ល្បីថា លោក ខៀវសារឿន​ នឹង លោក នង សុខុម កំពុងសហការណ៍គ្នា ដាក់លុយ ( រាប់មុឺនដុល្លារ )បិទមាត់លោក គុណ ញឹម ដេីម្បីប្រព្រឹត្តអំពើពុករលួយយ៉ាងពេញទំហឹង..?

3458

ខេត្តស្វាយរៀង៖ ការប្រព្រឹត្តអំពើពុករលួយ​ដែលច្បាប់​ចែងថាអ្នកទទួលសំណូក​និងអ្នកយកលុយទៅសូកប៉ាន់​ឲ្យគេត្រូវមានទោសដូចគ្នា​និយាយតាមបែបសាមញ្ញ​គឺអ្នកស៊ីនិងអ្នកសូកមិនអាចរួចខ្លួន​ផុត​ពីសំណាញ់ច្បាប់​បានទេ​នៅក្នុង​មាត្រា​ច្បាប់​មានស្ថានទម្ងន់ទោសដូចគ្នា​ដែលទាក់ទិននឹងករណីប្រព្រឹត្តអំពើពុករលួយ​នេះលោក នង  សុខុម ប្រធានការិយាល័យគយនិងរដ្ឋាករ ច្រកទ្វារអន្តរជាតិបាវិត ខេត្តស្វាយរៀង ត្រូវបានគេទម្លាយ​ឲ្យដឹងថា​បាន​ប្រព្រឹត្តអំពើពុករលួយ យកលុយដាក់ខែពីរថយន្តកុងតឺន័រដឹកទំនិញគេចពន្ធ​ និងបង់ពន្ធមិនគ្រប់ដែល ។

ចេញចូលពីវៀតណាមមកកម្ពុជា​និងពីកម្ពុជា​ទៅវៀតណាម តាមច្រកបាវិតនេះ ដោយតម្រូវឲ្យឈ្មួញ​និងម្ចាស់រថយន្តដឹកទំនិញ​ទាំងនោះបង់​លុយក្នុងមួយ​ខែៗ​ចាប់ពី​3000​ដុល្លារ​សម្រាប់រថយន្តកុងតឺ​ន័រ១​​គ្រឿងជាថ្នូរ​ក្នុងការបើកភ្លើងខៀវឲ្យទំនិញគេចពន្ធ ទំនិញ​បង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់​បាន​ចេញចូលដោយស្រួលបំផុត​ ដែលការប្រព្រឹត្តអំពើពុករលួយនេះមានលក្ខណៈជាប្រព័ន្ធ​ព្រោះបើមិនមានការឃុបឃឹតគ្នា​ពីមេសាខាគយខេត្តស្វាយរៀងនោះទេ​ក៏មិនអាច​ហ៊ានលោតឆ័ត្រ​ល្មើសច្បាប់បែបនេះឡើយ។​

 តាម​សេចក្ដីរាយការណ៍បានឲ្យដឹង​ថាលោក នង សុខុម មេគយច្រកបាវិតនេះ​មិនត្រឹមតែបានយកលុយ​ពី​រថយន្តកុងតឺ​ន័រនោះទេ ដែលបង់លុយ​ដាក់ខែឲ្យគយច្រកបាវិត សូម្បីតែរថយន្តក្រុងដែលលួចដឹកទំនិញបង្កប់ពីក្រោម ឬតាមដំបូល គឺសុទ្ធតែ​ជាទំនិញគេចពន្ធចូលតាមច្រកនេះ ក៏ត្រូវបង់លុយ​ប្រចាំខែឲ្យលោក នង សុខុម ប្រធានគយច្រកទ្វារអន្តរជាតិបាវិត​ ដូចគ្នាក្នុងមួយ​ខែៗ​ ចាប់ពី១៥០០​ដុល្លារ​ទៅ២០០០​ដុល្លារ​សម្រាប់រថយន្តក្រុង១​គ្រឿង​ ដែលគេសង្ស័យថាអាចមានចំណែកជាមួយលោកខៀវ សារឿន មេគយខេត្តស្វាយរៀង​ដោយត្រូវ​តែបង់​។

