លោក​ អ៊ូច​ ភា​ អភិបាល​ខេត្តតាកែវ​ ចាត់​​​​​​​​​​វិធា​​​​​ន​ក្ដៅ​ បើរកឃើញជ្រូកវៀតណាម ឆ្លងកាត់ស្រុកណា នឹងដកអភិបាលស្រុកនោះគ្រវែងចោល ?

495

តាកែវ ៖ លោក​ អ៊ូច​ ភា​ ​​​អភិបាលនៃគណះអភិបាលខេត្ត តាកែវ បាន​ព្រមា​​​​​​​​ន​ចាត់​​​​​​​​​​វិធា​​​​​ន​ក្ដៅ​ ចំពោះ​​​អភិបាល​​​​​​​​​​​​​​​​​​​​​​ស្រុក​ ក្រុង​​​​​​​​​​ រូប​​​​​​​​​​​ណា​ ​​​​​​​​​បណ្ដោយ​ ឲ្យ​ឈ្មួញ​ទុច្ចរិត​​​​​​​​​​​​​​​​​​​​​នាំ​ចូល​ជ្រូក​ ដោ​​​​​​​​យ​ខុសច្បាប់​ពី​ប្រទេស​​វៀតណាម​​ ដឹក​កា​​​​​​​​​ត់​តា​​​​​​​​​​​​​​​​​​​ម​ស្រុក​រប​​​​​​​​​ស់​ខ្លួន​ ពិ​​​​​​​​​សេ​​​​​​​ស​គឺ​ស្រុក​ជា​ប់​ព្រំ​​​​​​​​​ដែន​។​

ថ្លែង​ក្នុង​កិច្ចប្រជុំ​ប​ន្ទាន់​ស្ដី​ពី​ការ​ត្រួត​​​​​​​​​​​​​​​​​​​ពិនិត្យ​ និង​ទប់​​​​​​​​​ស្កាត់​កា​​​​​​​​​រ​ឆ្លង​រាល​​​​​​​​ដាល​ជំ​​​​​​​​​​​​​​​​​​​​​​​​​​​​ងឺ​ ប៊េ​ស្ដ​ជ្រូក​​​​​​​​​​​​អាហ្វ្រិក​ នៅ​រ​​​​​​​​​​​​សៀល​ថ្ងៃ​ទី​២២​ ខែមីនា​ ឆ្នាំ​២០​១៩​នេះ​ នៅ​​​​សាល​ប្រជុំ​សា​​​​​​​​​​​លាខេត្ត​ តា​​​​​​​​​កែវ​ លោ​​​​​​​​​​​ក​ អ៊ូច​ ភា​​​​​​​​​​ អភិបា​​​​​​​​​​​លខេត្ត​ បា​​​​​​​​​ន​ថ្លែង​​​​​​​​​​នៅ​ចំ​​​​​ពោះ​ គណៈ​អភិបា​លស្រុក​​​​​​​​​​​​ ក្រុង​ និង​ ​​​​​​​​​​​​​មន្ត្រី​ជំនាញ​​​​​​​​​​ពាក់​​​​​​​​​​​​​​​​​​​ព័ន្ធ​ថា​ ប្រសិន​​​​​​​​បើ​លោក​​​​​​​​​​ពិនិ​​​​​​​​​ត្យ​ឃើញ​​​​​​​​​​​​​​​​​​​​ថា​ មាន​​​​​​​​​​​​អាជ្ញា​​​​​​​​​​​​​​​​​​​​​​​​ធរ​មូលដ្ឋាន​​​​​​​​​ណា​ មានការ​ពាក់ព័ន្ធ​ ទៅ​​នឹង​ករ​ណី​នាំ​ស​​​​​​​​​​​​​​​ត្វ​ជ្រូក​ចូល​​​​​​​​​​​តាម​ច្រករ​​​​​​​​​​បៀង​ ដោយ​ខុ​សច្បាប់​ ស្​​រុក​នោះ​​ គឺជា​អ្នក​ទ​​​​​​​​​​ទួល​ ​​​​​​​​​​ខុ​​​​​​ស​ត្រូវ​ចំពោះ​​មុខ​ច្បាប់​ ជា​ពិ​​​សេស​អា​​​​​​​​​ច​នឹង​ត្រូវ​ដក​​​​​​​​​​តំណែង​​​​​​​​​​ចេញ​​​​​​​​​​​​​​​​​តែ​ម្តង​។​

