លោក ងួន.រតន:អភិបាលនៃគណៈអភិបាលខេត្ត បើកកិច្ចប្រជុំការងារបូកសរ៉ុបនិង គ្រប់គ្រងបន្តលើជនអន្តោប្រវេស្តន៍ដែលមកស្នាក់នៅក្នុងខេត្តបាត់ដំបង. ?

57

ខេត្តបាត់ដំបង :ការបើក កិច្ចប្រជុំបូក សរ៉ុបចំនួន ជនអន្តោប្រវេស្តន៍និងគ្រប់គ្រងបន្តដែលបាន មកស្នាក់នៅក្នុង ខេត្តបាត់ដំបង ថ្ងៃ ទី ១៥ខែ មីនា ឆ្នាំ២០១៩ ថ្មីៗនេះនៅសាលាខេត្ត បាត់ដំបងក្នុង គោលបំណង បូកសរ៉ុប លើចំនួនជនអន្តោប្រវេស្តន៍និងគ្រប់គ្រងបន្តតាមការជាក់លាក់និងច្បាស់លាស់ងាយស្រួលក្នុងការគ្រប់គ្រង និងការពារសន្តិសុខសុវត្ថិភាពដល់ពួកគេដែលមានបំណងចង់ស្នាក់នៅអចិន្ត្រៃក៏ដូចជាស្នាក់នៅ ដើម្បីកំសាន្ត ក៏ដូចជាចង់សិក្សាស្រាវជ្រាវអំពីប្រាសាទបូរាណ្យនានាក្នុងទឹកដីខេត្តបាត់ដំបងផងដែរ ។

ក្រៅពីបូកសរ៉ុបលើចំនួនជនអន្តោប្រវេស្តន៍នាឨកាសនោះដែរក្នុងនាមអាជ្ញាធរខេត្តក៏ដូចជាគោលការរបស់ក្រសួងបានបើកអោយមានការផ្សព្វផ្សាយលើការពន្យាឱសានវាទនៃការទទួលពាក្យសុំប្រកាសទទួលស្គាល់និងប័ណ្ណស្នាក់នៅអចិន្ត្រៃយ៍ជាជនបរទេសអន្តោប្រវេស្តន៍នៅក្នុងខេត្តបាត់ដំបងផងដែរ។កិច្ចប្រជុំនេះក្រោមអធិបតីភាពលោកងួន.រតនៈអភិបាលនៃគណៈអភិបាលខេត្តបាត់ដំបងរួមនិងមន្ត្រីសំខាន់ៗថ្នាក់ជាតិនិងក្រោមជាតិមួយចំនួនទៀតរួមមានលោកនាយឧត្តមសេនីយ៍ឃុន.សំបូរអគ្គនាយករងនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃនិងប្រតិភូអមដំណើរដូចជាប្រធានសាលាដំបូងខេត្តព្រះរាជអាជ្ញាថ្នាក់ដឹកនាំមន្រ្តីរាជការមន្ទីរអង្គភាពនានាកងកម្លាំងអធិការនគរបាលក្រុងស្រុកអភិបាលក្រុងស្រុកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំមេឃុំចៅសង្កាត់និងមន្រ្តីជំនាញពាក់ព័ន្ធមួយចំនួនទៀតចូលរួមជាច្រើនផងដែរ ។

ជាកិច្ចចាប់ផ្តើមលោកឧត្តមសេនីយ៍ ទោអ៊ុចសុខុនស្នងការនៃស្នងការដ្ឋានគរបាលខេត្តបាត់ដំបងបានឡើងស្វាគមន៍និងអានរបាយការណ៍ពាក់ព័ន្ធនិងភារះ កិច្ចខាងលើជូនដល់គណះអធិបតីអំពីការគ្រប់គ្រងលើជនបរទេសអន្តោប្រវេស្តន៍ដែលត្រូវបានស្នាក់នៅក្នុងខេត្តរួមនិងសន្តិសុខនៃការរស់នៅរបស់ពួកគេផងដែរដែលសមត្ថកិច្ចនៃស្នងការខេត្តបានបំពេញនិងខិតខំកន្លងមករហូតដល់បច្ចុប្បន្នបានគ្រប់គ្រងនិងការពារបានល្អប្រសើ។ក្នុងឨកាសនោះដែរលោកនាយឧត្តមសេនីយ៍ឃុន.សំបូរក៏បានឡើងធ្វើបទបង្ហាញតាមរយ:វីឌីអូស្លាយផងដែរនិងពន្យល់ពីប្រវត្តិសាស្រ្តជាយូរលង់មកហើយអំពីជនបរទេសអន្តោប្រវេស្តន៍ដោយបានបញ្ជាក់និងយោងឯកសារភស្តុតាងពីជំនាន់មុនៗដែលនៅសេសសល់មួយចំនួន ។

