ប្រជាពរដ្ធក៍សូមអគុណដល់ឯកឧត្តម សាយ សំអាល់ និងក្រសួងបរិស្ថានដែរមានប្រធានការណាងល្អផងដែរ។

299

 

 

ស្ទឹងត្រែងរថយន្តប៉ាកុងកែឆ្នៃរត់គេចខ្លួនពីបាតអាងក្រោយពេលដែលរាជរដ្ឋាភិបាលបញ្ឈប់តាមសំណើររបស់ក្រសួងបរិស្ថានឯក ឧត្តម សាយ សំអាល់រតនគីរី: ក្រោយពីរាជរដ្ឋាភិបាលបានចេញ ស.ជ.ណ ប្រកាសអោយក្រុមហ៊ុនទទួលសិទ្ធស្តា ព្រៃបាតអាងនៅទឹកដីស្រុក សេសាន្តនៃខេត្តស្ទឹងត្រែងទៅតាមសំណើររបស់ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថានអោយបញ្ឈប់ នោះ គេសង្កេតឃើញថាមាន រថយន្តកែឆ្នៃ។

ប្រភេទប៉ាកុងជាច្រើនគ្រឿងដែលសុទសឹងជាប្រភេទរថយន្តបង្កលក្ខណដល់បទល្មើសព្រៃឈើជាពិសេសនោះគឺជាប្រភេទរថយន្ត ដែលបានកែឆ្នៃខុសទៅនិងលក្ខណបច្ចេកទេស ដែលអាចប្រើបានសំរាប់តែនៅក្នុងព្រៃដើម្បីធ្វើសកម្មភាពអោយបទល្មើសព្រៃឈើតែប៉ុណ្ណោះ។ហើយរថយន្តប៉ាកុងទាំងនោះបានធ្វើចរាចរណ៍ចេញពីតំបន់បាតអាងឆ្ពោះទៅខេត្តមួយចំនួន
ដូចជា រតនគីរី និងខេត្តមណ្ឌលគីរីជាដើម។ហើយជាក់ស្តែងនៅយប់មិញនេះរថយន្តប៉ាកុងចំនួន២គ្រឿងបានមកឈប់សំចត។

នៅក្នុងក្រុងបានលុង ស្ថិតនៅភូមិទេសអន្លង់ សង្កាត់បឹងកន្សែង ក្បែរការាស់ជួសជុលរថយន្តផ្លូវចូលទៅសាលាគ្រូយើង។ហើយសមត្ថកិច្ចនគរបាលបានសហការជាមួយនិងមន្រ្តីសាធារណះការខេត្តធ្វើការឃាត់ទុក្ខ ព្រោះថារថយន្តប៉ាកុងទាំងនេះ បានកែឆ្នៃខុសលក្ខណបច្ចេកទេសគ្មានភ្លើងបំភ្លឺនិងភ្លើងសុីញូ ដែលអាចបើកបរបង្ករគ្រោះថ្នាក់ចរាចរណ៍ទៀតផងការចលត័រថយន្តប៉ាកុងឆ្លងកាត់ចូលមកទឹកដីខេត្តរតនគីរីយ៉ាងច្រើនបែបនេះត្រូវបានប្រជាពលរដ្ឋនៅរតនគីរីសំដែងនូវការព្រួយបារម្មណ៍ថាអាចនិងមានការឃុបឃិតធ្វើអោយបាត់បង់ព្រៃឈើនៅកន្លែងមួយចំនួន
ដែលនៅសេសសល់ដូចជា។
ឧទ្យានជាតិវរះជយ័កន្ទុយនាគ។
អូរដំបូក អូរដំបង ភ្នំយ៉ាក្រាក។

និងព្រៃមួយផ្នែកទៀតដែលនៅសេសសល់ប៉ែកខាងត្បូងនៃស្រុកអូរយ៉ាដាវដូចជា: ដែនជំរកសត្វព្រៃលំផាត់ ជាប់និងស្រុកកោះញែកខេត្តមណ្ឌលគីរីជាដើម។ល។
ដែលកន្លងមកតែងតែមានក្រុមឈ្មួញឃុបឃិតគ្នាលួចចូលកាប់
ឈើជាបន្តបន្ទាប់បើទោះជាគណះបញ្ជាការឯកភាពខេត្តខិតខំ
ទប់ស្កាត់យ៉ាងណាក៏ដោយនោះ។