ស៊ីចុកមិនគ្រប់បែរជាថតរូបទុកកន្លែងពិសេសពិសេសចុងក្រោយជាប់ខ្នោះ ?

334

ភ្នំពេញ៖កាលពីវេលាព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៩ នៅក្នុងផ្សារត្រពាំងពោធិ៍ហៅផ្សារ យាយផា ដែលមានទីតាំងស្ថិតនៅក្នុងភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។មានការឃាត់ខ្លួននោះបានធ្វើឡើង  ជនសង្ស័យខាងលើឈ្មោះហង្ស សិង្ហ អាយុ៤១ឆ្នាំ ជាមេឆ្នោតវៀត ណាមនៅក្នុងផ្សារត្រពាំងពោធិ៍នោះ ចំណែកស្ត្រីដែលជាគូស្នេហ៍មានអាយុ២៣ឆ្នាំ ជាអ្នកសុីឈ្នួលកត់ឆ្នោតឲ្យជនខាងលើដោយផ្ទាល់ ហើយអ្នកទាំង២បាន ស្នាក់នៅក្នុងផ្សារត្រពាំងពោធិ៍នេះតែម្ដង ។

ដោយ បុរសជាមេឆ្នោតវៀតណាមម្នាក់ ត្រូវស្រីស្នេហ៍ ប្តឹងនគរបាលអោយឃាត់ខ្លួន ក្រោយបែកធ្លាយរូបពិសេសៗ នៅលើគ្រែ ដែលស្នេហា ពួកគេទាំង២នាក់ បានលួចបង្កាត់ភ្លើងស្នេហ៍តាំងតែពីនាងដើមបណ្តឹង ទើបមានអាយុ១៧ឆ្នាំម្ល៉េះ គឺនាងជាអ្នកកត់ឆ្នោតអោយបុរសជាគូរស្នេហ៍ លុះក្រោយពេលសាងស្នេហ៍ដ៏ផ្អែមត្រជាក់ជាមួយគ្នារយៈពេល៥ឆ្នាំនិងណាត់ជួបគ្នាឡើងផ្ទះសំណាក់ជាញឹកញាប់ពី៣ទៅ៥ថ្ងៃម្ដងរៀងរាល់សប្ដាហ៍ទៀតផង ភាគច្រើន ពួកគេទៅគេនៅផ្ទះសំណាក់យីហោ«សម្បត្តិមាស»នៅក្នុងភូមិថ្នល់បំបែក សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែននិងផ្ទះសំណាក់ផ្សេងទៀតនៅម្ដុំខាងក្រោយសាលារៀនសន្ធរម៉ុក ខណ្ឌទួលគោកជាដើម។ស្រ្តីវ័យ២៣ឆ្នាំរូបនេះបាននិយាយប្រាប់នគរបាលថា នាងនិងបុរសដែលជាមេឆ្នោតម្នាក់នេះបានមានទំនាក់ទំនងស្នេហាជាមួយគ្នារយៈពេល៥ឆ្នាំមកហើយ មិនតែប៉ុណ្ណោះរាល់ពេលដេកម្តងៗបុរសនេះតែងតែប្រើទូរស័ព្ទថតរូបសន្លឹកនិងវីដេអូរឃ្លីបទុកជាបន្តបន្ទាប់ ប៉ុន្តែរាល់លើកនាងបានដណ្ដើមយកទូរស័ព្ទមកលុបចោលរហូត ព្រោះខ្លាចបុរសនេះយករូបទៅបង្ហោះផ្ដេសផ្ដាស ។

ប៉ុន្តែរឿងរ៉ាវដែលនាងភ័យខ្លាចកើតមានឡើងទាល់តែបាន គឺនៅប្រតិបត្តការណ៌ លើកចុងក្រោយ ប្រុសស្នេហ៍បានថតរូបទុកទៀត តែនាងភ្លេចមិនបានលុបរូបចោលទេ ស្រាប់តែបុរសនោះបានយករូបភាពពិសេសៗ នោះបង្ហោះ នៅលើគណនី ហ្វកសប៊ុកឈ្មោះ «PoK Heng »ទើបនាងសម្រេចចិត្តប្ដឹង សុំឲ្យនគរបាលចាប់ខ្លួន។បន្ទាប់ពីនាងប្រើវិធីណាត់ ឲ្យបុរសនេះ ទៅជួប នៅក្នុងផ្ទះសំណាក់«សម្បត្តិមាស»ដោយមិនឲ្យបុរសនេះដឹងខ្លួនមុនឡើយ ចំណែកបុរសនេះនឹកស្មានថាបានឆ្ងាញ់មាត់ទៀតហើយ។ យ៉ងណាមិញក្រោយឃាត់ខ្លួនសម្ថកិច្ចរៀបចំឯកសារដើម្បីចាប់ការនិតិវិធី ៕