ល្បីថា លោក ឡោ សុខា ស្នងការខេត្តមណ្ឌលគិរី បើកដៃឲ្យ លោក សាផល្លា ចរាចរឈើឆ្លងដែនខុសច្បាប់យ៉ាងអនាធិបតេយ្យ. ?

561

មណ្ឌលគិរីៈប្រមុខ រាជរដ្ឋាភិបាល សម្តេច អគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រ កម្ពុជា បាន ដាក់ ឱ្យ មន្ត្រី អនុវត្តន៍ ច្បាប់ ត្រូវតែ ធ្វើ ការចុះ ចាប់ បង្ក្រាប នូវ រាល់ បទល្មើស ឱ្យ ដូច ភ្លៀងរលឹម ជាពិសេស ការទប់ស្កាត់ បង្ក្រាប បទល្មើស ព្រៃឈើ ខណ : ដែល ព្រៃឈើ នៅក្នុង ប្រទេស កម្ពុជា កំពុង រង ការ វិនាសកម្ម យ៉ាង ហិនហោច ទៅ ហើយ នោះ ។

បន្ទាប់ពីចំណាយលុយមួយចំនួនធំទិញយកតំណែងជាមេប៉ុស្តិ៍នគបាលការពារព្រំំដែនច្រកឡាប៉ាខេមិនបានប៉ុន្មានខែផង លោក សា ផល្លា ត្រូវបានក្រុមអ្នករកស៊ីដឹកឈើខុសច្បាប់ឆ្លងដែនយកទៅលក់នៅស្រុកយួន ចោទប្រកាន់ថាបានប្រើឈ្មោះលោក ឡោ សុខា ស្នងការខេត្តមណ្ឌលគិរីទៅគាបសង្កត់ បង្ខំឲ្យពួកគេបង់ប្រាក់តាមការកំណត់ដែលខ្លួនចង់បាន។

តាមសេចក្តីរាយការណ៍ពីក្រុមពលរដ្ឋដែលរកសុីដឹកឈើតាមម៉ូតូជាលក្ខណៈគ្រួសារបានឲ្យដឹងថា ដោយសារតែ លោក សា ផល្លា ជាមិត្តភ័ក្តិយ៉ាងជិតស្និទ្ធបំផុតជាមួយនឹងលោក ឡេង សោភ័ណ្ឌ មេបញ្ជាការនគរបាលការពារព្រំដែនវរៈលេខ៦២១ ទើបមេបុស្តិ៍ឡាប៉ាខេរូបនេះ ហ៊ានប្រើឈ្មោះលោកស្នងការបេើកឲ្យមានចរាចរឈើខុសច្បាប់ឆ្លងដែនទៅស្រុកយួនបាន។

សេចក្តីរាយការណ៍បន្តថា កាលពីជំនាន់មេប៉ុស្តិ៍ឡាប៉ាខេមុន មានការយល់យោគលើដីតម្លៃដឹកឈើឆ្លងដែន តែមកដល់រជ្ជកាលលោក សា ផល្លា វិញគឺត្រូវបានកំណត់ថ្លៃដោយគ្មានការលើកលែងឡើយ។ប្រភពដដែលបានឲ្យដឹងដែរថា ក្នុងមួយថ្ងៃៗឈើប្រណីតគ្រប់ប្រភេទ ត្រូវបានគេដឹកតាមរថយន្តតូចៗជាច្រើនគ្រឿង និងតាមម៉ូតូរាប់រយគ្រឿង ឆ្លងដែនតាមច្រក របៀងចំនួន៧ ក្រោមការគ្រប់គ្រងរបស់លោក សា ផល្លា ជាពិសេសនៅពេលយប់។ច្រករបៀងទាំង៧នេះរួមមានៈទី០១ច្រករបៀង(ងាំយូលិត) ទី០២ច្រករបៀង(ងាំតាយិន) ទី០៣ច្រករបៀង(ងាំបាមូល) ទី០៤ច្រករបៀង(ងាំបាឡាង)
ទី០៥ច្រករបៀ(ងាំបាវ៉េ)ទី០៦ច្រករបៀង(ងាំដី)និងទី០៧ ច្រករបៀង (ងាំចាន់ៗ)។ច្រករបៀងទាំងអស់នេះជាប្រភពចំណូលសេដ្ឋកិច្ចយ៉ាងធំ របស់លោក សា ផល្លា ក្នុងការប្រមូលលុយស្រង់ដើមបន្ទាប់ពីចំណាយទិញយកតំណែងជាមេប៉ុស្តិ៍ព្រំដែនគោកឡាប៉ាខេ។

សេចក្តីរាយការបន្តថា លោកសា ផល្លា បានដាក់កំណត់តម្លៃឲ្យឈ្មួញឈើបង់ប្រាក់ឲ្យជាកំណត់ ដោយក្នុងម៉ូតូដឹកឈើ០១ គ្រឿងបង់ជូនលោក៨០០០០រៀល ចំណែកម៉ូតូអូសរឺុម៉កកំណត់ឲ្យបង់១៥៥០០០រៀល និងរថយន្តកាមេរីត្រូវបង់១៨០០០០ រៀល បន្ថែមពីលើនេះទៅទៀត លោក សា ផល្លា ដកថ្លៃក្បាលឡាននិងរឺុម៉ក១០០០០០ រៀល មន្ថែមពីលើតម្លៃឈ្មួញបង់ធម្មតា ដោយបញ្ជាក់ប្រាប់ថាទុកជូនមេៗថ្នាក់ខេត្ត។ បន្ថែមលើសនេះ លោក សា ផល្លា នូវបានកំណត់ឲ្យឈ្មួញឈើជនជាតិយួន ដែលឈរជើងចាំទិញឈើខុសច្បាប់តាមចំណុចងាំនីមួយៗ ត្រូវបង់ក្បាលគូបឲ្យខ្លួន ដោយក្នុងឈើ០១ម៉ែត្រគូបចំនួន៥០០០០ រៀលផ្សេងទៀត។ដូចនេះតាមរយៈនៃការឃុបឃិតបើកដៃឲ្យមានការដឹកជញ្ជូនឈើខុសច្បាប់ឆ្លងដែននេះ លោក សា ផល្លា អាចរកចំណូលបានរាប់ពាន់ដុល្លារអាមេរិកក្នុងមួយថ្ងៃៗដាក់ហោប៉ៅនិងទុកថ្វាយដល់ថ្នាក់មន្ត្រីធំថ្នាក់ខេត្ត។

ពលរដ្ឋក្នុងស្រុកកែវសីម៉ា លើកឡើងថា លោក ឡោ សុខា ស្នងការខេត្តមណ្ឌលគិរី មិនគួរបណ្តោយឲ្យលោក សា ផល្លា ប្រើកេរ្តិ៍ឈ្មោះរបស់កម្លាំងនគរបាលជាតិ ទៅប្រព្រឹត្តល្មើសច្បាប់ ពុករលួយ ផ្គើននឹងបញ្ជា សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានធ្វើការព្រមានទៅដល់ការដកតំណែងចៅហ្វាយខេត្តមួយចំនួនរួចហើយនឹងត្រូវបាត់បង់ឱកាស​បម្រើរាស្ត្រតទៅទៀតហើយ​។ ទាក់ទិនទៅនឹងករណី ខាងលើនេះ អង្គភាព CTV យើង មិនអាចសុំការបំភ្លឺពីលោក សា ផល្លា បាន ឡើយដោយ ពុំលើក លេខទូរស័ព្ទ ៕