ទីបំផុតរកឃើញក្បាលជីថូននិងចៅស្រីដែលគេកាត់នោះហើយ គឺនៅក្រោយផ្ទះរបស់ ?

525

 

  • កំពង់ចាម៖ ប្រិយមិត្តពិតជាជ្រាបច្បាស់អំពីករណី មនុស្ស២នាក់យាយនិងចៅដែលបានបាត់បង់ជីវិត អស់រយៈពេល៣ថ្ងៃហើយ កម្លាំងសមត្ថកិច្ច កម្លាំងទាំងកម្ពុជា និងជំនាញបរទេស បន្តស្រាវជ្រាវ ស្លាកស្នាមបន្សល់ទុកយ៉ាងស្រឋ្រាក់ស្រស្រាំ ដោយយកចិត្តទុកដាក់ជាទីបំផុត ។

កម្លាំងជំនាញកោសល្យវិច័យ ស្នងការខេត្តកំពង់ចាម និងជំនាញជនជាតិបរទេស មកដល់ថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៩ នេះកំពុងបន្ត ធ្វើការស៊ើបអង្កេត ស្រាវជ្រាវ យ៉ាងយកចិត្តទុកដាក់នៅ កន្លែងកើតហេតុ ក្នុងការត្រួតពិនិត្យដើម្បីឈានទៅដល់ការចាប់ខ្លួនជនបង្កស្ថិតនៅក្នុងភូមិទួលថ្ម ឃុំថ្មពូន ស្រុកព្រៃឈរ ខេត្តកំពង់ចាម ។

រឿងរ៉ាវនេះបង្កឲ្យភ្ញាក់ផ្អើលកាលពីព្រឹក ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៩នេះ បន្ទាប់ពីកម្លាំងសមត្ថកិច្ចទទួលបានបណ្តឹងពីក្រុមគ្រួសារ ហើយរុករក ទើបឃើញសាកសព ត្រូវបានគេកាត់មិនដឹងថាក្បាលដៃដល់យកទៅណាឡើយ ។

ជនរងគ្រោះឈ្មោះ ពូ អូន អាយុ៦៥ឆ្នាំ និងចៅ ស្រីបង្កើតឈ្មោះ ខេង សាវឿន អាយុ៦ឆ្នាំ រស់នៅភូមិឃុំខាងលើ យ៉ាងណាមិញ កាលពីថ្មីៗនេះជនសង្ស័យ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនផងដែល យ៉ាងណាមិញយោងទៅតាម សំដីកូនស្រីជនរងគ្រោះបានលើកឡើងថា ៖បានទៅរកគ្រូឲ្យខាបព្រលឹងក៏បានដឹងថា នៅថ្ងៃកើតហេតុនោះបានឮសម្លេងម្តាយយំស្រែកថា មានមនុស្សប្រុសដែលធ្លាប់ឲ្យប្រាក់កូនកន្លងមក បានមកធ្វើបាបនិងសម្លាប់កាត់ក្បាលគាត់និងចៅស្រី ដោយបានយកទៅកប់ចោល និងចិញ្ច្រាំខ្ទេចខ្ទី តែមិនបានបញ្ជាក់ថា អ្នកណាទេ ។

សមត្ថកិច្ចបានយកសម្លេងគ្រូខាបព្រលឹងមកឲ្យបុរសសង្ស័យឈ្មោះ ស៊ីម ខេង ស្តាប់ក៏បានទទួលស្គាល់ថា សម្លេងរបស់យាយអូន ហើយបានលើកដៃសំពះថា «ខ្ញុំមិនបានដឹងអីនោះទេ» យ៉ាងណាមិញរហូតមកដល់ថ្ងៃនេះ បើយោងតាមគណនីយ្យឈ្មោះ លាង ហាក់ស៊ូ ជាមេឃុំថ្មពូន បានលើកឡើងថា ៖ នៅថ្ងៃទី១៨ ខែមេសាឆ្នាំ២០១៩ វេលាម៉ោង៥៖៣៥នាទីល្ងាចមុននេះ បានឲ្យដឹងតាមរយៈបណ្ដាញសង្គមហ្វេសប៊ុករបស់ខ្លួនថា ករណីកាត់ក្បាលយាយ និងចៅស្រី កាលពីថ្ងៃទី ០២ខែមេសាឆ្នាំ២០១៩ យ៉ាងសាហាវកន្លងទៅ ត្រូវបានគេរកក្បាលឃើញហើយ នៅដីខាងក្រោយផ្ទះឈ្មោះប្រាក់ សេងហឿ នៅភូមិទួលថ្ម (ភូមិកើតហេតុ) ឃុំថ្មពូន ស្រុកព្រៃឈរ ខេត្តកំពង់ចាម ៕