ល្បីថា លោក សាវិន វិបុល មេសឹករងខេត្តព្រះសីហនុ ត្រូវបានមេបញ្ជាការភូមិភាគ៣ ស្នើដកតំណែង ដាក់ប្អូនថ្លៃខ្លួនជំនួស អាចជារឿងបក្ខពួកនិយម សូមឱ្យសម្ដេចជួយរកអយុត្តិធម៌. ?

277

ខេត្តព្រះសីហនុ ៖ កាលពីថ្មីៗនេះមានព័ត៌មាន បែកធ្លាយពីប្រជាពលរដ្ឋសូមមិនបញ្ចេញ ឈ្មោះបានឲ្យដឹងថា លោក សាវិន វិបុល មេបញ្ជាការសឹករងខេត្ត ត្រូវបានមេបញ្ជាការភូមិភាគ៣ លោក យឿង សុខុន ដាក់សំណើសុំដកតួនាទី ទៅមេបញ្ជាការកងទ័ពជើងគោក និងស្នើតែងតាំងប្អូនថ្លៃរបស់ខ្លួនឈ្មោះ នូវ សំអុល ជំនួសវិញ ដែលធ្វើឲ្យមន្ត្រីកងទ័ពក្រោមឱវ៉ាទ ជ្រួលច្របល់ក្នុងចិត្តនឹកស្មានមិនដល់ ដោយអ្នកខ្លះហ៊ាននិយាយចំហថា ជារឿងដកអ្នកចាស់គ្មានកំហុស ដាក់អ្នកថ្មី ជារឿងមិនយុត្តិធម៌ អាងអំណាច និងបក្ខពួកនិយមតែម្តង ។

មន្ត្រីកងទ័ពក្នុង ខេត្តព្រះសីហនុមួយចំនួនថ្លែង ប្រាប់ដោយសុំមិនឲ្យបញ្ចេញឈ្មោះ បានឲ្យដឹងថា ពិតជាលេចឮព័ត៌មានដូចខាងលើមែន ដោយពួកគេសម្តែងទឹកចិត្តចេញពីបេះដូងថា បេីថ្នាក់លើពិតជាចេញសេចក្តី សម្រេចដូចព័ត៌មាននេះ វាជារឿងរបស់ថ្នាក់លើ ប៉ុន្តែពួកគេមាន ការសោកស្តាយបុគ្គលថ្នាក់ដឹកនាំដូចលោក សាវិន វិបុល ដែលជាមេបញ្ជាការ ចេះមានទំនាក់ទំនងល្អគ្រប់មជ្ឈដ្ឋាន ឆ្លាតវៃក្នុងការដឹកនាំ ដោយចេះគៀងគរសម្បុរសជនឲ្យជួយអភិវឌ្ឍន៍ កសាងអង្គភាពបានសមសួនជាងមេបញ្ជាការមុនៗ។ បន្ថែមលើនោះ របៀបនៃការដឹកនាំអង្គភាពក៏ល្អ ដោយលោកមេបញ្ជាការ តែងផ្តល់សេចក្តីទុកចិត្ត ផ្តល់ភាពកក់ក្តៅដល់មន្រ្តីថ្នាក់ក្រោម ឲ្យបំពេញការងារតាមតួនាទី មិនអាងអំណាចជាមេ បញ្ជាតាមទំនើងចិត្តឡើយ ។

ក្រុមនាយទាហ៊ាន និងពល ទាហ៊ានទាំងនោះ បន្ថែមថា តួនាទីជាមេបញ្ជាការសឹក រងខេត្តគឺមានសារ សំខាន់ណាស់ ទាំងការដឹកនាំគ្រប់គ្រងកងកម្លាំង ទាំងបញ្ជា ដែលទាមទារឲ្យមានបទពិសោធន៍ដឹកនាំ និងស្គាល់ភូមិសាស្ត្រដោយសំណូមពរដល់ថ្នាក់លើថា មុនសម្រេចដកឬដាក់អ្នកថ្មី គួរតែធ្វើការស្រាវឲ្យបានល្អិតល្អន់ កុំចេះតែជឿលើរបាយការណ៍មិនពិតនោះ។ ម៉្យាងទៀតបើថ្នាក់លើចង់ផ្លាស់ប្តូរតំណែងនេះ ក៏ផ្លាស់ចុះ តែគួរជ្រើរើសនាយទាហ៊ានណាដែលមានសមត្ថភាពដឹកនាំបញ្ជាពិតប្រាកដ និងមិនបក្ខពួកនិយមម។

