ស្រ្តីស្រស់ស្អាត់ម្នាក់បើករថយន្តPrius ទៅបុកកង់បីឥណ្ឌាបណ្តាលឲ្យ នារីពី នាក់ម្នាក់ស្លាប់ម្នាក់ទៀតរបួសធ្ងន់ ?

283

រាជធានីភ្នំពេញ​ ៖ យុវតីរូបស្រស់បើករថយន្តព្រុសយ៉ាងលឿន ទៅបុកកង់បីឥណ្ឌាកំពុងដឹកភ្ញៀវចំពីចំហៀងបណ្តាលឲ្យបុរសបរទេសម្នាក់ទៀតរបួសធ្ងន់ និងស្ត្រីម្នាក់ស្លាប់បោកក្បាលស្លាប់ក្រោយពីបញ្ជូនទៅកាន់មន្ទីរពេទ្យ ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង០១:៤០នាទីរំលងអាធ្រាត្រ​ ឈានចូលថ្ងៃទី២០ ខែមិនា​ ឆ្នាំ២០១៨នេះ នៅចំណុចស្តុបទន្លេបាសាក់ តាមបណ្តោយផ្លូវម៉ៅសេទុង កែងផ្លូវ១៦៣ សង្កាត់ទួលទំពូង១ ខណ្ឌចំកាមន​ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា : នៅមុនពេលកើតហេតុ គេឃើញកង់បីឥណ្ឌាមួយគ្រឿងដឹកភ្ញៀវ២នាក់ ធ្វើដំណើរ​តាមបណ្តោយផ្លូវ១៦៣ ទិសដៅពីជើងទៅត្បូង ខណៈភ្លើងស្តុបក្រហម តែចង់ទៅអោយផុត​ ស្រាប់តែមានរថយន្ត Prius ពណ៌កណ្ដុរប្រមេះ​ មួយគ្រឿង មិនមានស្លាកលេខ បើកបរដោយយុរវតីរូបស្រស់ម្នាក់ ទិសដៅពីលិចទៅកើត ខណៈភ្លើងស្តុបពណ៍ខៀវ ទៅបុកកង់បីឥណ្ឌាពេញទំហឹង បណ្តាលឲ្យស្ត្រីម្នាក់ដែលជិះបោកក្បាលនឹងដែកកង់បីស្លាប់ ក្រោយពីបញ្ជូនទៅកាន់មន្ទីរពេទ្យ។  

ស្រ្តីរូបស្រស់ដែរបេីករថយន្តបង្កហេតុមានឈ្មោះ ងួន ស្រីនិច ភេទស្រី​ អាយុ២១ឆ្នាំ ត្រូវបានសមត្ថកិច្ចនាំទៅធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលទួលទំពូង១ ក្រោយមកមិនដឹងយ៉ាងម៉េចក៏ត្រូវបានសន្លប់បាត់ស្មារតីឈឹង ហើយត្រូវបានសមត្ថកិច្ចនិងក្រុមគ្រួសារនាំទៅមន្ទីរពេទ្យ។ 

បុរសបរទេសដែលរងរបួសធ្ងន់នៅមិនស្គាល់អត្តសញ្ញាណនោះទេ ត្រូវបានរថយន្តគិលានសង្គ្រោះគ្លីនិកឯកជនដឹកទៅមន្ទីរពេទ្យ។ 

ស្រ្តីរងគ្រោះមានឈ្មោះ តាក់ ចន្នី អាយុ៣៨ឆ្នាំ មុខរបរ​អ្នកចម្រៀង​ រ៉ុកខេនរ៉ូល នៅហាងបារាំង ស្នាក់នៅម្ដុំផ្សារទួលទំពូង និងមានស្រុកកំណើតនៅស្រុកកំពង់ត្របែក ខេត្តព្រៃវែង​ ។

ក្រោយពេលកើតហេតុសមត្ថកិច្ចក៏បានមកដល់កន្លែងកើតហេតុ ទាក់ទងសមត្ថកិច្ចជំនាញផ្នែកចរាចរណ៍​ចុះមកធ្វើការវាស់វែង​ រួចរថយន្តនិងកង់បីឥណ្ឌាទៅរក្សាទុកនៅ​ការិយាល័យចរាចរណ៍ជើងគោក​ ចំណែកសសពត្រូវបានប្រគល់អោយគ្រុមគ្រួសារយកទៅធ្វេីបុណ្យតាមប្រពៃណី ៕