លោក​​​​​ យឹក យូរ មេគយកំពង់ផែស្វ័យត្នខេត្តព្រះសីហនុកំពុងធ្វើកំណែទម្រង់ស៊ីកាន់តែជ្រៅតាមរបៀបការិយាធិបតេយ្យពុករលួយជាប្រព័ន្ធប្រឆាំងបទបញ្ជាសម្តេចនាយករដ្ឋមន្ត្រី។

1100

ខេត្ត្តព្រះសីហនុ៖ថ្មីៗនេះមានសេចក្តីរាយការណ៍ថាលោក យឹក​ យូរ​ ប្រធានការិយាល័យគយនិងរដ្ឋាករកំពង់ផែស័្វយត្នខេត្តព្រះសីហនុបានបែកធ្លាយរឿងអាស្រូវពីការប្រព្រឹត្តអំពើពុករលួយយ៉ាងពេញបន្ទុកចាប់តាំងពីលោកយឹក យូរបានមកឡើងកាន់តំណែងជាមេគយប្រចាំច្រកកំពង់ផែព្រះសីហនុនេះមកគឺកាន់តែមានឥទ្ធិពលខ្លាំងក្លាក្ុងការប្រព្រឹត្តអំពើពុករលួួយដ៏ល្បីល្បាញហាក់ដូចជាជិះសេះលែងដៃដោយមិនញញើតកោតខ្លាចនឹងច្បាប់សូម្បីតែបន្តិចសោះឡើយហើយជាពិសេសនោះគឺបទបញ្ជាសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី។

លេខ០១ប.ប ចុះ០៩។ ខែតុលា ឆ្នាំ ២០១៦ ក្នុងគោលដៅ បញ្ជៀ ស ការប៉ះពាល់ ដល់ ចំណូល ពន្ធ រដ្ឋ និង ប្រព្រឹត្ត អំពើពុករលួយ ការប្រកួតប្រជែង ពាណិជ្ជកម្ម ដែល ជា តម្លាភាព លើ ការប្រមូល ពន្ធ យ៉ាង តម្លាភាព នោះ បែរ ជា កំពុង កើត មាន ភាព អសកម្ម យ៉ាង ពេញបន្ទុក ក្នុង ខេត្ត ព្រះសីហនុ ។ បើ យោង តាម លិខិត បទបញ្ជា លេខ ០១. ប . ប បាន បញ្ជា ដល់ កងកម្លាំង គ្រប់ ប្រភេទ និង អាជ្ញាធរ ដែនដី ឲ្យចូល រួម ប្រតិបត្តិកា រ បង្ក្រាប បទល្មើស និង សកម្ម បំផុត។

ក្នុង ការបើក ប្រតិបត្តិការ បង្ក្រាប ដែល ចែកចេញ ជា ពី ប្រភេទ គឺ ប្រភេទ ទី ១ លំដាប់ ថ្នាក់ ជាតិ ដោយ អន្តរក្រសួង ឯ ប្រភេទ ពី ២ លំដាប់ថ្នាក់ មធ្យម ត្រឹម ថ្នាក់ ខេត្ត ដែល មើល ទៅ ដូច ជា មិន ធម្មតា ទេ ។ ផ្ទុយទៅវិញ មកដល់ពេលនេះ គេ កត់សម្គាល់ ថា បទល្មើស គេចពន្ធ កើតមាន ស្ទើតែ គ្រប់ ច្រកចេញ ចូល តាម ច្រក កំពង់ផែ ក្រោមក្រសែភ្នែកលោកយឹក យូរ បើកដៃឲ្យមានបទល្មើសកើតឡើងយ៉ាងពេញបន្ទុកតែម្តង។បើតាមប្រភពពី ក្រុម អ្នក រត់ការ ទំនិញ វិនិយោគ នាំ ចូល បាន បង្ហើប ថា តាំង ពី។

លោក យឹកយូរ បានឡើង ទៅ ធ្វើ ជា មេ គយ នៅ កំពង់ផែ ក្រុង ព្រះសីហនុ មក អំពើ ពុករលួយ បាន កើតមាន ជា លក្ខណៈ ប្រព័ន្ធក្នុងនោះលោក យឹកយូរ បាន ចាត់ចែង ឲ្យ កូនចៅ រក ចំណូល តាម ជំនាញ បច្ចេកទេស ដែល ភាសា សាមញ្ញ គេ ហៅ ថា រកលុយ ក្រោម តុ បាន រាប់ ម៉ឺន ដុល្លារ ក្នុង មួយ ខែៗ តាមរយៈ ការបង្កើត ការិយាធិបតេយ្យ មាន លក្ខណៈ ប្រព័ន្ធ ជ្រក ក្រោម ជំនាញ ប្រមូល លុយ ពី ឯកសារ ប្រតិវេទន៍ លើ ទំនិញ វិនិយោគ នាំចូល ដែល ពន្ធអាករ ជា។

