ល្បីទៀតហើយ លេាក អ៊ុយ វុិត មេគយច្រកភ្នំដីកំពុងល្បីប្រព្រឹត្តអំពេីពុករលួយបេីកដៃឲ្យកូនចៅដាក់កុងត្រូលជជុះជំរិតយកលុយពីប្រជាពលរដ្ឋនិងអាជីវករ

105

ខេត្តបាត់ដំបង:សេចក្តីរាយការណ៍ព័ត៌មានបានឲ្យដឹងថាលោក អ៊ុយ វ៉ុិត មេគយច្រកភ្នំដីបានធ្វេីឲ្យប្រជាពលរដ្ឋ្ន្ននិងអាជីវករកាន់តែក្តៅក្រហាយចំពោះការដាក់កុងត្រូលជជុះជំរិតយកលុយពីអ្នករកស៊ីបន្តិចបន្ទួចអាស្រ័យតាមដងផ្លូវដើម្បីដោះស្រាយជីវភាពក្នុងគ្រួសារទាំងនោះបានត្អូញត្អែថាលោក អ៊ុយ វ៉ុិត ប្រធានការិយាល័យគយនិងរដ្ឋាករច្រកភ្នំដីស្រុកសំពៅលូនបានកំពុងប្រើអំណាចធ្វើបាបគាបសង្កត់ទៅលើប្រជាពលរដ្ឋដែលបង្កភាពលំបាកក្នុងការរកស៊ីដោយសារតែលោកអ៊ុយ វ៉ុិត បានបើកដៃឲ្យមន្ត្រីគយក្រោមឱវាទដាក់កុងត្រូលជជុះចាំជំរិតយកលុយ។

ពីអ្នករត់តាក់សុីអ្នកបើករថយន្តដឹកជញ្ជូនទំនិញនិងពីឈ្មួញតូចតាចដឹកបន្លែផ្លែឈើដោយគ្មានវិកិយប័ត្រត្រឹមត្រូវឡើយសូម្បីអ្នកអូសរទេះបន្លែទឹកក្រូចទឹកផ្លែឈើកំប៉ុិកកំប៉ុកកំប៉ុកនិងរទេះអេតចាយក៏ក្រុមមន្ត្រីគយកូនចៅលោកអ៊ុយ វ៉ុិតមិនលើកលែងដែរទោះបីជាដឹងថាពួកគាត់រកមួយថ្ងៃរស់មួយថ្ងៃប៉ុណ្ណោះក៏កុងត្រូលជជុះរបស់មន្ត្រីគយក្រោមឱវាទលោកអ៊ុយ វ៉ុិត ដែលស្ថិតនៅត្រង់ចំណុចភូមិវាលវង់ ឃុំតាស្តា ស្រុកសំពៅលូន ខេត្តបាត់ដំបងចាំស្ទាក់ជំរិតយកលុយយ៉ាងពេញបន្ទុកតែម្តង។

ប្រភពបានឲ្យដឹងថានៅរាល់ពេលដឹកឥវ៉ាន់ចេញចូលម្តងៗត្រូវបង់លុយឲ្យទៅការិយាល័យគយនៅច្រករួចហើយទើបបានយកឥវ៉ាន់ទៅដាក់លើរថយន្តបានចេញចូលតាមធម្មតាចំណែកឯកុងត្រូលជជុះរបស់មន្ត្រីគយដែលជាកូនចៅរបស់លោកអ៊ុយ វ៉ុិត នៅចំណុចភូមិឃុំខាងលើវិញគឺមានមន្ត្រ៏គយពី៣ទៅ៤នាក់ស្ទាក់ចាំកាក់ឡាន រទេះប្រជាពលរដ្ឋឲ្យចូលបង់លុយតាមផ្លូវទៀតហើយបើមិនចូលបង់ឲ្យកុងត្រូលជជុះនោះទេច្បាស់ជាគយគំរាមចាប់យកទៅកន្លែងហើយក្នុងឡាននិមួយៗត្រូវបង់ប្រាក់ចាប់ពី៥០០០០រៀលទៅ២០០០០០រៀលរហូតដល់៥០០០០០រៀលបើប្រជាពលរដ្ឋណាមិនបានបង់លុយឲ្យមន្ត្រីគយទាំងនោះគឺក្រុមគយចោទប្រកាន់ពួកគាត់ដូចជាឥវ៉ាន់ បន្លែ ផ្លែឈើទាំងអស់ហ្នឹងសុទ្ធតែអត់មានពន្ធត្រូវតែបង់លុយឲ្យទើបបានឲ្យឡានទៅហើយប្រជាពលរដ្ឋខ្លះទៀតគាត់បានតវ៉ាថាគាត់បានបង់លុយឲ្យការិយាល័យគយនៅច្រកហើយម៉េចបានជាមកកាក់តាមផ្លូវទៀតទោះបីជាគាត់ពុំមានលុយបង់ឲ្យក៏ក្រុមគយមិនព្រមឲ្យដឹកទំនិញចេញចួលបានឡើយ។

