រោគ​សញ្ញា​ជំងឺ​បេះដូង​ទាំង​ 8​ ចំនុច​ ដែល​មិត្ត​នារី​ទាំង​អស់​ មិន​គួរ​មើល​រំលង!

195

មានមិត្តនារី និងស្ត្រីជាច្រើនលាននាក់នៅលើពិភពលោកបានដឹងរួចទៅហើយជុំវិញ​រោគ​សញ្ញា​ជំងឺ​ បេះដូង​ ដែល​កើត​ឡើង​មុន​ពេល​ជំងឺ​ធំ​ចាប់​ផ្ដើម​បញ្ចេញ​មុខ​សញ្ញា​ ដោយ​ធ្វើ​ការ​កត់​សំគាល់​ទៅ​លើ​មុខ​សញ្ញា​មួយ​ចំនួន​ដូច​ជា​ ថប់​ដើម​ទ្រូង​ ឈឺ​ដើម​ទ្រូង​ ដក​ដង្ហើម​លឿន​ និង​ឧស្សាហ៍​ក្អួត​ចង្អោរ​ជា​ដើម​ -ល-។ ក៏​ប៉ុន្តែ​អ្នក​ទាំង​អស់​គ្នា​ដឹង​ដែរ​ឬ​ទេ​ថា ​រោគ​សញ្ញា​ទាំង​នោះគឺ​សុទ្ធ​សឹង​ជា​បញ្ហា​មួយ​ដែល​កើត​មាន​ឡើង​នៅ​លើ​បុរស​ ច្រើន​ជាង​ស្ត្រីទៅ​វិញ?​ ហេតុ​នេះ​ហើយ​រោគ​សញ្ញា​ ដែល​អាច​បញ្ជាក់​ថា​ស្ត្រី​ ឬ​នារី​ម្នាក់​នោះ​មាន​បញ្ហា​បេះដូង​ គឺ​មាន​រោគ​សញ្ញា​ផ្សេង​ពី​អាការៈ​ ឬ​ខុស​គ្នា​ត្រង់​ចំនុច​ខ្លះៗ​ដែល​បាន​រៀប​រាប់​ខាង​លើ។​ ដូច្នេះ​សម្រាប់​ពត៌មាន​នេះ​សូម​ប្រិយមិត្ត​នារី​ទាំង​អស់​គប្បី​តាម​ដាន​ អាន​អោយ​បាន​ច្បាស់​លាស់​ ហើយ​កត់​ត្រា​ទុក​ជា​មេរៀន​ក្នុង​ជីវិត ​ព្រោះ​បញ្ហា​បេះដូង​នេះ​អាច​កើត​ឡើង​លើ​រូប​អ្នក​ផង​ក៏​មិនដឹង ដោយ​គ្រាន់​តែ​វា​ស្ថិត​នៅ​ក្នុង​ដំណាក់​កាល​ចាប់​ផ្ដើម​ ឬ​ដំបូង​ ដែល​សូម្បីតែ​ខ្លួន​យើង​ផ្ទាល់​ក៏​មិនដឹង ចំនែក​បុរស​ក៏​អាច​តាម​ដាន​អាន​ដូច​គ្នា។

cover

រោងសញ្ញាទាំង 8 ចំនុចបង្ហាញថាគាត់មានជម្ងឺបេះដូង

1. ឈឺចុកចាប់ដើមទ្រូង៖ ការឈឺជាប់ដើមទ្រូងគឺជារឿងទូទៅ​សម្រាប់​ មនុស្ស​ប្រុស​ស្រី​ទៅ​ហើយ​ ព្រោះ​អ្នក​មាន​ជម្ងឺ​បេះដូង​តែង​តែ​ជួប​បញ្ហា​បែប​នេះ តែ​ការ​ឈឺ​ចាប់​រវាង​បុរស​ និង​នារី​គឺ​ខុសគ្នា។ ដោយ​យោង​តាម​ការ​សិក្សា​ស្រាវ​ជ្រាវ​របស់​ WebMD បាន​ប្រកាស​ប្រាប់​អោយ​យើង​ទាំង​អស់​គ្នា​ដឹង​ថា ចំពោះ​នារី​មាន​បញ្ហា​បេះដូង​ នៅ​ពេល​ឈឺ​ចុក​ចាប់​ដើម​ទ្រូង​ម្ដងៗ​គឺ​ខុសគ្នា​ពី​បុរស​ ដោយ​ខាង​បុរស​ឈឺ​តែ​ដើម​ទ្រូង​ខាង​ឆ្វេង​ប៉ុណ្ណោះ តែ​សម្រាប់​នារី​វិញ​គឺ​ឈឺ​បែប​ផ្សេង​ ដូច​ជា​មាន​អ្វី​មួយ​ច្របាច់​ដើម​ទ្រូង​របស់​នាង​អោយ​ឈឺ ​ហើយ​ឈឺ​នោះ​គឺ​មិន​មែន​ឈឺ​តែ​ដើមទ្រូង​ឆ្វេង​ឡើយ​ ផ្ទុយ​ទៅ​វិញ​គឺ​ឈឺ​ពេញ​មួយ​ដើម​ទ្រូង​គ្រប់​ទី​កន្លែង​តែ​ម្ដង។