ឲ្យជារៀងរាល់ខែ​ ទើបអាចដំណើរការដឹកជញ្ជូន​បានយ៉ាងរលូន​ ហើយបើហ៊ានយឺតយ៉ាវដល់ថ្ងៃបង់លុយ​មន្ត្រីគយទាំងនោះ​ស្ទាក់ឃាត់ឲ្យអែបខាង​ដើម្បីសួរនាំរឿងលុយ​គឺត្រូូវ​តែយកមកបង់ឲ្យភ្លាមៗ​ រួចបានអនុញាត​ឲ្យបន្តដំណើរ​ទៅមុខបាន ​ព្រោះគយនៅចណុចនេះហាក់ដូចជាមានភាគហ៊ុន​ជាមួយឈ្មួញ​រកស៊ីដឹកទំនិញ​ចេញចូល​ដោយសារពេលខ្លះហួសថ្ងៃបង់បន្តិចបន្ទួច​មន្ត្រីគយបាន​កំណត់​ឲ្យបង់ផាកពិន័យពីលើថែមទៀតផង​ ហើយការបង់លុយឲ្យមន្ត្រីគយនោះ​គឺមិនមានវិក័យបត្រ​ទេ​ដោយគ្រាន់ផ្តិតមេដៃ​ទទួលកំហុស​លើកំណត់ហេ​តុ​ដែលគេត្រូវរក្សាទុក​ទំនិញបណ្តោះអាសន្នប៉ុណ្ណោះ​​។​

ប្រភពបន្តថាជារៀងរាល់ថ្ងៃមានរថយន្តតូច ធំ គ្រប់ប្រភេទកំពុងសម្រុកដឹកទំនិញទាំងស្របច្បាប់និងមិនស្របច្បាប់ ទំនិញគេចពន្ធ បង់ពន្ធមិនគ្រប់ ពីក្រុងហូជីម៉ិញ ប្រទេសវៀតណាម ចូលមកម្ពុជា​បានយ៉ាងរលូន ដែលបានលួចផ្ទេរទំនិញនៅចំណុចដីសក្បែរ​ប៉ុស្តិ៍៧ ព្រោះមានអ្នករត់ការ យកលុយបង់​ឲ្យសមត្ថកិច្ចគ្រប់កន្លែងជា​មុនសិន​ ជាពិសេសការិយាល័យគយនិងរដ្ឋាករ ប្រចាំការនៅច្រកទ្វារអន្តរជាតិបាវិត មុនគេហើយក៏ត្រូវបង់លុយ​ឲ្យ​ច្រើនជាងសមត្ថកិច្ចតាមដងផ្លូវនានាដែរ ខណ:ដែល​ឈ្មួញ​និងអាជីវករតូចតាច​កំពុងត្អូញត្អែ​ពីការរកស៊ីខាត​ពេលបានកម្រៃ​បន្តិចបន្ទួច​គ្រាន់តែបង់ឲ្យគយនិងសម្ថកិច្ច​ស្ទើរ​តែមិនបានរួចដើម​ផង​ ដោយសារ​លោកនង សុខុម ប្រធានការិយាល័យ​គយនិងរដ្ឋាករច្រកទ្វារអន្ត​ជាតិបាវិត​នេះ​បានកំណត់តម្លៃខ្ពស់ពេក​បើសំរាប់មេឈ្មួញធំៗគេអាចមានលទ្ធភាព​បង់​ ចំណែ​កឯអ្នករកស៊ីតូចតាចវិញ​បានមួយថ្ងៃសំរាប់មួយថ្ងៃ​ប៉ុណ្ណោះ​កំពុងជួបការលំបាកខ្លាំង​ណាស់។​