មន្រ្តីយោធាទាំងនោះមន្ថែមថា បើមេបញ្ជាការកងទ័ពជើងគោក ដកលោក សាវិន វិបុល ដាក់លោក នូវ សំអុល តាមសំណើលោក យឿង សុខុន ម៉ែននោះ វាជារឿងមិនសមហេតុផលឡើយ មិនសមហេតុផល ព្រោះថា លោក វរសេនីយ៍ឯក នូវ សំអុល បច្ចុប្បន្នជាមេបញ្ជា ការរង ដោយសារតែអាងអំណាចលោកផ្កាយបី យឿង សុខុន ជាបងថ្លៃតែងធ្វើអ្វីៗតាម ទំនើងចិត្ត មិនគោរពវិន័យ មិនគោរព ថ្នាក់លើ ឡើយ។ម៉្យាទៀតលោក នូវ សំអុល មុនមកកាន់តំណែង ជាមេបញ្ជាការរងកងទ័ពខេត្តព្រះសីហនុ គាត់មន្រ្តីយោធាម្នាក់នៅភូមិភាគ៥ ល្បីឈ្មោះជាមន្ត្រីកងទ័ពផង ជាឈ្មួញរកស៊ីឈើក្រញូងផង ហើយធ្លាប់ត្រូវបានអង្គភាពពិន័យស្តីបន្ទោសថែមទៀត។ពេលមកកាន់តំណែងជាមេបញ្ជាការរងនៅខេត្តព្រះសីហនុ ក៏មានឈ្មោះមិនល្អ ប្រើកម្លាំង ប្រើអំណាចរុះរើផ្ទះសម្បែង ដេញពលរដ្ឋចេញពីដីដែលពួកគាត់កាន់កាប់អាស្រ័យផល រហូតដល់មានពាក្យបណ្តឹងពីពលរដ្ឋដល់អធិការកិច្ចក្រសួងការពារជាតិ មិនទាន់ដោះស្រាយចប់នៅឡើយ ។

ជាក់ស្តែងជាងមួយសប្តាហ៍មកនេះ លោក នូវ សំអុល និងបក្ខពួកខ្លួនមួយតំបរស្វាដែលអសកម្មនឹងការងារ ជំនាញដើរចាប់ដីព្រៃ ដីពលរដ្ឋកំពុងអាស្រ័យផល បាននាំគ្នាផឹងសុីសប្បាយរីករាយអឹងកង ជារៀងរាល់ថ្ងៃ ហើយបានអួតក្តែងៗ ពីការរៀបចំចាត់ចែងតួនាទីសំខាន់ៗឲ្យបក្ខពួកខ្លួន ដោយថានឹងដាក់អ្នកនេះ អ្នកនោះ ឲ្យធ្វើការកន្លែងនេះ កន្លែងនោះស្រេចអំណាចខ្លួនរួចជាស្រេចទៅហើយ ។

ក្រុមមន្រ្តីកងទ័ពខាងលើបានសំណូមពរដល់ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត មេបញ្ជាការកងទ័ពជើងគោក មេត្តាពិនិត្យស្រាវជ្រាវឲ្យបានច្បាស់លាស់ផង មុននឹងធ្វើការសម្រេចបែបណានោះ។

ទាក់ទងនឹងព័ត៌មានទាំងអស់ខាងលើនេះ នៅមិនទាន់អាចស្វែងរកការបកស្រាយពីលោកឧត្តមសេនីយ៍ឯក យឿង សុខុន លោកឧត្តមសេនីយ៍ត្រី សាវិន វិបុលនិងលោក វរសេនីយ៍ឯក នូវ សំអុល បាននៅឡើយទេ ដោយគ្មានលេខទូរស័ព្ទសម្រាប់ទំនាក់ទំនង៕