ក្រៅពីនេះលោកក៏បានបង្ហាញអំពីការងារនិងសកម្មភាពផ្សេងៗទៀតផងដែរពាក់ព័ន្ធនិងការគ្រប់គ្រងជនបរទេសអន្តោប្រវេស្តន៍នេះដែរដើម្បីមកបង្ហាញជូនសមាជិកអង្គពិធីទាំងអស់បានយល់កាន់តែច្បាស់ជាមូលដ្ឋានសម្រាប់យកទៅអនុវត្តការងារបន្តទៀតដល់សមត្ថកិច្ចផងដែរ។លោកក៏បានបន្តថានៅក្នុងកិច្ចប្រជុំបូកសរ៉ុបចំនួនជនអន្តោប្រវេស្តន៍នេះផងដែរកិច្ចប្រជុំបានជំរុញនិងអនុញ្ញាតិអោយធ្វើការពន្យាឱសានវាទនៃការទទួលពាក្យសុំប្រកាសទទួលស្គាល់និងផ្តល់ប័ណ្ណស្នាក់នៅអចិន្រ្តៃយ៍ជាជនបរទេសអន្តោប្រវេស្តន៍នៅកម្ពុជារហូតដល់ថ្ងៃទី៣០ខែមិថុនាឆ្នាំ២០១៩ជាថ្ងៃកំណត់ចុងក្រោយនៃឨសានវាទដែលជាគោលការរបស់ថ្នាក់ជាតិ ។

លោកបន្តដោយបញ្ជាក់ថាបើជនបរទេសណាមិនចូលរួមសហការមកដាក់ពាក្យសុំបន្តទេគឺត្រូវទទួលទោសឬត្រូវបណ្តេញចេញពីប្រទេសកម្ពុជាចេញទៅប្រទេសដើមកំណើតវិញ។ពាក់ព័ន្ធនិងកិច្ចការនិងភារះកិច្ចខាងលើនេះដែរលោកងួន.រតន:អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបងបានថ្លែងអំណរគុណនិងវាយតម្លៃខ្ពស់ដល់ក្រុមការងារនគរបាលអគ្គនាយកដ្ឋានអន្តោប្រវេសន៍និងមន្រ្តីជំនាញនគរបាលស្នងការខេត្តដែលបានខិតខំធ្វើការងារចុះជំរឿននិងដកហូតឯកសាររដ្ឋបាលកម្ពុជាមិនប្រក្រតីដែលជនបរទេសកំពុងកាន់កាប់មិនប្រក្រតីនៅខេត្តបាត់ដំបងកន្លងមកបានអនុវត្តន៍ល្អប្រសើ ។

យោងតាម របាយការណ៍ របស់ អគ្គនាយកដ្ឋានអន្តោប្រវេសន៍បានបង្ហាញក្នុង ឨកាសនោះ ដែរថាមន្រ្តីសមត្ថកិច្ចជំនាញបានរកឃើញនិងធ្វើការដកហូតឯកសារ កម្ពុជាមិនប្រក្រតីពីជនបរទេសមានចំនួន២ប្រភេទទី១ជនបរទេស រស់នៅយូរហើយកាន់កាប់ឯកសាររដ្ឋបាលកម្ពុជាមិន ប្រក្រតីត្រូវ បានដកហូតនិងទី២ជនបរទេស ដែលបានរកឃើញ ថ្មីៗនេះបានកាន់កាប់ឯកសាររដ្ឋបាលកម្ពុជាមិនប្រក្រតីត្រូវបានដកហូតមានចំនួន៦៩០គ្រួសារគិតជាមនុស្សរាយមានចំនួន១,៧២៩នាក់ស្រី៧៧៨នាក់ក្នុងនោះជនជាតិវៀតណាមច្រើនជាងគេ ។

ជាចុងក្រោយលោកក៏បានសំណូមពរនិងជំរុញដល់សមត្ថកិច្ចពាក់ព័ន្ធក្នុងភារះកិច្ចនេះត្រូវបន្តអនុវត្តលើ៥ចំណុចបន្តទៀតរួមមានចំណុចទី១/សមត្ថកិច្ចពាក់ព័ន្ធមេត្តាដកហូតឲ្យអស់នូវឯកសារដែលជនបរទេសកាន់កាប់មិនប្រក្រតី។ទី២/ស្នងការនគរបាលខេត្តដែលមានផែនអន្តោប្រវេស្តន៍ជាសេនាធិការត្រូវជម្រុញដល់គ្រប់ប៉ុស្តិ៍នគរបាលជួយផ្សព្វផ្សាយខ្លឹមសារអនុក្រិត្យលេខ១២៩អនក្រនិងសេចក្តីជូនដំណឹងលេខ១០១ស្តីពីការពន្យាឱសានវាទនៃកាដាក់ពាក្យស្នើសុំប្រកាសនិងប័ណ្ណស្នាក់នៅអចិន្រ្តៃយ៍ដែលជនបរទេសអន្តោប្រវេស្តន៍ទាំងអស់បានយល់ ។

ទី៣/ត្រូវសហការជាមួយផែនអត្តសញ្ញាណកម្មក្នុងការផ្តល់ទិន្នន័យអត្តសញ្ញាណប័ណ្ណដែលបានដកហូតរួចជៀសវាងការផលិតថ្មី។ទី៤/គ្រប់អាជ្ញាធរក្រុងស្រុកឃុំទាំងអស់ត្រូវអនុវត្តឲ្យបានត្រឹមត្រូវក្នុងការផ្តល់លិខិតស្នាមផ្សេងៗដូចជាសំបុត្រកំណើតអាពាហ៍ពិពាហ៍សៀវភៅស្នាក់នៅសៀវភៅគ្រួសារជៀសវាងការផ្តល់សញ្ជាតិឲ្យជនបរទេសដោយមិនដឹងខ្លួននិងទី៥/ត្រូវបន្តយកចិត្តទុកដាក់គ្រប់គ្រងការចេញចូលស្នាក់នៅរបស់ជនបរទេសដែលរស់នៅក្នុងខេត្តបាត់ដំបងយើងទាំងមូលផងដែរ។ដោយប៊ុនថេត ៕