ម ផត អិ ច ផត ដែលមាន ទីតាំង ស្ថិតនៅក្នុង ឃុំ ស្រែ សង្គម ក្នុងស្រុក កោះ ញែក ខេត្តមណ្ឌលគិរី ឆ្ពោះទៅកាន់ ភូមិ បោះ អ ង្គុ ញ សង្កាត់ ព្រែក ឯង ខណ្ឌ ច្បារអំពៅ ក្រុងភ្នំពេញ និង មួយចំនួនទៀត ឆ្ពោះទៅ ភូមិ ជ្រោយ មេត្រី ឃុំ ឫស្សី ជ្រោយ ស្រុក មុខកំពូល ខេត្តកណ្តាល នេះ ជាការ សបញ្ជាក់ ឲ្យ ឃើញថា លោក ឧកញ៉ា សឹង្ហ សំអុល ពិតជា បាន រកស៊ី ដឹកជញ្ជូន ឈើ ត្រឹមត្រូវ ស្របតាម គោលការណ៍ នៃ ច្បាប់ ដែល បានកំណត់ មិន ដូច ការចោទប្រកាន់ កន្ល ង មក ឡើយ ៕