ដឹងមូលហេតុហើយ.! ថាហេតុអ្វីបានជាធ្វើបុរសឆាប់បាញ់ទឹកកាមរាល់ពេលរួមភេទលើកដំបូង

78

បុរស​ភាគច្រើន​តែងតែ​ជួប​បញ្ហាមួយ គឺឆាប់​បាញ់​ទឹកកាមចេញ ជាពិសេសគឺនៅលើកដំបូងនៃការចាប់ផ្តើមមានការរួមភេទ ទាំងនេះគឺមកពីការ​កង្វះ​ការយល់ចិត្តគ្នា​រវាងដៃគូ តែ​ក្រោយពេល​អនុវត្តជាមួយគ្នាច្រើនដង​យូរៗ​ទៅ ការសម្រេច​ទឹកកាម​នឹង​បាន​ប្រសើរជាងមុន។ ជាទូទៅករណី​គូស្នេហ៍​ទាំង២មិន​បាន​រួមភេទជាមួយ​គ្នា​អស់​រយៈពេល​យូរ ដូចឆ្នេះពេល​បានរួមភេទសារជាថ្មីម្តងទៀត អាចនឹងមានការ​សម្រេចកាម​បាន​លឿនជាង​ធម្មតា ដូចជាទើបតែមានការរួមភេទលើកទីមួយផងដែរ។

ហេតុផល ៣ យ៉ាង​ដែល​អាចធ្វើឱ្យ​បញ្ហា​មួយ​នេះ​កើតឡើង៖

១. កត្តាអារម្មណ៍​ពុះកញ្ជ្រោល​ខ្លាំងពេក

ដោយសារតែ​ទើបនឹងស្គាល់គ្នា ឬទើបតែ​រៀបការថ្មី​ថ្មោង ទាំង​អារម្មណ៍ និងខួរក្បាល ឬ​ក៏​ប្រដាប់ភេទ​របស់​អ្នក​ គឺតែងតែ​មាន​កម្រិតសម្រើប​ខ្ពស់ ទាំងនេះ​ជា​រឿង​ដែល​មិន​អាច​ជៀសផុតពី​ការឆាប់ចេញ​ទឹកកាម។

២. ទឹកកាម​ឡើងដល់ចំណុច​កំពូល

មនុស្សប្រុស​ដែល​មិន​សូវមានការ​រួមភេទ​ញឹកញាប់ គឺអាច​នឹង​ជួប​បញ្ហា​កម្រិតទឹកកាម​ច្រើន ដោយសារតែ​មិន​បាន​បញ្ចេញ​មកក្រៅសោះ។ ដូចនេះមនុស្សប្រុសដែល​ទើបនឹង​រៀបការរួច ជាពេល​ចាប់ផ្តើម​ដំបូង ដែលទឹកកាម​របស់​គេ​មាន​បរិមាណ​ច្រើន ជាហេតុធ្វើឱ្យ​ឆាប់​បាញ់​ទឹកកាម​មុនពេល​កំណត់។

៣. មិន​បាន​អនុវត្ត​ការរួមភេទ​បាន​ជាក់ស្តែង

ចំពោះចំណុចនេះ ​មិនមែន​សំដៅទៅលើ​បញ្ហា​អសមត្ថភាពផ្លូវភេទ​ទេ។ ជាទូទៅនៅ​ដំណាក់កាល​នៃការចាប់ផ្តើមការរួមភេទ​ដំបូង បុរស​មិន​អាច​គ្រប់គ្រង​លើ​ប្រព័ន្ធ​សរសៃប្រសាទ និង ចលនា​របស់​ក្រពេញ​អង់ដូគ្រីន​របស់​ខ្លួនឯង​បានទេ ដែលនេះជាហេតុ​ធ្វើឱ្យ​ឆាប់​បាញ់​ទឹកកាម៕

ប្រែសម្រួលដោយ៖ Racool