2. ឈឺចុកចាប់ផ្នែករាងកាយខាងលើ៖ ក្រៅពីការឈឺចាប់នៅត្រង់ដើមទ្រូងហើយ ស្ត្រី​ដែល​មាន​ជម្ងឺ​បេះដូង​នឹង​ជួប​ប្រទះ​បញ្ហា​មួយ​ផ្សេង​ទៀត​គឺ​ការ​ឈឺ​ ចុក​ចាប់​ផ្នែក​មួយ​កំនាត់​ខាង​លើ​រាង​កាយ​របស់​ពួក​គេ​ ដូច​ជា​មាន​អ្វី​មក​ចាក់​ពួក​គេចំ​ក​ ចង្ការ​ ដើម​ដៃ និង​ចំនុច​ណា​មួយ​ផ្សេង​ទៀត។​ ការ​ឈឺ​ចុក​ចាប់​នេះ​អាច​ធ្វើ​អោយ​ពិបាក​រស់នៅ​ខ្លាំង​ណាស់ ហើយ​ក៏​អាច​ធ្វើ​អោយ​អ្នក​ដាច់​ពី​ដំណេក​បាន​ទៀត​ផង​ នៅ​ពេល​អការៈ​នោះ​រើ​ឡើង​ម្ដងៗ។

3. ឈឺចុកចាប់ក្រពះ៖ រឿងឈឺក្រពះមិនមែនជារឿងលេងសើចឡើយ ព្រោះ​អការៈ​បែប​នេះ​វា​នឹងធ្វើ​អោយ​មាន​ការ​រាល​ដាល​ទៅ​ដល់​ការ​ឈឺ​ចុក​ ចាប់​ក្នុង​តំបន់​ពោះ​របស់អ្នក ហើយ​នឹង​ធ្វើ​អោយ​អ្នក​ក្រហាយ​ទ្រូង​ថែម​ទៀត។

4. ពិបាកដកដង្ហើម៖ អ្នកជម្ងឺនឹងជួបបញ្ហាពិបាកក្នុងការដកដង្ហើម ពិសេស​គាត់​ឆាប់​ហត់​ខ្លាំង​ណាស់​ មិន​អាច​ធ្វើ​ការ​ធ្ងន់​ ឬ​ធ្វើ​ការ​ងារ​ហត់ៗ​បាន​ឡើយ​ បើ​មិន​អញ្ចឹង​ទេ​នឹង​មាន​បញ្ហា​ស្ទះ​ខ្យល់​កើត​មាន​ឡើង។

5. ឈឺក្បាលខ្លាំង៖ ក្រៅពីឈឺដើមទ្រូង ឈឺមួយកំនាត់ខ្លួនខាងលើ ឈីក្រពះ ពិបាក​ដក​ដង្ហើម​មក​ រោគ​សញ្ញា​មួយ​ផ្សេង​ទៀត​គឺ​ ឈឺ​ក្បាល​ខ្លាំង​ញឹកញាប់ ដែល​នៅ​ពេល​ឈឺម្ដងៗ​ធ្វើ​អោយ​គាត់​វិល​មុខ​ខ្លាំង​ និង​មាន​អារម្មណ៍​ថា​ពិបាក​ក្នុង​ខ្លួន។

6. ឧស្សាហ៍បែកញើស៖ អ្នកមានជម្ងឺតែងតែឧស្សាហ៍បែកញើសជាញើយៗ​ ដោយ​គ្មាន​មូល​ហេតុ​ បើទោះ​បី​ជា​គាត់​ពុំ​បាន​ហាត់​ប្រាណ​ លើក​ឥវ៉ាន់ ​ឬ​ធ្វើ​ការងារ​អ្វី​ក៏​ដោយ​ ដែល​វា​គឺ​ជា​រោគ​សញ្ញា​មួយ​បង្ហាញ​អោយ​ដឹង​ថា​ នារី​ ឬ​ស្ត្រី​ម្នាក់​នោះ​អាច​នឹង​មាន​ជម្ងឺ​បេះដូង​ជាក់​ជា​ពុំ​ខាន។​ ក្នុង​នោះ​មាន​មនុស្ស​ស្រី​ច្រើន​ជាង​ 40% តែងតែ​វិល​មុខ​ បន្ទាប់​មក​បែក​ញើស​ និង​រងារ​មុន​ពេល​ពួក​គេ​ដាច់​សរសៃ​ឈាម​ខួរ​ក្បាល ​ដោយ​សារ​តែ​បញ្ហា​ជម្ងឺ​បេះដូង។