ប្រភពបានបន្ថែមឲ្យដឹងថាសូម្បីតែជីមួយការ៉ុងយកទៅចំការក៏បង់ឲ្យការិយាល័យគយក្នុងមួយការ៉ុង២០បាត(ប្រាក់ថៃ)បានគយឲ្យទៅហើយពេលទៅដល់កន្លែងកុងត្រូលជជុះត្រវបានគយទារលុយបន្ថែមទៀតដែលទង្វើរបស់លោកមេគយរូបនេះកំពុងជាន់កប្រជាពលរដ្ឋឲ្យរងទុក្ខលំបាកនិងភាពក្រីក្រនៅតែបន្តរហូតមិនចេះចប់បើសិនជាក្រុមមន្ត្រីគយដែលពុករលួយតាំងពីកូនចៅរហូតដល់មេបែបនេះធ្វើឲ្យប្រជាពលរដ្ឋនិងអាជីវករកាន់តែក្តៅក្រហាយដែលអាចនឹងការខឹងគោទៅវាយរទេះជាក់ជាមិនខានក្រោមស្នាដៃពុករលួយរបស់លោក អ៊ុយ វ៉ុិតប្រធាន

គយប្រចាំច្រកភ្នំដី(គីឡូ១៣)ដែលកំពុងល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយយ៉ាងពេញបន្ទុកខណ:ពេលថ្មីៗនេះលោកអ៊ុយ វ៉ុិតមានអ៊ុនអៀកាក់កបក្នុងការបើកដៃឲ្យឈ្មូញនាំចូលម៉ូតូគេចពន្ធរាប់រយគ្រឿងសុទ្ធតែស៊េរីទំនើបប្រភេទអូតូដែលគេសង្ស័យថាមានការឃុបឃឹតគ្នាហើយទំនងជាបែកការរឿងផលប្រយោជន៍ចែកភាគហ៊ុនជាមួយមេៗមិនស្មើទើបលោកអ៊ុយ វ៉ុិត បានធ្វើជាចាប់យកមកដាក់នៅក្នុងការិយាល័យខ្លួនដោយលាក់លៀមមិនឲ្យអ្នកណាទៅក្បែរបានឡើយដែលអាចងាយស្រួលក្នុងការសំរួលគ្នាស្ងាត់ៗដើម្បីឲ្យម៉ូតូទាំងអស់នោះទៅជាស្របច្បាប់វិញ។

បើតាមអ្នករកស៊ីត្រឹមត្រូវធម្មតាវិញបានឲ្យដឹងថា
ការដឹកនាំរបស់លោកអ៊ុយ វ៉ុិត ដែលមកកាន់តំណែងជាមេគយច្រកភ្នំដីអស់រយ:ពេលជាច្រើនខែមកនេះគឺគ្មានអ្វីប្រែប្រួលក្នុងការបង្កើនចំណូលពន្ធគយនៅឡើយទេពោលគឺលោកអ៊ុយ វ៉ុិតកំពុងបន្តអនុវត្តន៍តាមគន្លងមេគយជំនាន់មុនក្នុងការរក្សាទុកមេឈ្មួញធំៗមួយចំនួនឲ្យដឹកទំនិញគ្រប់ប្រភេទឆ្លងកាត់ច្រកភ្នំដីស្រុកសំពៅលូនដោយបង់ពន្ធមិនគ្រប់សំរាប់ទុកស៊ីក្រៅដដែលហើយម៉្យាងវិញទៀតការប្រព្រឹត្តអំពើពុករលួយដោយ។

