ថៅកែហាងថែរក្សាសម្រស់ My Crush Fashion1 បាញ់សម្លាប់ខ្លួនឯងក្នុងរថយន្តដោយភ្លើងប្រច័ណ្ឌ ?

242

កណ្ដាល ៖ ស្ត្រីថៅកែហាងកែសម្រស់ម្នាក់ បានធ្វើអត្តឃាតខ្លួនឯងដោយយកកាំភ្លើងរបស់ប្តីបាញ់សម្លាប់ខ្លួនឯងចំសៀតផ្កានៅក្នុងរថយន្ត បង្កឲ្យមានការភ្ញាក់ផ្អើលនៅចំណុចកំពង់ទឹកទន្លេភូមិខ្សាច់ ឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្ដាល កាលពីវេលាម៉ោង១៦ និង៣០នាទីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៩កន្លងទៅនេះ។

សមត្ថកិច្ចបានបញ្ជាក់ថា ស្ដ្រីដែលធ្វើអត្តឃាតខ្លួនឯងខាងលើមាន ឈ្មោះ ណុប វណ្ណី អាយុ៣៤ឆ្នាំមុខរបរលក់ដូរ មានទីលំនៅភូមិទួលមាស ឃុំអរិយក្សត្រស្រុកល្វាឯម ខេត្តកណ្ដាល។ ចំណែកប្ដីឈ្មោះ អ៊ុក ជីវ៉ា អាយុ៤៣ឆ្នាំមុខរបរនគរបាល ឋានៈនាយផ្នែកនគរបាលស៊ើបអង្កេតនីតិវិធី នៃនាយកដ្ឋានអន្តោរប្រវេសន៍មានទីលំនៅផ្ទះជាមួយគ្នា។

បើតាមសេចក្ដីរាយការណ៍បានឲ្យដឹងថា នៅមុនពេលកើតហេតុ ជនអត្តឃាតបានទៅមុជទឹកជាមួយប្ដី និងកូនចំនួន៣នាក់ទៀត នៅទន្លេមេគង្គចំណុចកោះខ្សាច់។ លុះពេលងូតទឹកនោះជនអត្តឃាតមិនចុះងូតទេដោយនៅសំរាកក្នុងរថយន្តតែម្នាក់ឯង នៅពេលកើតហេតុខាងប្ដីបានឡើងមកពីងូតទឹកវិញ ក៏ឃើញប្រពន្ធបាញ់ខ្លួនឯងស្លាប់បាត់ទៅហើយដោយដេកស្លាប់ជាប់គ្រាប់កាំភ្លើងនៅលើក្បាល ដៃស្ដាំកើយមកលើភ្លៅខាងឆ្វេង ចំណែកកាំភ្លើងជ្រុះនៅជិតនោះ។

បន្ទាប់មកប្ដីក៏បានប្ដឹងរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានដើម្បីចុះពិនិត្យ បើតាមការសន្និដ្ឋានមូលហេតុមកពីប្រចណ្ឌ៕