ឃាត់ខ្លួនជនសង្ស័យ4នាក់ដែលប្រើអំពើហិង្សាដោយចេតនានៅខារ៉ាអូខេហ្គោលឌិនសោន ?

235

ខេត្តកណ្តាល:ហេតុហេតុការណ៍ប្រើអំពើហិង្សាដោយចេតនាកើតឡើងថ្ងៃទី២០ខែមេសាឆ្នាំ២០១៩ វេលាម៉ោង២១:១០ នាទី នៅ ចំណុចភូមិបែកចាន ឃុំ​បែកចាន ស្រុកអង្គស្នួល ។

តាមប្រភពពីសមត្ថកិច្ចនៅនឹងកន្លែងកើតហេតុបានឲ្យដឹងថាជនសង្ស័យ 4 នាក់មានឈ្មោះដូចខាងក្រោម ១-ឈ្មោះ​ជិន ស្រីនាង ភេទស្រី អាយុ៣២ឆ្នាំជនជាតិ ខ្មែរមុខរបរ​រត់តុ ក្នុងខារ៉ាអូខេហ្គោលឌិនសោនស្នាក់នៅ បច្ចុប្បន្ន​ ភូមិបែកចាន ឃុំបែកចានស្រុកអង្គស្នួលខេត្តកណ្តាល ។

២-ឈ្មោះជិន សាវនហៅដាភេទស្រី អាយុ៣៣ឆ្នាំជនជាតិខ្មែរមុខរបរបោកអ៊ុតស្នាកនៅភូមិត្រពាំងក្រសាំងឃុំបែកចានស្រុកអង្គស្នួលខេត្តកណ្តាល ។

៣-ឈ្មោះវែង ស្រីមុំភេទស្រីអាយុ៣០ឆ្នាំជនជាតិខ្មែរមុខរបរ រត់តុក្នងខារ៉ាអូខេហ្គោលឌិនសោនស្នាក់នៅភូមិបែកចានឃុំបែកចាន ស្រុកអង្គស្នួលខេត្តកណ្តាល ។

៤-ឈ្មោះសុខ សនភេទប្រុសអាយុ៥២ឆ្នាំជនជាតិមុខរបរ នគរបាល(ប្រធានការិយាល័យអាវុធជាតិផ្ទុះខេត្តកំពង់ស្ពឺ)

តាមប្រភពនៅនឹងកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុជនសង្ស័យឈ្មោះជិនស្រីនាងនិងឈ្មោះវែងស្រីមុំកំពុងផឹកសុីនៅបន្ទប់ជួលជាមួយមិត្តភ័ក្រពេលនោះជនសង្ស័យឈ្មោះជិនសាវនហៅ ដា មកដល់ទារ លុយឈ្មោះវែងស្រីមុំដែលកំពុងតែផឹក ពេលនោះឈ្មោះជិនស្រីនាងបានទាក់ពាក្យគ្នាទៅវិញទៅមកហើយបានប្រតាយប្រតប់គ្នាបោចសក់គ្នាក្រញ៉ីគ្នាមានស្នាមក្រចកលើខ្លួនទាំង២នាក់។បន្ទប់មកឈ្មោះសុខ សនត្រូវជាប្តីរបស់ឈ្មោះជិនសាវនហៅដារត់មកជួយទើបឈ្មោះវែងស្រីមុំរត់ចូលជួយដែរ។

-តាមចម្លើយសារភាពរបស់ឈ្មោះជិនស្រីនាងបានសារភាពថាខ្លួនខឹងនិងឈ្មោះជិនសាវនហៅដាជេរខ្លួនថាពួកមេសំផឹង២នាក់ឯងមិនឲ្យរួចខ្លួនទេហើយមិនឲ្យរួចពីកន្លែងនេះឡើយទើបខ្លួនខឹងប្រតាយប្រតប់បោចសក់គ្នាទៅវិញទៅមក។

-តាមចម្លើយសារភាពរបស់ឈ្មោះជិន សាវនហៅដាបានសារភាពខ្លួនបានមកទារលុយពីឈ្មោះវែងស្រីមុំហើយបានទាក់ពាក្យសម្តីគ្នាទើបប្រតាយប្រតប់គ្នាជាឈ្មោះជិនស្រីនាងនិងឈ្មោះវែងស្រីមុំ។ក្រោយមកទើបប្តីខ្លួនរត់មកជួយឃាត់ បំបែកចេញ។

-តាមចម្លើយសារភាពរបស់ឈ្មោះវែងស្រីមុំបានសារភាពថាឈ្មោះជិនសាវនហៅដាបានមកទារលុយខ្លួនហើយបានជេរខ្លួននិងមិត្តភ័ក្រឈ្មោះជិនស្រីនាងទើបអ្នកទាំង២ប្រតាយ ប្រតប់គ្នាខ្លួនមិនបានចូលប្រតាយទេ។តែពេលខ្លួនឃើញឈ្មោះសុខ សនចូលចាប់ ដៃឈ្មោះជិនស្រីនាងដើម្បីឲ្យ ប្រពន្ធខ្លួនវាយទើបខ្លួនរត់ចូលជួយប្រតាយផងដែរ។

-តាមចម្លើយសារភាពរបស់ឈ្មោះសុខ សនបានសារភាពថាខ្លួនឃើញ២នាក់វាយប្រពន្ឋខ្លួនទើបខ្លួនមកជួយចាប់បំបែកចេញ។
ក្រោយពេលកើតហេតុកម្លាំងសមត្ថកិច្ចមូលដ្ឋានបានសាកសួរកសាងសំណុំរឿងនិងចាត់ការបន្តតាមនីតិវិធី ៕