ការទទួលសំណូកពីឈ្មួញធំៗជាមុខសញ្ញាបង់ពន្ធមិនគ្រប់ក៏បានធ្វើឲ្យលោកអ៊ុយ វ៉ុិត មានអំណាចជិះសេះលែងដៃឃុបឃឹតជាមួយឈ្មួញឲ្យនាំទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ ទំនិញបង្កប់និងទំនិញខុសច្បាប់យ៉ាងពេញទំហឹង់រួចចាំទទួលផលប្រយោជន៍ពីពួកឈ្មួញទាំងនោះដែលមានទំនាក់ទំនងល្អជាមួយគ្នារួចជាស្រេចហើយទើបអាចនាំទំនិញគ្រប់ប្រភេទចូលមកយ៉ាងរលូន។
តាមការអះអាងពីមន្ត្រីតូចតាចឲ្យដឹងថាសព្វថ្ងៃនេះលោកអ៊ុយ វ៉ុិតកំពុងមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយមេឈ្មួញដែ។

លនាំទំនិញគេចពន្ធពីប្រទេសថៃចូលមកទឹកដីខ្មែរតាមច្រកភ្នំដីក្នុងមួយខែៗមានរថយន្តធំៗរាប់រយគ្រឿងដែលគេដឹងថាជារបស់ក្រុមហ៊ុនហើយថៅកែជាអ្នកមានអំណាចដ៏ល្បីល្បាញរាប់ឆ្នាំមកហើយបាននាំចូលទំនិញគេចពន្ធតាមរថយន្តយីឌុបនិងកុងតឺន័រភាគច្រើនជាប្រភេទទំនិញខុសច្បាប់ដែលត្រូវបង់ពន្ធតំលៃខ្ពស់ប៉ុន្តែដោយសារការឃុបឃឹតគ្នាបង់ពន្ធត្រឹមតែ៣០%ទៅ៤០%ប៉ុណ្ណោះនិងបង់ត្រឹមតែជាទំនិញចំរុះដូចជាគ្រឿងបន្លាស់ដែលនាំធ្វើឲ្យបាត់បង់ចំណូលពន្ធរដ្ឋរាប់សិបលានរៀលក្នុងមួយខែៗទៀតផង។

​គួររំលឹកថារាជរដ្ឋាភិបាលបានចេញសេចក្តីសំរេចមួយបង្កើតក្រុមការងារថ្នាក់ជាតិទទួលខុសត្រូវដោយរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងថ្នាក់ខេត្តទទួលខុសត្រូវដោយចៅហ្វាយខេត្តដើម្បីធ្វើការទប់ស្កាត់បង្ក្រាបបទល្មើសគេចពន្ធខុសច្បាប់និងជំរុញដល់ការប្រមូលពន្ធគយឲ្យបានកាន់តែប្រសើរឡើងផងដែរផ្ទុយទៅវិញលោកអ៊ុយ វ៉ុិតមេគយច្រកភ្នំដីគិតតែពីច្បាមយកផលប្រយោជន៍ផ្ទាល់ខ្លួនដើម្បីស្រង់ដើមក្នុងការតូយកតំណែងដែលបានធ្វើជាប្រធានការិយាល័យគយនិងរដ្ឋាករនៅច្រកទ្វារ។

