ឯកឧត្តម ហ៊ុន ម៉ានី ចុះសាកសួរសុខទុក្ខ អតីតមន្ត្រីចូល​និវត្តន៍ដែលរងគ្រោះដោយអគ្គីភ័យដោយ «វ៉ា ស៊ី»។

113

ឯកឧត្តម ហ៊ុន ម៉ានី ចុះសាកសួរសុខទុក្ខ អតីតមន្ត្រីចូល​និវត្តន៍ដែលរងគ្រោះដោយអគ្គីភ័យដោយ «វ៉ា ស៊ី»។
កំពង់ស្ពឺ៖ ឯកឧត្តមហ៊ុន ម៉ានី តំណាងរាស្រ្តមណ្ឌលកំពង់ស្ពឺ អបតំណើរដោយលោ វ៉ី សំណាង អភិ​បាលខេត្តកំ​ពង់ស្ពឺ អនុសាខា។

កាកបាតក្រហមខេត្ត-ស្រុកនៅថ្ងៃទី២ខែមិនាឆ្នាំ២០១៨នេះ បានអញ្ជើញចុះសាកសួរសុខទុក្ខ អតីមន្ត្រីកសិកម្មដែលចូលនិវត្តន៍មៅស្រុកគងពិសីដែលរងគ្រោះដោយសារអគ្គីភ័យ​ឆាបឆេះលំនៅដ្ឋានទាំងស្រុងកាលពីប៉ុន្មានថ្ងៃមុននេះ។
ឯកឧត្តមតំណាងរាស្ដ្រនិងឯកឧត្តមអភិបាលខេត្តបានចុះទៅដល់ហដ្ឋានលោកស្រី យិន សុវុទ្ធី អភិបាលរងស្រុកគងពិសី និង លោក ឃួន អូន ប្រពន្ធលោក កៅ​ ហន​ អតីតមន្រ្ដីកសិកម្ម​ដែលចូល​និវត្ដន៍ ក្នុងភូមិម្កាក់ ឃុំស្នំក្រពើ ស្រុកគងពិសី។

ឯកឧត្តមហ៊ុន ម៉ានី អ្នកតំណាងរាស្រ្តមណ្ឌលកំពង់ស្ពឺ អមដំណើរដោយលោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ ព្រមទាំងក្រុមការងារបានអញ្ជើញចុះពិនិត្យមើល និង សួរសុខទុក្ខ ព្រមទាំងបានផ្តល់នូវសម្ភារៈ ថវិកា និងគ្រឿងឧបភោគបរិភោគមួយចំនួនដើម្បី​ដោះស្រាយកាលំបាកមួយគ្រាដែរ។ ក្នុង​នោះឯកឧត្តម ហ៊ុន ម៉ានី បានចូលរួមរំលែកទុក្ខលំបាក និងសំដែងការសោកស្តាយយ៉ាងខ្លាំងលើហេតុ​ការណ៍ដ៏អាក្រក់នេះផងដែរ។

អគ្គីភ័យបានឆាបឆេះលំដ្ឋានរបស់លោកអភិបាលរងស្រុកគងពិសី និងអតីត​ប្រធាន​ការិ​យា​ល័យ​កសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទអស់ចំនួន២ខ្នង នៅវេលាម៉ោងជាង ២០យប់ ថ្ងៃទី០១ ខែមីនា ឆ្នាំ២០១​៨​នេះ ក្នុងភូមិម្កាក់ ឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ​លោកឧត្តមសេនីយ៍ត្រី ញ៉ែម សៅ ស្នងការរង ទទួលផែនសន្តិសុខនៃស្នងការនគរបាលខេត្តកំពង់ស្ពឺ បានប្រាប់នៅព្រឹកថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៨នេះថា អគ្គីភ័យបានឆេះផ្ទះអស់ចំនួន​០២​ខ្នងដោយ​បំ​ផ្លាញទ្រាំសម្បត្តិទាំងស្រុង។

លោកស្នងការបន្តថា ជនរងគ្រោះដែលត្រូវអគ្គីភ័យឆាបឆេះមានឈ្មោះ ឃួន អូន ភេទស្រី អាយុ ៦៣​ឆ្នាំ ជាប្រពន្ធលោក កៅ​ ហន​ អតីតមន្រ្ដីរាជការរចូល​និវត្ដន៍ នៅភូមិម្កាក់ ឃុំស្នំក្រពើខួចផ្ទះ០១ខ្នង ទំហំ៧ម៉ែតគុណ៨ម៉ែត និងផ្ទះ​បាយទំហំ៧ម៉ែតគុណ៥ម៉ែត ផ្ទះឈើលើថ្ម​ក្រោម ប្រក់ស៊ីប្រូ ជញ្ជាំ​ងក្តាឆេះអស់ទាំងស្រុង និងមួយខ្នងទៀត មានម្ចាស់ឈ្មោះ យិន សុវុទ្ធី ភេទស្រី អាយុ ៥២ឆ្នាំ អ​ភិ​បាលរង ស្រុកគងពិសី រស់នៅភូមិម្នាក់ ឃុំស្នំក្រពើ សម្ភារៈខូចខាតមាន ផ្ទះ០១ខ្នងទំហំ៨ម៉ែត​គុណ១៤ម៉ែត ​ប្រក់ក្បឿង ជញ្ជាំងក្តា បេតុងក្រោម លុយដុល្លារ ៥០០ដុល្លារ លុយខ្មែរ៤០០,០០០រៀល ស្រូវ២៧បាវ និងសម្ភារៈប្រើប្រាស់ត្រូវខូចខាតទាំងស្រុង។

លោកសេនីយ៍ត្រី ញ៉ែម សៅ ស្នងការរងខេត្តកំពង់ស្ពឺ បានបញ្ជាក់ថា មូលហេតុដែលបណ្តាលឲ្យ​មានអគ្គីភ័យនេះមកពីម្ចាស់ឈ្មោះ ឃួន អូន ប្រពន្ធអតីតប្រធានការិយាល័យកសិកម្មស្រុកគងពិសី ​អុជ​ធូបថ្ងៃសីល្ប៍រួច​ឆេះរាលដាលដល់ផ្ទះលោកស្រី យិន សុវុទ្ធី អភិបាលរងស្រុកតែម្តង។

បន្ទាប់ពីកើតមានគ្រោះអគ្គីភ័យនេះ កម្លាំងអន្តរាគមផ្នែកពន្លត់អគ្គីភ័យ បានចេញប្រតិបត្តិការដោយប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យចំនួន០៤គ្រឿង របស់ស្រុកគងពិសី០១គ្រឿង ស្រុកសំរោងទង០១គ្រឿង និងស្នងការដ្ឋាន០២គ្រឿងដោយប្រើប្រាស់ទឹកអស់ចំនួន១១ឡាន។

ក្នុងហេតុការណ៍គ្រោះអគ្គីភ័យនេះពុំបណ្តាលឲ្យមានគ្រោះថ្នាក់ដល់មនុស្សទេហើយនៅព្រឹកថ្ងៃទី០២​ ខែមីនា ឆ្នាំ២០១៨នេះ កាកបាទក្រហម និងអាជ្ញាធរពាក់ព័ន្ធរៀបចំចុះសាកសួរសុខទុក្ខ និងនាំ​យកជំនួយសង្គ្រោះបន្ទាន់ជួនជនរងគ្រោះផងដែរ៕