សម្តេចតេជោ ប្រកាសពីការលុបចោលការបង្កើតខេត្តថ្មី២ ដែលបាននិងកំពុងសិក្សា ក្រោយពីមានសំណើរ..?

1410

រាជធានីភ្នំពេញ៖ ថ្លែងនៅក្នុង ពិធីអបអរសាទរ ទិវាគ្រូបង្រៀន នាថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៨ នេះ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់យ៉ាងច្បាស់ថា មិនមានការបង្កើតខេត្តថ្មី ទៀតនោះទេ ដោយសារ តែកាលពីពេល កន្លងមកនេះ មានការភ្ញាក់ផ្អើល ក្រោយបង្កើតរាជរដ្ឋាភិបាលអាណត្តិទី៦ភ្លាមៗ នោះ ដោយគំរោងស្នើសុំ ដល់រាជរដ្ឋាភិបាល ក្នុងការប្រកាសឲ្យមានការបង្កើត ។

ខេត្តថ្មីចំនួនពីរផ្សេងទៀត បន្ថែមពីលើខេត្តក្រុងចាស់សព្វថ្ងៃ នេះបើយោងតាមការស្នើសុំរបស់ក្រសួងមហាផ្ទៃកាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៨ ដែលព័ត៌មាននេះ បានធ្វើឲ្យ មានការភ្ញាក់ផ្អើល និងជ្រួលច្របល់ខ្លាំងមែនទែនដល់ប្រជាជន ក៏ដូចជាឈ្មួញទិញដីផ្សេងៗជាច្រើននាក់ទៀត បាន លើកឡើងពីគំរោងអភិវឌ្ឍន៍នេះ អភិវឌ្ឍន៍នោះ ប្រទាញប្រទង់គ្នា ដើរបោកប្រាស់ប្រជាពលរដ្ឋ ឲ្យ ទិញដីខ្យល់ ជាពិសេសគឺបានដើរតួជាអ្នករត់ការយកលុយពីប្រជាពលរដ្ឋ ដែលចង់ឲ្យកូនចូលធ្វើការ រួចស៊ីដាច់ បិទទូរស័ព្ទ គេចខ្លួនបាត់ស្រមោល តែ ។

នៅពេលនេះសម្តេចបានប្រកាសច្បាស់ហើយថាគ្មានការបង្កើតខេត្តថ្មីទាំងពីរ នោះទេ។យោងទៅតាមប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៅក្នុងពិធីអបអរសាទរទិវាគ្រូបង្រៀន ០៥ តុលា ក្រោមប្រធានបទ «គុណភាពគ្រូ ជាគុណភាពមូលធនមនុស្ស សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព» ដែលប្រារព្ធធ្វើឡើងនៅវិទ្យាស្ថានជាតិអប់រំបានបញ្ជាក់ឲ្យ ដឹងថា ការបង្កើតខេត្តថ្មីទាំង២នោះគឺត្រូវបានផ្អាកវិញហើយ ដោយសារតែមានផលប៉ះពាល់ច្រើនដែលអាចនឹង ។

កើតមានក្រោយពីការបង្កើតខេត្តទាំង២នោះឡើងជាងនេះទៅទៀត សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងច្បាស់ៗថា ការលុបចោលគម្រោងនៃការបង្កើតខេត្តថ្មីនេះគឺដោយសារតែមានការបែកធ្លាយព័ត៌មានលឿនពេក រហូតដល់មានការស្នើរៀបចំតំណែងអភិបាលខេត្តថ្មី ក៏ដូចជារដ្ឋបាលខេត្តថ្មីរួចជាស្រេច ដែលសកម្មភាពនេះអាចធ្វើឲ្យ មានផលអវិជ្ជមានច្រើន ទើបបានជាសម្តេចតេជោហ៊ុន សែល នាយករដ្ឋមន្ត្រី ។

ប្រកាសបញ្ជាក់យ៉ាងច្បាស់នៅពេលនេះថា មិនមានការបង្កើតខេត្តថ្មីទាំង២នោះទៀតទេ លើសពីនេះ សម្តេចតេជោ ហ៊ុន សែន ក៏ខឹងនឹងមន្ត្រីខ្លះទៀត ដែលឆ្លៀតសុំ និងសួរពីតំណែងផ្សេងៗ នៅក្រោយការបង្កើតខេត្តថ្មី សម្តេចតេជោ នាយករដ្ឋមន្រ្តី ហ៊ុន សែន បាន ស្តីបន្ទោសខ្លាំងៗទៅវិញថា៖ «ខ្ញុំចារ ត្រឡប់ទៅវិញថា តើប្រញាប់ងាប់ទៅណា?…! វាទៅជានាំគ្នាឆ្កួតអស់ទៅ… វា បានក្លាយជាសាច់ជ្រូក សម្រាប់មន្រ្តីខិលខូច… ឥឡូវ បញ្ឈប់តែម្តងទៅ»។សូមរំលឹកផងដែរថា ក្រសួង មហាផ្ទៃ។