អន្តរជាតិភ្នំដីនេះបើទោះជារដ្ឋត្រូវខាតបង់ចំណូលពន្ធយ៉ាងច្រើនសន្ធឹកសន្ធាប់ក៏ដោយក៏លោកអ៊ុយ វ៉ុុិតខំប្រឹងប្រមូលលុយចូលហោប៉ៅឯកជនធ្វើមានបានផ្ទាល់ខ្លួនមិនញញើតកោតខ្លាចចំពោះការប្រព្រឹត្តអំពើពុករលួយដែលថ្នាក់ដឹកនាំប្រមុខរាជរដ្ឋាភិបាលកំពុងមានចំណាត់ការដ៏តឹងរឹងក្នុងការកំចាត់អំពើពុករលួយនៅពេលខាងមុខនេះដែលតំរូវឲ្យស្ថាប័នប្រឆាំងអំពើពុករលួយដាក់ការស៊ើបអង្កេតជាបន្ទាន់ទៅលើមន្ត្រីនៅគ្រប់ស្ថាប័នរដ្ឋជាពិសេសលោកអ៊ុយ វ៉ុិតប្រធានគយច្រកភ្នំដីនេះតែម្តង។

ពាក់ព័ន្ធនឹងករណីលោក អ៊ុយ វ៉ុិតប្រព្រឹត្តអំពើពុករលួយដែលបានយកលុយថៅកែធំៗដឹកជញ្ជូនទំនិញដោយរថយន្តយីឌុបរថយន្តកុងតឺន័របានដឹករថយន្តចូលថាជាគ្រឿងបន្លាស់មកនោះភាគច្រើនជាប្រភេទរថយន្តទំនើបៗកាត់តដែលគេបង់ពន្ធជាគ្រឿងបន្លាស់និងមួយចំនួនទៀតជាស្រា ភេសជ្ជ: ទំនិញចាប់ហួយហើយរាល់ទំនិញគេចពន្ធឆ្លងកាត់តាមច្រកភ្នំដី(គីឡូ១៣)ក្នុងស្រុកសំពៅលូនខេត្តបាត់ដំបងដែលគេជឿថាបើគ្មានការបើកភ្លើងខៀវពីលោកឈុន សុភមង្គលប្រធានសាខាគយនិងរដ្ឋាករខេត្តបាត់ដំបងផងដែរទើបលោកអ៊ុយ វ៉ុិតហ៊ានឲ្យដំណើរការដឹកជញ្ជូនយ៉ា
ងរលូនដោយគ្មានការត្រួតពិនិត្យបែបនេះគួរតែលោកគុណ ញឹម

អគ្គនាយកដ្ឋានគយនិងរដ្ឋាករទូទាំងប្រទេសចាត់វិធានការជាបន្ទាន់ទៅលើមន្ត្រីក្រោមឱវាទដែលនាំគ្នាប្រព្រឹត្តអំពើពុករលួយធ្វើឲ្យបាត់បង់ប្រាក់ចំណូលពន្ធរដ្ឋក្នុងពេលកាន់តំណែងហើយធ្វើឲ្យរាជរដ្ឋាភិបាលខកបំណងព្រោះតែមន្ត្រីពុករលួយជាពិសេសមើលស្រាលចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដែលខិតខំដឹកនាំប្រទេសជាតិឲ្យមានភាពរីកចំរើននិងមាននិតិរដ្ឋយ៉ាងពិតប្រាកដដែលមិនអាចមានមន្ត្រីលាមកណាថ្លើមធំពាសមេឃមកកំចាត់សម្តេចបានជាដាច់ខាត៕

ពាក់ព័ន្ធ​ករណី​ខាងលើ នេះ​សារព័ត៏មាន​ CTV យើង​មិន​អាច​សុំ​ការបំភ្លឺ​ពី​រ​លោក អ៊ុយ វុិត បាន​ទេ​នៅ​ពេល​នេះ​​ក្រុមការងារ​ធ្វើ​ការទំនាក់ទំនង​តាម​ទូរ​សព្ទ័​លោក​ដែរ​តែគ្មានការ​ឆ្លើយតប​ពីលោក អ៊ុយ វុិត ។ពាក់ពាន់នឹងរឿងខាងលេីនេះអង្គភាពយើងរង់ចាំកាបកស្រាយពីលោករាល់ម៉ោងធ្វេីការ។ 071 90 22 023 / 010 22 77 45 ។