ឧកញ៉ា តាំង អៀង ជាមេក្លោងកាប់បំផ្លាញព្រៃ ឈើទ្រង់ទ្រាយធំ នៅក្នុងខេត្តពោធិ៍សាត់ ដែរគេដឹងថា ឯកឧត្តម ម៉ៅ ធនិន ជាអ្នកបើកភ្លើងខៀវ ឲ្យឧកញ៉ា តាំង អៀង

5386

 

ខេត្តពោធិ៍សាត់៖ ទោះមានបទបញ្ជា ពីរដ្ឋាភិបាលដែល មានសម្ដេច អគ្គមហាសេនា បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្ររាជាណាចក្រ កម្ពុជាយ៉ាងដ៍ម៉ឺងម៉ាត ទៅលើករណី កាប់បំផ្លិចបំផ្លាញព្រៃឈើ យ៉ាងណាក៍ដោយ ក៍ការកាប់បំផ្លិច បំផ្លាញព្រៃឈើ យ៉ាងមហន្តរាយនេះ នៅតែកើតមានរហូត មិនចេះចប់ឡើយ។

ជាក់ស្ដែង តួយ៉ាងច្មីៗនេះ នៅខេត្តពោធិ៍សាត់ ក៍មានសេចក្ដីរាយការណ៍ ពីទូរទស្សន៍{ CTV } បានអោយ
ដឹងផងដែរថា បទល្មើកាប់ព្រៃឈើ នឹងដឹកជញ្ជូនឈើ ពីសំណាក់ឈ្មួញធំៗ មានអំណាច នឹងត្រូវគេស្គាល់ យ៉ាងច្បាស់ផងដែរថា ជាឧកញ៉ា មានឈ្មោះ តាំង អៀង កំពុងធ្វើសកម្មភាព ប្រមូលទិញឈើ នៅចំណុចតំបន់ ទួលគ្រួស ស្ថិតក្នុង ភូមិស្ទឹងថ្មី ឃុំប្រមោយ ស្រុកវាលែង បច្ចុប្បន្ន មិនចាញ់តាមបណ្ដាល ខេត្តមួយចំនួន នៅភូមិភាគឦសាន មានដូចជា ខេត្តក្រចេះ , ខេត្តស្ទឹងត្រែង , ខេត្តរតនគិរី , នឹងខេត្តមណ្ឌលគិរី ប៉ុន្មាមនោះទេ? ។

ពាក់ព័ន្ធនឹង ការកាប់បំផ្លិច បំផ្លាញព្រែឈើ យ៉ាងរង់គៀល នាពេលបច្ចុប្បន្ន ខាងលើនេះ ក៍ត្រូវបាន ប្រជាពលរដ្ឋជាច្រើន នៅស្រុកវាវែង រួមទាំងមន្ត្រីរាជការ បំរើការងារ ក្នុងខេត្តពោធិ៍សាត់ ទាំងមូល បាននាំគ្នារិះគន់ យ៉ាងខ្លាំៗ នឹងដាក់ការសង្ស័យ ផងដែរថា៖ ទាំងនេះមកពី ការគ្រប់គ្រង របស់ថ្នាក់ដឹងនាំខេត្ត ដែលមាន ឯកឧត្តម ម៉ៅ ធនិន ជាអភិបាលខេត្ត នឹងជាប្រធាន គណ:បញ្ជាការ ឯកភាពខេត្ត ក្នុងការ ការពារ ធនធានធម្មជាតិ បង្ក្រាប នឹងទប់ស្កាត់ បទល្មើស មានការធូរលុង បណ្ដោយ ក៍ដូចការបើកដៃ ឲ្យមន្ត្រីក្រោមឱវាទ របស់ខ្លួន មួយចំនួន ប្រព្រឹត្តអំពើពុករលួយ ទៅឃុបឃិត ជាមួយឈ្មួញទុច្ចរិត ដែលមានលុយ មានអំណាច នឹងមានងារជាឧកញ៉ា ជាការប្រមូលលុយ ដាក់ហោប៉ៅ ធំជាងប្រយោជន៍ជាតិទៅវិញ។

ប្រភពបន្តទៀតថា៖ ដើម្បីតែ ផងប្រយោជន៍ នឹងលាភសក្ការ: ដាក់ហោប៉ៅ របស់ក្រុមបក្ខពួកខ្លួន មន្ត្រីទាំងនោះ ភ្លេចអស់ហើយ ក្រមសីលធម៌ ជាមន្ត្រីរបស់រដ្ឋ នឹងជាមន្ត្រីយុត្តិធម៌ បំរើសង្គមជាតិ នឹងបំរើប្រជាពលរដ្ឋ ព្រោះតែដុល្លារបិទភ្នែក បែជានាំគ្នា ទៅអោនក្រាប នឹងអោនក្បាល ទៅបំរើផលប្រយោជន៍ ឲ្យឈ្មួញទុច្ចរិត មានងារជាឧកញ៉ា ទាំងនោះទៅវិញ?។

ប្រភពខាងលើ បន្តរិះគន់ថា៖ មន្ត្រីឬស្ថាប័ន ពាក់ព័ន្ធទាំងនោះ ពួកគេមិនបានគិត ដល់ប្រយោជន៍ជាតិ និងនាំគ្នាការពារ ធនធានធម្មជាតិទេ បែនាំគ្នាកាប់បំផ្លិចបំផ្លាញព្រៃឈើ នៅក្នុងតំបន់ ព្រៃការរពារ នឹងព្រៃដែនជម្រក សត្វព្រៃយ៉ាងរុងគៀល ផ្គើននឹងបទបញ្ជា សម្ដេចតេជោ ហ៊ុន សែន យ៉ាងច្បាស់ ក្រឡែតតែម្តង។

