ពលរដ្ឋរស់នៅក្នុងកែវសីមាក៍ដូចជាស្រុកមួយចំនួនទៀតនៅក្នុងខេត្តមណ្ឌលគិរីកំពុងរីករាយប្រមូលផលស្វាយចន្ទីបណ្តើរៗបន្ទាប់ពីរតំលៃនៅលើទីផ្សារល្អគួរសំ។

277

ពលរដ្ឋរស់នៅក្នុងកែវសីមាក៍ដូចជាស្រុកមួយចំនួនទៀតនៅក្នុងខេត្តមណ្ឌលគិរីកំពុងរីករាយប្រមូលផលស្វាយចន្ទីបណ្តើរៗបន្ទាប់ពីរតំលៃនៅលើទីផ្សារល្អគួរសំ។កសិក ម្នាក់ ទៀត រស់នៅ ភូមិ ឆ្នែង ឃុំ ស្រែ ខ្ទុម ស្រុក កែវ សីមា លោក អ៊ែល ម៉ាត់ ឲ្យដឹង ដែរថា ឆ្នាំនេះ ដំណាំ ស្វាយចន្ទី របស់គាត់ ប្រមូលបាន ផល ខ្ពស់ ជាង រាល់ ឆ្នាំ និង មាន តម្លៃ ខ្ពស់ ដែល អាច ទទួលយក។

បាន ។ លោក ថា ឆ្នាំ នេះ តម្លៃ គ្រាប់ស្វាយចន្ទី លក់ បាន ថ្លៃ ៧៦០០ រៀល ក្នុង គីឡូក្រាម សម្រាប់ គ្រាប់ស្វាយចន្ទី លេខ ១ និង លេខ ២ លក់ បាន ថ្លៃ ៧៥០០ រៀល ។ កសិករ រូបនេះ បន្តថា ដោយសារ អាកា ធាតុ អំណោយផល ល្អ នៅ ឆ្នាំ នេះ មិន ភ្លៀង ធ្លាក់ នៅ ពេល រដូវ ស្វាយចន្ទី ចាប់ផ្ដើម ផ្កា វា អំណោយផល ដល់ ក្ដិប ចន្ទី មិន ប្រឈម ការ ជ្រុះ ឬ ខូចខាត ទេ ។ លោក បន្ត ទៀត ថា ដំណាំ ស្វាយចន្ទី បើ គិត ចាប់ពី ថ្ងៃ ដាំ រហូតដល់ ពេល ត្រូវ ប្រមូល ផល គឺ ប្រើពេល អស់។

៣ ឆ្នាំ ។ ដំណាំ ស្វាយចន្ទី ចាប់ផ្ដើម ផ្កា ពី ខែ ដើម ខែ មករា និង ចាប់ផ្ដើម ផ្លែ ទុំ នៅ ចុង ខែ មីនា រហូត ដល់ ចុង ខែ មេសា ហើយ បច្ចុប្បន្ននេះ ដំណាំ ស្វាយចន្ទី កំពុងតែ ប្រមូល ផល ។ កសិក រូប នេះ ឲ្យដឹងថា រូបគាត់ មាន ចំការ ស្វាយចន្ទី ចំនួន ៤ ហិកតារ ហើយ គាត់ រើស គ្រាប់ ស្វាយចន្ទី បាន ចំនួន ចាប់ពី ៥០ គីឡូ ទៅ ២០០ គី ឡូ ក្នុង មួយ ថ្ងៃៗ នៅលើ ផ្ទៃ ដី ចំការ របស់ គាត់ ចំនួន ៤ ហិកតារ ប៉ុន្តែ លោក ថា ចំនួន នេះ អាច កើនឡើង រាងរាល់ថ្ងៃ ពីព្រោះ ដល់ រដូវ នេះ ជា រដូវ ស្វាយចន្ទី ទុំ រោយ ។ កសិករ ដដែលបន្តទៀតថា។

ដំណាំ ស្វាយចន្ទី ងាយស្រួល ដាំ និង ងាយស្រួល ថែទាំ ជាង ដំណាំ ផ្សេងៗ ប៉ុន្តែ ក៏ មាន ការ ប្រឈម ខ្លះ ដែរ នៅ ពេល វា មាន អាយុ ១ ឆ្នាំ ទៅ ២ ឆ្នាំ ដំបូង និង នៅ ពេល វា មាន អាយុ ជាង ១០ ឆ្នាំ វា មាន បញ្ហា ដង្កូវ ដួង ស៊ី គល់ ដែល ធ្វើឲ្យ ស្វាយចន្ទី ថមថយ ចុះ ទិន្នផល ។ លោក សំណូមពរ ដល់ មន្ត្រីរ ជំនាញ ស្ថាប័ន ពាក់ព័ន្ធ ឲ្យ ចុះមក ជួយ បង្រៀន ពី វិធី ប្រើប្រាស់ ថ្នាំ បង្ការ សម្រាប់ ដំណាំ ប្រភេទ នេះ ផង ព្រោះ ពួកគាត់ គ្មាន ជំនាញ គ្រប់គ្រាន់ ចេះ តែ ប្រើប្រាស់ ថ្នាំ តាមចិត្ត ចងង់ ធ្វើ តែប៉ុណ្ណោះ រាល់ថ្ងៃនេះ  តាម។

របាយការណ៍ របស់ មន្ទីរ កសិកម្ម ខេត្ត មណ្ឌលគិរី លោក សុង ឃាង ធ្លាប់ ឲ្យ អ្នកព័ត៌ មានដឹងថា នៅ ទូទាំង ខេត្ត មណ្ឌលគិរី មាន ផ្ទៃដី ដាំ ស្វាយចន្ទី សរុប ចំនួន ២ ពាន់ ហិកតារ ក្នុង ចំណោម ស្រុក – ក្រុង ទាំង ៥ គឺមាន តែ ស្រុក កែវ សីមា និង ស្រុក អូររាំង ទេ មាន ដំណាំ ប្រភេទ នេះ ច្រើនជាងគេ ។ចំណែកលោក សេង ហួត នាយក រដ្ឋបាល សាលាស្រុក កែវ សីមា បានឲ្យដឹងថា មូលដ្ឋាន នេះ មាន ផ្ទែ ដី ដាំ ដុះ ដំណាំ ស្វាយចន្ទី សរុប ចំនួន ៧៧៥ ហិកតាហើយ បច្ចុប្បន្ន កំពុង ប្រមូល ផល ចំនួន ៥៥៩ ហិកតារ ។ លោក បន្តថា បច្ចុប្បន្ន កសិក ជាច្រើន គ្រួសារ បាន ងាយ មក និយម ដាំ ដំណាំ ស្វាយចន្ទី ច្រើន មែនទែន ។ដោយលោកសៅសំណាង