មេគយព្រែកចាក លោក យី ថុល កំពុងត្រូវ​ប៉ាន់​នឹងការប្រមូលប្រាក់​ដាក់ខែពីមេឈ្មួញធំៗ​ជាន់ករ​ អាជីវករតូចតាច​យកលុយ​យ៉ាងគគ្លើន​ ACU គួរបើកការស៊ើ​បអង្កេត..?

195

 

ខេត្តកំពត៖ តាម​សេចក្ដីរាយការណ៍បានឲ្យដឹងថា សព្វថ្ងៃនេះ​លោក យី ថុល ប្រធានការិយាល័​យ​គយនិងរដ្ឋាករ​ច្រកទ្វារអន្តរជាតិ ព្រែកចាក កំពុងប្រើអំណាចគាបសង្កត់​យកលុយពីអាជីវ​ករតូច​តាចតាមរបៀបពុករលួយយ៉ាងគគ្លើន​គ្មា​នញ​ញើតលោតខ្លាច​ចំពោះមហាជនរិះគន់ឬ​ថ្នាក់ដឹ​កនាំដកតំណែងគ្រវាត់ចោលនោះ​ឡើយ​ ព្រោះ​លោក យី ថុល  កំពុងងុបងុលនឹងការ​ប្រព្រឹត្ត​អំពើពុករលួយ​ដោយបាន​ឃុបឃិតឲ្យឈ្មួញធំ​ៗ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់កាន់តែច្រើនឡើងៗ ដើម្បីជាថ្នូរនឹងផលប្រយោជន៍ប្រចាំខែ​យកមកបែង​ចែកបក្ខពួកខ្លួនធ្វើមានបានតែប៉ុណ្ណោះ ​។​

ប្រភពពីសមត្ថកិច្ចច្រកទ្វារអន្តរជាតិព្រែកចាក បានឲ្យដឹងថាបច្ចុប្បន្នឈ្មួញធំៗនាំចូលទំនិញ​ទំគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុស​ខុសច្បាប់តាមច្រកទ្វារអន្តរជាតិព្រែកចាកគឺបង់​ពន្ធត្រឹមតែ៣០ភាគរយទៅ៤០ភាគរយប៉ុណ្ណោះ ក្រៅពីនេះគឺលោក យី ថុល ឃុបឃិតបែងចែក ផលប្រយោជន៍លើតុក្រោមតុជាមួយឈ្មួញនិង​បក្ខពួក​យ៉ាងសុខស្រួល ព្រោះលោក យី ថុល ធ្លាប់មានជំនាញខាងប្រព្រឹត្តអំពើពុករលួយ​កា​លពីគាត់កាន់តំណែងជាប្រធានការិយាល័យគយនិងរដ្ឋាករច្រកទ្វេរភាគី៤០០​នៅក្នុងស្រុក​សំឡូត ខេត្តបាត់ដំបង មកម៉្លេះហើយឥឡូវនេះ​លោក យី ថុល កំពុងយកមកអនុវត្តន៍​ក្នុងយុទ្ធ​សាស្ត្រគ្រុឌជាន់គ្រុឌនៅច្រកទ្វារអន្តរជាតិព្រែកចាក​ ស្រុកកំពង់ត្រាច ខេត្តកំពត ជាបន្តទៀត ។​

ប្រភពបានបន្តថា ក្រោយពេលឡើងកាន់តំណែ​ងជាមេគយច្រកព្រែកចាកភ្លាមលោក យី ថុល បានបញ្ជាឲ្យលោក រស់ សាត ដែលជាអនុប្រ​ធានស្នាក់ការព្រមទាំងបក្ខពួក២នាក់ទៀតដើរ​ពិនិត្យមើលឡើងវិញចំពោះការនាំចូលនាំចេញ ទំនិញគ្រប់ប្រភេទនៅច្រកទ្វារអន្តរជាតិព្រែក ចាក បន្ទាប់ពី​ទទួលបញ្ជានេះ លោក រស់ សាត និងបក្ខពួកបានរឹតបន្តឹងគាបយកលុយពីក្រុម ឈ្មួញនាំចូលនាំចេញទំនិញតាមច្រកព្រែក ចាកយ៉ាងកំរោលតែម្តង ហើយលោក យី ថុល បានឃុបឃិតឲ្យឈ្មួញធំៗបង់លុយដាក់ខែ​ឲ្យ​បាននៅ​បន្តនាំចូលទំនិញគេចពន្ធ ទំនិញ បង់​ពន្ធមិនគ្រប់និងទំនិញខុសច្បាប់យ៉ាងរលូនដើ​ម្បីជាថ្នូរនឹងផលប្រយោជន៍ផ្ទាល់ខ្លួន ។​

