ពេលនេះអ្នកច្បាប់មានស័ក្តិនៅលើស្មា មានកាំភ្លើងនៅហ្នឹងដៃ តែបែរជាយកមកគំរាមពលរដ្ឋខ្លួនឯង ត្រូវសាលាដំ

192

ខេត្តកំពង់ចាម ៖ សាលាដំបូងបានសម្រេចចោទប្រកាន់ចំនួន២បទល្មើសគឺ…!នៅល្ងាចថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩នេះ តំណាងអយ្យការនៃសាលាដំបូងខេត្តកំពង់ចាម ។

បានសម្រេចចោទប្រកាន់ កូនប្រុសមេបញ្ជាការអាវុធខេត្តក្រចេះចំនួន២បទល្មើស ក្នុងនោះមានបទ «ហិង្សាដោយចេតនាមានស្ថានភាពទម្ងន់ទោសដោយគំរាមកំហែងនិងអាវុធ និងប្រើប្រាស់អាវុធខុសច្បាប់» ពាក់ព័ន្ធការវាយ និងដកកាំភ្លើងភ្ជង់ទៅលើយុវជន២នាក់ ក្នុងហាងអ៊ីនធឺណេតមួយកន្លែង នៅទីរួមខេត្តកំពង់ចាម។ បន្ទាប់ពីចោទប្រកាន់រួច សំណុំរឿងនេះ នឹងបញ្ជូនបន្តទៅកាន់ចៅក្រមស៊ើបសួរតែម្តង។

ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ច បានបញ្ជូនទៅកាន់តុលាការខេត្តកំពង់ចាមហើយ នារសៀលថ្ងៃទី២៥ ខែមីនា បន្ទាប់ពីរូបគេ បានបង្ហាញខ្លួននៅចំពោះមុខសមត្ថកិច្ច ដើម្បីទទួលទោសកំហុសរបស់ខ្លួនពាក់ព័ន្ធការវាយ និងដកកាំភ្លើងភ្ជង់ទៅលើយុវជន២នាក់ ក្នុងហាងអ៊ីនធឺណេតមួយកន្លែង នៅទីរួមខេត្តកំពង់ចាម។

កូនប្រុសលោកឧត្តមសេនីយ៍ត្រី សាន្ត ប៊ុនថាន គឺលោក សាន្ត សុខុម ដែលជាមន្ត្រីអាវុធហត្ថខេត្តក្រចេះពាក់ស័ក្តិ៤ កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩កន្លងទៅនេះ បានប្រើហិង្សាដោយដាល់ និងឡើងជង្គង់ទៅលើយុវជនពីរនាក់នៅកន្លែងលេងអ៉ីនធើណេតមួយកន្លែងក្នុងខេត្តកំពង់ចាម។ ក្រៅពីដាល់ និងឡើងជង្គង់ហើយមន្ត្រីអាវុធហត្ថរូបនេះ ថែមទាំងបានដកកាំភ្លើងភ្ជង់ លើយុវជនពីររូបនោះថែមទៀតផង។

ពេលនេះ តុលាការខេត្តកំពង់ចាម សម្រេចឃុំខ្លួនបណ្តោះអាសន្នជនឈ្មោះ សាន្ត សុខុម ដែលបង្កហិង្សានៅហាងអ៊ីនថឺណែត ក្រុងកំពង់ចាម កាលពីពេលកន្លងទៅ ៕