បាន ស្នើ សម្ដេច តេជោ នាយករដ្ឋមន្រ្តី ហ៊ុន សែន បង្កើត ខេត្ត ថ្មី ចំនួន ២ទៀតនៅក្នុងព្រះរាជាណាចក្រកម្ពុជា ខេត្ត ថ្មី ទី មួយ គឺ ដោយ បំបែក ចេញ ពី ខេត្ត កណ្ដាល ចំណែក ខេត្ត ថ្មី ទីពីរ គឺ ដោយ ពិនិត្យ លើ កត្ដា ភូមិសាស្រ្ត និង ប្រជាសាស្រ្ដ របស់ ស្រុក កោះញែក នៃ ខេត្ត មណ្ឌលគិរី និង ស្រុក លំផាត់ នៃ ខេត្ត រតនគិរី។ នេះ បើ តាម លិខិត របស់ ក្រសួង មហាផ្ទៃ ស្នើ សុំគោលការណ៍ ពី សម្ដេចតេជោហ៊ុន សែន ដើម្បី ។

សិក្សាលទ្ធភាព ការ បង្កើត ខេត្ត ថ្មី ចំនួន២។ ក្រសួងមហាផ្ទៃក៏បានបញ្ជាក់ផងដែរថា ការ សិក្សា លទ្ធផល បង្កើត ខេត្ត ថ្មី ចំនួន ២ នេះ គឺ ដើម្បី ជួយ លើក កម្ពស់ ប្រសិទ្ធភាព នៃ ការ គ្រប់គ្រង រដ្ឋបាល ការ ថែរក្សា សន្ដិសុខ សណ្ដាប់ធ្នាប់ សាធារណៈ ការ ជំរុញ អភិវឌ្ឍ នៅ មូលដ្ឋាន និង ការ ផ្ដល់ សេវាសាធារណៈ ជូន ប្រជាពលរដ្ឋ។ សូមបញ្ជាក់ផងដែរ ថា ករណីមានភាពមិនប្រក្រតី ពាក់ព័ន្ធនឹងគំរោងការណ៍បង្កើតខេត្តថ្មី ទាំង២នោះ បាននឹងកំពុងបែកធ្លាយ រឿងបោកប្រាស់គួរ ឲ្យក្អួតឈាម ពីសំណាក់មន្ត្រីខិលខូចឆក់ឱកាស ដើរតួជាអ្នក គួក។

ជេរ ដើរតួជាអ្នក រត់ការឲ្យកូនចៅប្រជាពលរដ្ឋ ដែលស្វែងរកការងារធ្វើ ក្រោយពីបានប្រឡងជាប់បាក់ឌុប រួចមក ក្នុងម្នាក់ៗ អស់លុយរាប់ពាន់ដុល្លារ ដូចជាចូលធ្វើមន្ត្រីរដ្ឋបាល នគរបាល យោធា អាវុធហត្ថ ជាដើម។ល។ គ្រាន់តែ មួយរយៈពេល កន្លងមកនេះគេបានកត់សំគាល់ឃើញថា ហាងឆេង ចង់ចូលធ្វើមន្ត្រីនគរបាលកាលពីមុនបោះឆ្នោតតម្លៃ ត្រឹម តែ ៧០០០ ដុល្លារ លុះដល់ពេលបោះឆ្នោតហើយ ១០០០០ ទៅ១២០០០ដុល្លារ ដែលការយកលុយនេះមិនមាន ការធានា បានធ្វើឬក៏អត់នោះទេ ។ ដូចនេះប្រជាពលរដ្ឋ រងគ្រោះដោយការចាញ់បោក មេខ្យល់ អ្នករត់ការទាំនោះ ក៏បានស្នើសុំ ឲ្យប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោហ៊ុន សែន មេត្តា ជួយវែកមុខមន្ត្រីខិលខូច ដើម្បីផ្តល់ភាពយុត្តិធម៌ ដល់ពួកគាត់វិញ ផង៕