ខេត្តមណ្ឌលគរីៈ ស្រុកកោះញែកមានករណីផ្ទុះគ្រាប់បែកកែឆ្នៃពេល ខណៈកពុងកែឆ្នៃយកទៅបោកត្រី ។បុរស២នាក់ ត្រូវបញ្ជូនមកសម្រាកព្យាបាលនៅពេទ្យបង្អែកពេទ្យខេត្ត

399

ខេត្តមណ្ឌលគីរីហេតុការណ៍នេះបានកើតឡើងកាលពីវេលម៉ោង១០និង៣០នាទី
ព្រឹកថ្ងៃ២២កុម្ភះឆុនាំឆ្នាំ២០១៨។លោក ខ្លូត សុឃា អធិការស្រុកកោះញែក បានប្រាប់ឲ្យដឹងនៅរសៀលថ្ងៃនេះថា អ្នករងគ្រោះទាំង
នាក់ខាងលើទី១ ឈ្មោះ ផុន ញ៉ ភេទប្រុសអាយុ៥៨ឆ្នាំរស់នៅភូមិអន្រេះ ឃុំអរបួនលើ ស្រុកកោះញែក ខេត្តមណ្ឌលគិរី
ទី២ឈ្មោះ ខាត់ ណា ភេទប្រុស អាយុ២៤ឆ្នាំរស់នៅ ភូមិឃុំជាមួយគ្នា។លោកបានបន្តថា នៅពេលលាន់លឺស្នូរសំឡេងផ្ទុះ
សមត្ថកិច្ចបានទៅដល់កន្លែងកើតហេតុ ស្រាប់តែឃើញមនុស្សប្រុសចំនួន២នាក់បានរងរបួសនៅកន្លែងកើតហេតុ។បើតាម
សាក្សីបញ្ជាក់ប្រាប់សមត្ថកិច្ចនៅទីនោះមូលហេតុ អ្នករងគ្រោះទាំពីរនាក់កំពុងនាំគ្នាយករំសេវទៅដាក់ក្នុងកំប៉ុងទឹកដោះគោ។

រួចយកគីបទៅដាក់ក្នុងនោះដែររួចបង្ហាប់នាំគ្នាបុកដើម្បីឲ្យណែន ស្រាប់តែមានការផ្ទុះតែម្តងបណ្តាលឲ្យរងគ្រោះថ្នាក់តែម្តង។
សូមជម្រាបថា ការកែឆ្នៃគ្រាប់បែកខាងលើនោះគឺបំរ៉ងយកទៅបោកត្រី។ លោក ទុយ ស្រស់ ប្រធានស្តីទីពេទ្យបង្អែកខេត្តឲ្យ
ដឹងថា អ្នករងគ្រោះទាំង២ខាងលើម្នាក់រងរបួសដាច់ដៃទទាំងសងខាងនិងម្នាក់ទៀតបានរងរបួសឆេះរោលរាលរបួសពេញខ្លួន
និងបែកគ្រាប់ភ្នែក។លោកគ្រូពេទ្យបានឲ្យដឹងថា ម្នាក់រងរបួសធ្ងន់ត្រូវធ្វើការបញ្ជូនទៅសង្រ្គោះនៅភ្នំពេញរីឯម្នាក់ទៀតបញ្ជូន។

ទៅសង្រ្គោះដូចគ្នាប៉ុន្តែបញ្ជូនទៅពេលក្រោយ។លោក ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី ស្នើរឲ្យក្រុមគ្រូពេទ្យបង្អែកពន្លឿនក្នុងការបញ្ជូនអ្នកជំងឺទៅសង្រ្គោះបន្ត និងបញ្ជាឲ្យសមត្ថកិច្ចនៅស្រុកកោះញែកធ្វើការស្រាវជ្រាវរកមូលហេតុពិតនៃករណីផ្ទុះមួយនេះ៕

IMG_0944