ឯកឧត្តម​អ​ភិបាល​​​​ខេត្តតា​​​​​​​​​កែវ​ បា​​​​​​​​​​​​​​​​​​​​ន​បន្ត​ថា​ ចំពោះ​​​​​​​​​​សត្វ​ជ្រូក​ដែ​​​​​​​​​​ល​នាំ​ចូ​​​​​​​​ល​តា​​​​​​​​​​​​​​​​​​​​ម​ច្រកព្រំដែន​ ​​​​​​​​​គឺ​ត្រូវ​តែ​​​​​​​​​​​នាំ​​​​​​​​​​​ចូល​​​​​​តាម​ច្រក​ទ្វារ​អន្តរជា​តិ​ភ្នំ​ដិ​ន​​​តែ​មួយ​គ​​​​​​​​​​​​ត់​ ដើម្បី​ធានា​​​​​​​​​​​​​​​​​​​​បាន​សុវត្ថិភាព​ និង​​​​​​​​​​​ភាព​ស្របច្បាប់​រប​ស់​ឈ្មួញ​ទាំង​​​​​​​នេះ​ ​​​​​​​​​ជា​ពិ​​​​​​​សេស​មិន​ធ្វើ​ឲ្យ​បាត់ប​ង់​ចំណូ​​​​​​​​​ល​ព​​​​​​​​​ន្ធគយ​ ដែល​​​​​​​​​​​ជា​ការ​​​​​​​​​​​​ធ្វើ​ឲ្យ​ជួយ​លើ​​​​​​​​​​​​ក​ស្ទួយ​សេ​​​​​​​​​​​ដ្ឋកិច្ច​​​​​​​​​​​​​​​​​​​​ជាតិ​ថែ​​​​​​​​​ម​មួយ​​​​​​​​​​​កម្រិត​​​​​​​​​​​​​ទៀត​​​​​​​​។​

ឯកឧត្តម​ អ៊ូច​ ភា​ អភិ​បាល​ខេត្តតាកែ​​​​​​​​​វ​ បា​​​​​​​​​​​​​​​​​​​ន​បន្ថែម​ថា​ ប្រសិនបើ​​​​​​​​​​​​ឃើញ​ឡាន​ដឹ​​​​​​​​​​​​​​​​​​ក​ជ្រូក​ ដែល​ឆ្លងកាត់​​​​​​​​មូលដ្ឋាន​របស់​ខ្លួន​តាម​ស្រុក​ក្រុង​នី​​​​​​​​​​​​​​​​​​មួយៗ​ អាជ្ញាធ​​​​​​​​​​​​រ​ស្រុក​ ក្រុង​ ត្រូវ​ តែ​​​​​​​​​​ឃាត់​ទុក​រថ​​​​​​​​​​​​​​​​​យន្ត​ដឹក​ជ្រូក​​​​​​​​​​នេះ​ ហើយ​​​​​​​​​​ឆែក​មើ​​​​​​​​​​ល​​​​​ឯកសារ​ពាក់ព័ន្ធ​ ថា​តើ​មាន​អាជ្ញា​ប័ណ្ណ​ត្រឹមត្រូវ​ដែ​​​​​ល​ចេ​​​​​​​​​​​ញពី​ក្រសួង​​​​​​​​កសិក​​​​​​​​​​​​​​ម្ម​ដែរ​ឬទេ​?​ ​​​​​​​​​​​​​បើ​ការ​ដឹក​ជ្រូក​ចូល​​​​​នោះ​មិ​​​​​​​​​​​​ន​ស្របច្បាប់​ទេ​ ត្រូវ​រក​មុខ​អ្នក​ដែ​​​ល​អនុ​ញ្ញា​ឲ្យ​ឃើញ​ ​ដើម្បី​ចាត់វិធានកា​​​​​​​​រ​តាម​​​​​​​​​​​​​​​​​​​​​​​ផ្លូវច្បាប់​។​​​​

ឯកឧត្តម​អ​ភិបាល​ខេត្តតាកែ​​​​​​​​​វ​ ក៏​បា​​​​​​​​​​​​​​​​​​​​​​ន​បន្ថែម​ថា​ ប្រ​សិន​​​​​​​​​​​​​​​​​អាជ្ញាធរ​​​​​​​​​​​​​មូលដ្ឋាន​ ស្រុក​ ក្រុង​ ​ណា​ដែល​​ចាប់​​​​​​​​​​បាន​​​​​​​​​​​​ឡាន​​​​​​​ដឹក​ជ្រូក​ ខុសច្បាប់​​នៅ​ក្នុង​មូល​​​​​​​ដ្ឋាន​រប​​​​​​​​​ស់​ខ្លួន​​​​​​​​​​នោះ​ នឹង​ទទួ​​​​​​​​ល​បាន​​​​​​​​​​ថវិកា​​​​​​​​​​​​​​​​​​លើកទឹ​​​​​​​​​កចិត្ត​ចំនួ​​​​​​​​​ន​១​​​​​​​​​​​​​​​​​​​​​លាន​រៀល​ ពី​​​​​​​​​អភិ​​​បាលខេត្ត​ ផ្ទាល់​តែ​ម្ដង​។