7. រកចង្អោរ ឬ ក្អួត៖ កាលណាចាប់ផ្ដើមឈឺក្រពះ មនុស្សភាគច្រើនតែងតែទទួលទានថ្នាំ​ដើម្បី​បន្ថយ​ការ​ឈឺ​ចាប់​ តែ​បើ​អ្នក​មាន​ជម្ងឺ​បេះដូង​វិញ​គឺ​មិន​ត្រឹម​តែ​ឈឺ​ក្រពះ​នោះទេ​ បន្ទាប់​ពី​ចុក​ចាប់​រួច​ ពួក​គេ​នឹង​វិលមុខ ហើយ​ចាប់​ផ្ដើម​ចង្អោរ​រក​ក្អួត​តែ​ម្ដង​ ខ្លះ​ក៏​ក្អួត​ចេញ តែ​ខ្លះ​ក៏មិន​ចេញ​ផង​ដែរ។​ ហេតុ​នេះ​សម្រាប់​អ្នក​ឈឺ​ក្រពះ​អ្នក​គប្បី​កត់​សំគាល់​លើ​ចំនុច​មួយ​នេះ​ អោយ​បាន​ច្បាស់​លាស់!

8. ថប់អារម្មណ៍ខ្លាំង៖ អារម្មណ៍ធុញថប់តែងតែកើតមានឡើង​លើ​មនុស្ស​គ្រប់​រូប តែ​សម្រាប់​អ្នក​មាន​ជម្ងឺ​បេះដូង​គឺ​ខុស​ប្លែក​ត្រង់​ចំនុច​មួយ​ចំនួន​ ដោយ​អ្នក​នឹង​មាន​អារម្មណ៍​ថា​តប់​ប្រម៉ល់ ភ័យ​ស្លន់​ស្លោ​មួយ​ ដោយ​ពុំមាន​ហេតុផល​ច្បាស់​លាស់។

1

ខាងលើគឺជាចំនុចសំខាន់ៗទាំង 8 ដែលអ្នកទាំងអស់គ្នាអាចធ្វើការកត់សំគាល់​ដោយ​ខ្លួន​ឯង​ផ្ទាល់អំពី​រោគ​សញ្ញា​ បើ​ទោះ​បី​ជា​អ្នក​ពុំ​មាន​ជម្ងឺ​បេះដូង​ក៏​ដោយ​ តែ​វា​គឺ​ជា​ចំនេះ​ដឹង​ទូទៅ​មួយ​ដែល​អ្នក​គប្បី​យល់​ដឹង​អោយ​បាន​ច្បាស់​ ព្រោះទៅ​ថ្ងៃ​មុខ​យើង​ពុំ​ដឹង​ថា ​តើ​យើង​ខ្លួន​ឯង​នឹង​អាច​កើត​ជម្ងឺ​បេះដូង​នេះ​បាន​ដែរ​ឬ​យ៉ាង​ណា​នោះ​ទេ ​ហេតុ​នេះ​ហើយ​ការ​ការពារ​ គឺ​ល្អ​ជាង​ការ​ព្យាបាល។ ម្យ៉ាង​វិញ​ទៀត​នៅ​ពេល​អ្នក​ឃើញ​មិត្តភក្ដិ ក្រុម​គ្រួសារ​មាន​អាកា​រៈ​ដូច​ខាង​លើ​សូម​ប្រាប់​ពួក​គេ​អោយ​បាន​ដឹង​ផង​ថា ​វា​អាច​បង្ក​មក​ពី​បញ្ហា​បេះដូង​ធ្វើ​ទុក​ ដូច្នេះ​សូម​អោយ​ពួក​គេ​ប្រញាប់​ទៅ​មន្ទីរ​ពេទ្យ​ដើម្បី​ពិគ្រោះ​ជម្ងឺ​អោយ​ បាន​ទាន់​ពេល​វេលា​ ជៀស​វាង​ការ​យឺត​យ៉ាវ។ ​Cambo Report សង្ឃឹម​ថា​ប្រិយមិត្ត​អាច​នឹង​ទទួល​បាន​ចំនេះ​ដឹង​ល្អៗ​ ទុក​ដើម្បី​ស្វែង​យល់​ និង​ចែក​រំលែក​បន្ត​ទៅ​កាន់​អ្នក​ដទៃ​ ហើយ​ក៏​សូម​ជូន​ពរ​អោយ​អ្នក​ទាំងអស់​គ្នា​មាន​សុខភាព​ល្អ​គ្រប់ៗ​គ្នា។