ប្រភពបានឲ្យដឹងទៀតថា​លោក យី ថុល មេ គយច្រកទ្វារអន្តរជាតិព្រែកចាកស្ថិតក្នុងស្រុក កំពង់ត្រាច ខេត្តកំពត ដែលទើបឡើងកាន់តំ​តណែងកាលពីពេលថ្មីៗនេះ បានឃុបឃិតបើក​ដៃឲ្យឈ្មួញធំៗនាំចូលទំនិញគេចពន្ធ ទំនិញ បង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់កាន់តែច្រើ​នឡើងៗ ដើម្បីជាថ្នូរនឹងផលប្រយោជន៍ព្រម​ទាំងប្រើអំណាចគាបសង្កត់យកលុយពីក្រុមអាជីវករតូចតាចដែលរកស៊ីនាំចូលទំនិញកំប៉ិក​កំប៉ុកពីវៀតណាមទៀតផង ហើយ​មិនតែប៉ុ​ណ្ណោះលោក យី ថុល ថែមទាំងបញ្ជាឲ្យលោក រស់ សាត អនុប្រធានស្នាក់ការព្រមទាំងបក្ខ​ពួក ២នាក់ទៀតធ្វើជាលេស​ពិនិត្យមើលឡើងវិញនូវរាល់ការនាំចូលនាំចេញទំនិញគ្រប់ប្រភេទពីពួក​ឈ្មួញធំៗ​សម្រាប់ប្រមូលលុយដាក់ថ្ងៃដាក់ខែ​ ។​

សូមបញ្ជាក់ថា​លោក យី ថុល កំពុង​ប្រើ​អំណា​ច​នឹងតួនាទីខ្លួន​ធ្វើជាដើមទុន​ដើម្បី​ប្រមូលលុយ​  តាមរបៀបពុករលួយដោយគ្មានញញើតអ្វីទាំង​ អស់ មិនតែប៉ុណ្ណោះលោក យី ថុល បានចាត់​ តាំងមន្ត្រីក្រោមឱវាទរបស់ខ្លួនឲ្យគាបជម្រិត​យ​ កលុយពីក្រុមឈ្មួញនាំចូល នាំចេញទំនិញតាម​  ច្រកព្រែកចាកយ៉ាងគឃ្លើនហើយថែមទាំង​គាប​សង្កត់ជាន់កប្រជាពលរដ្ឋ អាជីវករតូចតាច​យកលុយ​គ្មានត្រាប្រណី​សូម្បីតែពួកគាត់​រកស៊ីលក់​ដូរ​ទំនិញ​បន្តិចបន្ទួច​ស្ទើររកលុយ​បង់ឲ្យសមត្ថ​កិច្ច​និងគយ​មិនគ្រាន់ផង​ ពួកគាត់ត្អូញត្អែរ​ថាសព្វថ្ងៃ​នេះរកស៊ីចិញ្ចឹមតែគយប៉ុណ្ណោះ ។​

ជុំវិញបញ្ហានេះ ប្រជាពលរដ្ឋនិងអាជីវករ​បានសំ​ណូមពរដល់លោក គុណ ញឹម អគ្គនាយកនៃ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជានិងលោក​អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ គួរ​ពិនិត្យឡើងវិញជាបន្ទាន់ចំពោះភា​ពមិនប្រក្រតី​នៅអង្គភាពគយច្រកទ្វារអន្តរជា​តិព្រែកចាក​ ហើយចាត់វិធានការទប់ស្កា​ត់អំ​ពើពុករលួយច្រើនបែបច្រើនយ៉ាងរបស់លោ​ក យី ថុល ព្រមទាំងបក្ខពួកខ្លះៗផងព្រោះលោក​ យី ថុល គ្រាន់តែ​ឡើងកាន់តំណែង​មិន​ទាន់បាន​មួយខែស្រួលបួលផងបែរជាលោក យី ថុល និងបក្ខពួកឃុបឃិតគ្នាប្រព្រឹត្ត្រ​អំពើពុក​រ​អំលួយតាមច្រើនរូបភាពដោយគ្មានខ្លាចក្រែងអ្វីទាំង​ អស់ ។

ពាក់ព័ន្ធករណីនេះ គេហទំព័រ CTV  មិនទាន់អាចទាក់ទងសុំការបំភ្លឺពីលោក យី ថុល មេគ​យច្រកទ្វារអន្តរជាតិ​ព្រែកចាកស្ថិតក្នុងស្រុក កំពង់ត្រាច ខេត្តកំពត បាននៅឡើយទេ៕