ហេតុអ្វីបទបញ្ជារបស់សម្ដេចហ៊ុនសែនសាបដូចទឹកមាត់ ឧកញ៉ា សឹង សំ អុល នៅតែធ្វើសកម្មភាពយ៉ាងអាណាធិបតយ្យ

2401

 

មណ្ឌលគិរី៖  លោក សឹង សំអុល ជាឧកញ៉ាល្បី ឈ្មោះ ប្រចាំស្រុកមេម៉ត់ខេត្តត្បូងឃ្មុំ នឹង ជាអគ្គនាយកក្រុមហ៊ុនប៉ាវី ភី អ អុីមផត អុិចផត
បានដឹកជញ្ជូនឈេីពីខេត្ត មណ្ឌលគិរីដឹកមកស្រុកមេម៉ត់នឹងលោតឆ័ត្រម្តងម្កាលយកទៅវៀតណាមតាមច្រកសំពោជ
ដោយឧកញ៉ាម្នាក់នេះ អះអាងថាក្រុមហ៊ុនរបស់លោកដឹកឈេីស្របច្បាប់ដោយមានប៉េសេចេញដោយជំនាញ រដ្ឋបាលព្រៃឈេីត្រឹមត្រូវតែផ្ទុយទៅវិញ លិខិតបាន បង្ហាញយ៉ាងជាក់ច្បាស់ ថាប៉េសេអនុញ្ញាត្តិអោយក្រុមហ៊ុនលោកត្រឹម១៨ម៉ែត្រគូបតែក្រុមហ៊នលោកដឹកល្មេីសច្បាប់គឺមិនតិចជា៥៥ម៉ែត្រគូបឡេីយ មួយវិញទៀតប្រភេទឈេីដែលដឹកគឺមុខកាត់មិនតូចជាង ៤០ នោះទេប្រភេទឈេីតាប់ រីឯគ្រប់ឡានយីឌុក មិនមានលេខ សម្គាល់ច្បាស់លាស់់នឹងការត្រួតពិនិត្យ រថយន្តត្រឹមត្រូវលេីទម្ងន់នៃការដឹក ជញ្ជូនឡេីយសូម្បីីតែដល់ទីតាំងស្ថានីយ៍ជញ្ជីងថ្លឹងក៏បេីកមិនចូលថ្លឹងផងដែរ។
យ៉ាងណាមិញជាក់ស្តែងកាលពីថ្ងៃទី១ ខែវិច្ឆិកាឆ្នាំ២០១៧ នៅច្រកសំពោជ រថយន្តរបស់លោក ដឹកត្រឹមត្រូវតាមច្បាប់អនុញ្ញាត្តិចុះហេតុអ្វីលោកមិនអោយជំនាញរដ្ឋបាលព្រៃឈេីស្រុកស្នួលត្រួតពិនិត្យ លោកមិនត្រឹមតែមិនអោយជំនាញត្រួតពិនិត្យទេថែមទាំងអោយតៃកុងឡាន បេីកឡានរត់នឹងអោយកងរាជអាវុធហត្ថស្រុកសួ្នលមកឃាត់កងរាជអាវុធលេីផ្ទៃប្រទេសនឹងប្រធានអង្គការអភិរក្សព្រៃឈេីសួរ រកលិខិតបេសកកម្មទៅវិញ វាជារឿងគួរ អោយអស់សំណេីចណាស់ ឡានយីឌុក បទល្មេីស៣ឡានរបស់លោក សឹង សំអុល មិនទៅឃាត់បែរជាមកឃាត់មន្រ្តី ការពារនឹងអភិរក្សព្រៃឈេីទៅវិញ។
មានមតិមហាជនច្រេីនបានរិៈគន់ ចំៗចំពោៈមន្រ្តីជំនាញ ព្រៃឈេីអសមត្ថភាពក្នុងកាបង្រ្កាប ឫត្រួតពិនិត្យលេីក្រុមហ៊ុនរបស់ឧកញ៉ា សឹង សំអុល ការដឹក ជញ្ជូនឈេីដោយមិនគោរពច្បាប់ ឡេីយ។តាមប្រភពពីមន្រ្តីជំនាញព្រៃឈេីម្នាក់បានបង្ហេីបប្រាប់ថា ត្រឹមមន្រ្តីថ្នាក់ខេត្តគឺ មិនអាចធ្វេីអ្វីឧកញ៉ា សឹង សំអុលបានឡេីយគឺមានតែប្រមុខថ្នាក់ដឹកនាំ ចំនួនបីរូបប៉ុណ្ណោៈគឺ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម ឱម យិន ទៀន រដ្ឋមន្រ្តីក្រសួងប្រឆាំងអំពេីពុករលួយ ដែលអាចបង្រ្កាបឧកញ៉ា សឹង សំអុល នេះបានព្រោះលោកឧកញ៉ា សឹង សំអុល មិនត្រឹមតែមានគោរ ម្យងារជាឧកញ៉ាទេ ថែមទាំងជាមន្រ្តីកងរាជអាវុធហត្ថទៀតផង។
គួរបញ្ជាក់ផងដែរ ប្រសិនបេី ប្រមុខថ្នាក់់ដឹកនាំមិនមានវិធានការបង្រ្កាបទៅតាមផ្លូវច្បាប់ទាន់ពេលនោៈផលអនុផលព្រៃឈេីនឹងវិនាសអន្តរាយក្នុងរយៈពេលប៉ុន្មានខែខាងមុខនោះទេព្រោះក្នុងមួយថ្ងៃឡានយីឌុកដឹកមិនតិចជាងពី១០ទៅ១៥ឡានឡេីយ។
ហេតុដូច្នេៈហេីយ ទេីបឧកញ៉ា សឹង សំអុល ហ៊ានចំណាយ ទុនជាងមួយលានដុល្លារធ្វេីផ្លូវដេីម្បី ចរាចរតាមច្រកសំពោជ នាំឈេីពីមណ្ឌលគិរីលក់នៅមេម៉ត់នឹងវៀតណាមជាដេីម។

ប្រជាពលរដ្ឋរង់ចាំមើលប្រសាសន៏របស់សម្ដេចហ៊ុនសែននៅមានប្រសិទ្ធភាពចំពោះមេឈ្មួញនិងមន្ត្រីពាក់ពន័្ធផ្នែកជំនាញនិងសម្ថកិច្ចគោរពតាមអនុសាសន៏ដ៏ថ្លៃថ្លានេះដែររឺទេ?ជាពិសេសគេសង្ឃឹមថាសម្ដេចតេជោនាយករដ្ឋមន្ត្រីច្បាស់ជាមានប្រតិកម្មសារជាថ្មីទៅលើមន្រ្តីទាំងនោះនិងមេឈ្មួញជាក់ជាមិនខានឡើយ។