ប្រជាពលរដ្ឋ​រស់​នៅ​ក្រុងបាវិត​បានឲ្យដឹងថា​សកម្មភាព លោក នង សុខុម មេគយបាវិត​ដែល​អាងស៊ីខ្សែសង្វាក់ជាមួយ​លោក​ខៀវ សារឿន មេគយខេត្តស្វាយរៀង បាន​ខិតខំរួមដៃគ្នា​ប្រព្រឹត្តអំពើពុករលួយយ៉ាងពេញបន្ទុ​ក​បែប​នេះ អាចធ្វើឲ្យបាត់បង់ថវិការជាតិជាច្រើនសន្ធឹកសន្ធាប់ ចំណែកប្រាក់ចំណូលចូលរដ្ឋវិញនោះ មិនកើនឡើងទេ​គឺមិនសមនឹ​ងចំនួនទំនិញដែលដឹកក្នុងមួយ​ថ្ងៃៗរាប់រយ​រថយន្តដែលមានចំនួនរាប់​ពាន់​តោននោះឡើយ រីឯ​ប្រាក់ចំណូលបាន​ហូរ​ចូលតែបុគ្គលនិងបក្ខពួកខ្សែបណ្ដោយមន្ត្រីគយនៅច្រកបាវិតនេះប៉ុណ្ណោះ​ ហើយពួកគេមិន​ញញើតកោតខ្លាចចំពោះមុខច្បាប់​បន្តិចសោះឡើយ​  ។

ដោយអាងខ្នង​បង្អែក​ដ៏រឹងមាំ​ពីលោកខៀវ សារឿន ប្រធានសាខាគយនិងរដ្ឋាករខេត្តស្វាយរៀង នៅពីក្រោយ​ក្នុងការបើកដៃឲ្យ​លោកនង សុខុម មេគយបាវិតដ៏មានឥទ្ធិពល​រូបនេះ​បានប្រព្រឹត្តអំពើពុករលួយ​ដោយជិះសេះលែងដៃ​ព្រហើននឹងការព្រមាន​ពីថ្នាក់ដឹកនាំ​ប្រមុខរាជរដ្ឋាភិបាល​សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃព្រះរាជាណាចក្រកម្ពុជា​នោះថែមទៀតពាក់ព័ន្ធ​នឹង​ការប្រព្រឹត្ត​អំពើពុករលួយរបស់លោកនង សុខុម មេគយច្រកបាវិត​ដែលបានយកលុយ​ដាក់ខែពីឈ្មួញនិងម្ចាស់រថយន្ត​ដែលឆ្លងកាត់ច្រកបាវិត​នេះ​ ដូចជារថយន្តកុងតឺន័រ​ និងរួមទាំង​រថយន្តក្រុង​ខាងលើនេះ​ដែរ​ លោកអូន ព័ន្ធមុនីរ័ត្ន​ រដ្ឋ​មន្ត្រី។

ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ លោកគុណ ញឹម អគ្គនាយកគយ​និង​រដ្ឋាករកម្ពុជា​​ លោកឱម យុិនទៀង​ ប្រធាន​អង្គភាពអំពើពុករលួយ គួរបើកការស៊ើបអង្កេតទៅលើបុគ្គល នង សុខុម ដែលកេងប្រវ័ញ្ចន៍​ ថវិការជាតិធ្វើមានធ្វើបានតែបក្ខពួកខ្លួនមិនញញើតនឹងច្បាប់​ដូច​នេះឲ្យបានស៊ី​ជម្រៅ​​និង​មានប្រសិទ្ធភាព ស្របពេលដែល​រាជរដ្ឋាភិបាលកំពុងតែ​​​ជម្រុញ​ឲ្យមានការទប់ស្កាត់​នឹ​ងចាត់​វិធានការបង្ក្រាបអំពើពុករលួយ​នៅគ្រប់ស្ថាប័នរដ្ឋទាំង​អស់​ជាពិសេសគឺស្ថាប័ន​គយនេះមុនគេតែម្តង​ ។​ពាក់ព័ន្ធ ការលើកឡើង ខាងលើនេះ អង្គភាព CTV យើង មិនអាច សុំ ការបកស្រាយ បំភ្លឺ ពី  លោក ខៀវសារឿន​ នឹង នង សុខុម បាន ទេ នៅ ពេល នេះ យើងខ្ញុំ នឹង ព្យាយាម បន្តពេលក្រោយ