កម្លាំងអាវុធហត្ថខេត្តបាត់ដំបង ចុះបង្រ្កាបករណីគ្រឿងញៀនជាបន្តបន្ទាប់ ?

88

កម្លាំងអាវុធហត្ថខេត្តបាត់ដំបង ចុះបង្រ្កាបករណីគ្រឿងញៀនជាបន្តបន្ទាប់  ?

បាត់ដំបង៖ ក្រោមបញ្ជាផ្ទាល់ពីលោក ឧត្តមសេនីយ៍ត្រី មាស សុវណ្ណ មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បាត់ដំបងអំពីភារៈកិច្ចជាប្រចាំបង្ការ បង្រ្កាប និងសង្រ្គោះ ពិសេសយកចិត្តទុកដាក់លើបញ្ហាភូមិ/ឃុំ មានសុវត្ថិភាព ជូនប្រជាពលរដ្ឋ។ នៅវេលាម៉ោង ១៩:៣០ នាទី ថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៩ នៅត្រង់ចំណុចក្រុមទី៣២ ភូមិចំការសំរោង១ សង្កាត់ចំការសំរោង ក្រុង/ខេត្តបាត់ដំបង កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថ ក្រុងបាត់ដំបង បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ០១ នាក់:

១. ឈ្មោះ ទួត មីហ្ស៊ី (ហៅទួត) ភេទប្រុស អាយុ ១៨ ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិនរា១ ឃុំនរា ស្រុកសង្កែ ខេត្តបាត់ដំបង ។

វត្ថុតាងដកហូតរួមមានសារធាតុញៀនប្រភេទម្សៅក្រាមពណ៌សរឹងថ្លា (ទឹកកក) ចំនួន ០១ កញ្ចប់, ទូរស័ព្ទ ០៤ គ្រឿង និងម៉ូតូ ០១ គ្រឿង ។

លុះវេលាម៉ោង ២៣:៥០ នាទី ថ្ងៃ.ខែ.ឆ្នាំដដែល កម្លាំងបានបន្តធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ទៀត ។

១. ឈ្មោះ យី យ៉ាវ ភេទប្រុស អាយុ ២៦ ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅនរា២ ឃុំនរា ស្រុកសង្កែ ខេត្តបាត់ដំបង ។

វត្ថុតាងដកហូត :-សារធាតុញៀនប្រភេទម្សៅក្រាមពណ៌សរឹងថ្លា (ទឹកកក) ចំនួន ១០ កញ្ចប់, ម៉ូតូ ០១ គ្រឿង, ទូរស័ព្ទ ០១ គ្រឿង និងកាំបិតសាំម៉ូរ៉ៃ ០១ ដើម ។

ដោយយកចិត្តទុកដាក់កម្លាំងបន្តបង្រ្កាប ករណីគ្រឿងញៀន ០១ ករណីទៀតនៅវេលាម៉ោង ០៣:០០ នាទី ថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៩ នៅត្រង់ចំណុចភូមិជ្រៃកោង សង្កាត់ស្លាកែត ក្រុង/ខេត្តបាត់ដំបង ដោយបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ០២ នាក់: ។

១. ឈ្មោះ រឿង ខេមរា (ហៅលី) ភេទប្រុស អាយុ ៣០ ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិជ្រៃកោង សង្កាត់ស្លាកែត ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។

២. ឈ្មោះ យន់ ស្រីណុច (ហៅប៊ីន) ភេទស្រី អាយុ ២០ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិអូរតាគាំ២ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។

វត្ថុតាងដកហូតរួមមានសារធាតុញៀនប្រភេទម្សៅក្រាមពណ៌សរឹងថ្លា (ទឹកកក) ចំនួន ០៣ កញ្ចប់, ទូរស័ព្ទចំនួន ០២ គ្រឿង និងម៉ូតូចំនួន ០១ គ្រឿង បច្ចុប្បន្នជនសង្ស័យ រួមនឹងវត្ថុតាងកំពុងកសាងសំណុំរឿងតាមនីតិវីធី ៕ ដោយប៊ុនថេត