ឯកឧត្តម​អភិបាល​​​​ខេត្ត​ ក៏​បាន​ផ្ដាំផ្ញើ​ដ​​​​​​​​​ល់​អាជ្ញា​ធរ​​​​​​​​​​​មាន​សមត្ថកិច្ច​ទាំ​ងអស់​ ត្រូវ​រួបរួម​គ្នា​ ​​​​​​​​​​​​​​​​​សាមគ្គីភា​​​​​​​​​ព​ផ្ទៃក្នុង​ ដើម្បី​ចូលរួម​បង្ក្រាប​រា​ល់​មុខ​​​សញ្ញា​ដែ​​​​​​​​​​​​​​​​​ល​ប្រព្រឹត្ត​បទល្មើស​​​​​​​​​​​ផ្សេងៗ​នៅ​​​​​​​​​​តាម​មូ​​​​​​​​លដ្ឋាន​រប​​​​ស់​ខ្លួន​ ឲ្យ​កាន់​​​​​​​​​​តែ​​​​​​មាន​ប្រសិទ្ធភាព​ខ្ពស់​ ។​គួរ​ក​ត់សម្គាល់​​​ផង​ដែរ​​​​​​​​​​​​​​​​​​​​​​​ថា​ នៅ​ក្នុង​កិច្ចប្រជុំ​​​​​​​​​​​​​​​​​​​នេះ​ បន្ទាប់​ពី​លោ​​​​​​​​​ក​ អ៊ូច​ ភា​​​​​​​​​​​ អភិបា​​​​​​​​​​​​​លខេត្ត​ ​​​​បាន​ព្រមាន​ដក​អភិបា​លក្រុង​ស្រុក​ និង​ឲ្យ​អភិ​​​​​​​​​​​​​​​​​​បាលក្រុង​​​​​​​​​​​​​​​ស្រុក​ទាំ​​​​​​​​ងនោះ​​​​​​​​​​​​​​​​​​​​​ ហ៊ាន​ទទួលខុ​​​​​​​​​​សត្រូវ​ និ​​​​​​​​​ង​ហ៊ាន​​​​​​​​​​​​លើក​​​​​ដៃ​ ឬ​ហ៊ាន​និយាយ​​ថា​ ប្រសិន​​​​បើ​ជ្រូក​នៅ​តែ​​​​​​​​​​មាន​លួ​​​​​​​​​ច​ដឹក​​​​​​​​​​​​​​តាម​ច្រករ​​​​​​​​​​បៀង​​​​​​​​​​​​​​​​​​ទៀត​ ​​​​​​​​​​​​​​​​​​​ត្រូវ​តែ​​​​​​​​​ចុះ​ចេញ​​​​​​​​​​​​​​​​​ពី​តំណែង​​​​​​​​​នោះ​​​​​​​​​​​ទេ​?​​​​​

​ ប៉ុន្តែ​មិនឃើញ​មា​ន​លោ​​ក​អ​​​​​​​​​ភិបា​​​​​​​​​​​​​​​លស្រុក​៤​ដែ​​​​​​​​​​​ល​ជា​​​​​​​​​ប់​ព្រំដែន​ ​​​​​​​​ជា​ពិសេស​​​​​​​​​​លោក​ ស៊ុ​​​​​​​​​ត​ ខុន​ ដែល​​​​​​​​​​ជា​អភិ​​​​​​​​បាល​​​​​​​​ស្រុក​គី​រី​វង់​ ជាប់​ព្រំដែន​ ដែ​ល​ត្រូវ​បាន​គេ​ដឹង​​​​​​​​​​​ថា​ ជា​ស្រុក​​​​​​​​​​​​​មាន​ច្រករ​​​​​​​​​​​បៀង​ច្រើន​ជា​​​​​​​​​ងគេ​ ហើយ​​​​​​​​​​​កន្លង​ម​​​​​​​​​​​​​​​​​​​​​ក​ ជ្រូក​​ច្រើន​រយ​ក្បាល​ហើយ​ដែល​​លួច​ដឹក​ចូល​​​​មក​តាម​​​​​​​​​​​​ច្រករបៀង​​​​​​​​​​កំណ​​​​​​​​​​ប់​កែវ​ ហៅ​​​​​​​​​​​​​​​​​​​​​​​​យិ​ន​យ៉ា​ ស្ថិត​នៅ​ឃុំ​​​​​​​​​​​តា​អូ​​​​​រ​ និង​ច្រក​​ផ្សេ​​​​​​ង​​​​​​​​​ទៀត​ មិន​ហ៊ាន​ឆ្លើយ​ត​ប​នឹង​លោក​អភិបា​​​​​​​​​លខេ​​​​​​​​​​ត្ត​ទេ​ថា​​​​​​​​​ នឹង​ចុះ​​​​​​​​​​​ចេញពី​​​​​​​​​តំណែង​​​​​​​​​នោះ​​​​​​​​​​​​​​​​​​ឡើយ​ ប្រសិនបើ​​​​​​​​​​មាន​​​​​​​​​​​​ជ្រូក​លួច​​​​​​​​​​​​​​​​​​​​​​​​​ដឹក​មក​តាម​ច្រក​​​​​​​​​​​​​​​​​​​​​​របៀង​ទៀត​​​​​​​​​​​​​​ ក្នុង​មូល​​​​​​​​​​​ដ្ឋាន​រប​​​​​​​​​​​ស់​ខ្​​​​លួន​៕​