បន្ទុក របស់ រដ្ឋ ។ ប្រភព បន្តថា រាល់ ការចំណាយ ពាក់ព័ន្ធ ក្នុង អង្គភាព គយ និង រដ្ឋាករ កំពង់ផែ ស្វយ័ត ក្រុង ព្រះសីហនុ  យ៉ាង តិច មួយ ឯកសារ ក៏ ត្រូវ ចំណាយ  ចាប់ពី ៧០ ដុល្លារ ទៅ ៩០ ដុល្លារ  ។ ជាធម្មតា ឯកសារ ចុះ ប្រតិវេទន៍ គយ  ត្រូវ ឆ្លង កាត់ គយ និង បង់លុយ ក្រោម តុ បែបនេះ  ក្នុង មួយ ថ្ងៃ រាប់រយ ឯកសារ សួរថា  ពួកគាត់ គាបជំរិត ពី ក្រុមហ៊ុន វិនិយោគ បាន ប៉ុន្មាន ពាន់ ដុល្លារ ក្នុង មួយ ថ្ងៃ ឬ ប៉ុន្មាន ម៉ឺន ដុល្លារ  ក្នុង មួយ ខែ ? ម្យ៉ាងទៀត  ក្នុង មួយ ឯកសារ  ចុះ លេខ ម្តងៗ មិនមែន តិច កុងតឺន័រ នោះទេ គឺ យ៉ាងតិច ចាប់ ពី ៥ កុងតឺន័រ ទៅ ២០ ឬ ៣០ កុងតឺន័រ ហើយ មួយ កុងតឺន័រ។

បង់លុយ ក្រោម តុ ចាប់ពី ៤០ ដុល្លារ ទៅ ៥០ ដុល្លារ តើ មួយថ្ងៃៗ អំពើពុករលួយ ជា លក្ខណៈ ប្រព័ន្ធ កិបកេង ថវិកាជាតិ  ពួកគេ ចែក គ្នា ធ្វើ មាន ធ្វើ បាន បក្ខពួកនិយម យ៉ាង គគ្លើន ផ្ទុយ បទបញ្ជា លេខ ០១ ប . ប របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចតេជោ​ ហ៊ុន សែន​ នាយករដ្ឋមន្ត្រី។
ប្រភព បន្តថា តាំង ពី លោក យឹ ក យូរ បាន ទៅ ធ្វើ ជា មេ គយ នៅ កំពង់ផែ ក្រុងព្រះសីហនុ មក ពួក ឈ្មួញៗ និង ក្រុម អ្នក រត់ការ ឯកសារ ទាំងនោះ មិន សប្បាយចិត្ត នឹង វត្តមាន។

របស់ លោក យឹ ក យូរ ទាល់តែសោះ ព្រោះ គាត់ ពូកែ បង្កើត ល្បិច  គាប យក លុយ ស្រស់ៗ ពី ពួកគាត់ ( ក្រុម ឈ្មួញៗ និង ក្រុម អ្នក រត់ការ ) ។ ពួកគេ និយាយថា សព្វថ្ងៃនេះ គ្រាន់តែ ឯកសារ ចុះ ប្រតិវេទន៍ គយ ក្នុង មួយ ថ្ងៃៗ មាន រាប់រយ ឯកសារ ឯណោះ … ហើយ ក្នុង មួយ ឯកសារ ការចំណាយ ក្រៅផ្លូវការ មាន ចាប់ពី ៩០ ដុល្លារ ទៅ ១០០ ដុល្លារ អាមេរិក ? ដែល នេះ មិនទាន់ គិត ពី ការ កោស រូស ចាប់កំហុស ផ្សេងៗ នោះទេ ? ។ ហើយ ការ បង់លុយ នេះ។

ធ្វើ ឡើង ច្រើន ដំណាក់កាល រាប់ តាំងពី ផ្នែក គណនេយ្យ កន្លែង បោះត្រា និង កន្លែង ត្រួតពិនិត្យ ទំនិញ ព្រម ទាំង កន្លែង សំខាន់ ជាង គេ បំផុត នោះ គឺ នៅ ចំណុច អ្នក អនុញ្ញាត ឲ្យ រថយន្ដ ដឹក ទំនិញ ចេញ – ចូល ទាល់តែ មាន ការឯកភាព ( បង់លុយ គ្រប់ ចំនួន )  ពី លោក ប្រធាន យឹ កយូរ ទើប គេ អនុញ្ញាត ឱ្យ រថយន្ដ អាច ចេញ – ចូល បាន ឬក៏ អាច យក ទំនិញ ចេញពី កំពង់ផែ នោះ បាន  ករណី ខាងលើ នេះ ក្រុម ឈ្មួញ និង ក្រុម អ្នក រត់ការ ឯកសារ ធ្វើ ការស្នើ សុំ ដល់ ឯកឧត្តម ឱម យ៉ិនទៀង ប្រធាន អង្គភាព ប្រឆាំង។

អំពើពុករលួយ គួរ ដាក់ ការស៊ើបអង្កេត ជា បន្ទាន់ជាពិសេសលោកគុណ ញឺម ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកគយនិងរដ្ឋាករកម្ពុជានិងឯកឧត្តមទេសរដ្ឋន្ត្រីរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុគួរចាត់វិធានចំពោះលោកយឹក យូរកំពុងកិបកេងថវិការដ្ឋយ៉ាងច្រើនសន្ធឺកសន្ធាប់ផងទាន។

ពាក់ព័ន្ធ ការលើកឡើង ខាងលើនេះ អង្គភាព CTV យើង មិនអាច សុំ ការបកស្រាយ បំភ្លឺ ពី លោក យឹ ក យូរ បាន ទេ នៅ ពេល នេះ យើងខ្ញុំ នឹង ព្យាយាម បន្តពេល ក្រោយ