ស្រ្តីឆ្លងទន្លេវះកាត់ ភ្លេចកន្សែងក្នុងពោះ នោះត្រូវបាន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ធានាចេញថ្លៃព្យាបាលបន្តទាំងស្រុង

4177

 

ដោយមានទឹកចិត្តអាណិតអាសូរដល់រាស្រ្តទូទៅពេលជួបការលំបាកនោះ សម្តេចធានាចេញថ្លៃព្យាបាលបន្តទាំងស្រុង ជូនស្រ្តីម្នាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានធានាចេញថ្លៃព្យាបាលបន្តទាំងស្រុងជូនស្រ្តីម្នាក់ នៅស្រុកកងមាស ខេត្តកំពង់ចាម ដែលក្រុមគ្រូពេទ្យ នៃមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម បានធ្វេសប្រហែសរហូតធ្វើឲ្យភ្លេចកន្សែងនៅក្នុងពោះ នៅពេលវះកាត់សម្រាលកូនជូនគាត់ កាលពីជាង៣ខែមុន។

នៅរសៀលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៨ នេះឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម រួមជាមួយប្រធានមន្ទីរសុខាភិបាលខេត្ត ប្រធានមន្ទីរពេទ្យបង្អែកខេត្ត និងសាច់ញាតិស្រ្តីរងគ្រោះបានជួបគ្នា ដើម្បីបន្តដោះស្រាយ និងសួរនាំ ករណីនេះអោយបានលម្អិត ជាលទ្ធផលនោះត្រូវបាន ឯកឧត្តមអភិបាល បានថ្លែងបញ្ជាក់ថា នៅព្រឹកស្អែកនេះ ថ្ងៃទី២៥ កុម្ភៈ។

គ្រូពេទ្យមួយក្រុមនឹងយករថយន្តពេទ្យទៅដឹកស្រ្តីរងគ្រោះដល់ផ្ទះ និងឆ្ពោះទៅមន្ទីរពេទ្យកាល់ម៉ែត ដើម្បីធ្វើការព្យាបាលបន្តរហូតជាសះស្បើយ ហើយរឿងសាហ៊ុយទាំងអម្បាលម៉ាននោះ ត្រូវបានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ចេញទាំងអស់។

ក្នុងខណៈនោះដែរឯកឧត្តមអភិបាល ក៏បានឧបត្ថម្ភថវិកាចំនួន៥លានរៀលផងដែរ សម្រាប់ការដោះស្រាយបញ្ហានៅចំពោះមុខ នោះគឺការហូបចុកនៅមន្ទីរពេទ្យ និងថ្លៃទឹកដោះគោះកូន ។

នេះជាទឹកចិត្ដដ៏ថ្លៃថ្លា និងជាមួយលានសំណាងរបស់បងស្រីនឹងកូន ដែលមានសម្តេចទាំងទ្វេ លោកតែងតែនៅជិតប្រជាពលរដ្ឋគ្រប់ៗគ្នា។