ពាក់ព័ន្ធករណីខាងលើ ពលរដ្ឋរង់ចាំមើល ចំណាត់ការណ៍បន្ត របស់សម្ដេចតេជោ ហ៊ុន សែន ថាតើ? មានវិធានការ ឬចំណាត់ការ បែបណាទៀត ទៅលើមន្ត្រីខិលខូច មួយចចំនួន ដែលជាមន្ត្រី គ្រាប់ល្ពៅស្ងោទាំងនោះ រួមទាំងឈ្មួញឈើ ប្រើងារជាឧកញ៉ា មិនបាន ជួយដល់សង្គមជាតិទេ បែជាមានគំនិត គិតតែបំភ្លិច បំផ្លាញធនធានធម្មជាតិ ដែលរដ្ឋាភិបាល លិតខំការពារទៅវិញនេះ។

បើយោងតាមប្រភព ច្បាស់ការមួយ ពីមន្ត្រីយោធសស្រុកវាវែង បានឲ្យដឹងផងដែលថា រយៈពេល ២-៣ ខែនេះ ឧកញ៉ា តាំង អៀង បានប្រមូលទិញឈើ ដែលបានអារផ្តួលរំលំហើយ នៅចំណុចតំបន់ទួលគ្រួស ស្ថិតក្នុងភូមិស្ទឹងថ្មី ឃុំប្រមោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ក្នុងនោះ មួយចំនួនទៀត បានអារផ្តួលរំលំ នៅតាមជួរភ្នំ ដោយមាន​រណាយន្ត មិនតិចជាង ៥០គ្រឿងទេ ជាមួយនឹងរថយន្តកែច្នៃ ប្រភេទបាកុង ប្រមាណជិត៣០ គ្រឿងទៀត និងប្រើគ្រឿងចក្រ { អេស្កាវ៉ាទ័រ } សម្រាប់ឈូសឆាយ ធ្វើផ្លូវដឹកជញ្ជូនឈើ ចេញពីតំបន់ ព្រៃទាំងនោះ ។

ប្រភពដដែរ បានបញ្ជាក់ យ៉ាងលម្អិតថា ឈើដែល បាន អារផ្តួលរំលំ ភាគច្រើន គឺជាឈើ រាជ្យកុល ក្នុងនោះ ក៍អារជាឃ្លុប { ជាឡាំង } មានមុខកាត់ ចាប់ពី ៤០ សង់ទីម៉ែត្រ ទៅ ៨០ សង់ទីម៉ែត្រ និង មានប្រវែង ពី ១០ ទៅ ១២ ម៉ែត្រ ករណីខ្លះ ក៍មានឈើរាជ្យកុល មុខកាត់ ១ម៉ែ ត្រផងដែរ ។ ហើយឈើ ដែលប្រមូល មកពីតំបន់ទួលគ្រួស និង មួយចំនួនទៀត ប្រមូលពីតំបន់ភ្នំទំព័រ ស្ថិតក្នុងភូមិទំព័រ ឃុំប្រមោយ ស្រុក​វាលវែង និងតំបន់ ក្រពើ២ ស្ថិតក្នុងភូមិ ឃុំក្រពើ២ ស្រុកវាលវែង ខេត្តពោធិ៍សាត់ តែងតែ ប្រើរថយន្តបាកុង ដឹកចូលមកក្នុង ក្រុមហ៊ុន { M DS } នៅអន្លង់រាប ធ្វើឡើងនៅពេលវេលាម៉ោង១ ឬម៉ោង២ រំលងអធ្រាត្រ កាត់តាមផ្លូវជាតិ ក្នុងភូមិប្រជាពលរដ្ឋ ក៍ដូចជាទីប្រជុំជន ស្រុកវាលវែងនេះ តែម្តង ។ហើយក្នុងរយៈពេល ២ខែនេះ សកម្មភាពកាប់បំផ្លាញព្រៃឈើ ដែលជាដៃជើង ឧកញ៉ា តាំង អៀង កើតមានជាលក្ខណៈ ទ្រង់ទ្រាយធំ នៅស្រុកវាលវែង ខេត្តពោធិ៍សាត់ សុទ្ធតែប្រភេទឈើធ្នង់ និង ឈើរាជ្យ កុល ។

ជាក់ស្តែង កាលពីវេលាម៉ោង ១២ព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ ២០១៨ រថយន្តយីឌុប ចំនួន ២គ្រឿង បានដឹកឈើរាជ្យកុល ចេញពីចំណុច ក្រុមហ៊ុន { MDS } ស្ថិតក្នុង ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់ ឆ្ពោះទៅកាន់រាជធានីភ្នំពេញ។ ហើយកាលពីថ្ងៃទី១ ខែមីនា ឆ្នាំ២០១៨ នេះ រថយន្តយីឌុប​ ១គ្រឿង​​ទៀត​ បានផ្ទុកឈើធ្នង់ ដឹកចេញពីចំណុច អន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់ ឆ្ពោះទៅកាន់ រាជធានីភ្នំពេញ ផងដែរ។ ហើយពេលនេះ រថយន្ត ១គ្រឿងនោះ ប្រហែលទើបនឹងអាចទៅដល់ភ្នំពេញទេ នេះបើគិតត្រឹម ថ្ងៃដដែលនេះ ។

ប្រភពបានបន្ត ឲ្យដឹងទៀតថា ចំពោះសកម្មភាព កាប់បំផ្លាញ ព្រៃឈើ នៅស្រុកវាលវែង ក៍ដូចការដឹកជញ្ជូន យកមកដាក់ ក្នុងក្រុមហ៊ុន { MDS } ហើយលួចបន្លំកាត់បេសេ ដើម្បីដឹកចេញ សុទ្ធតែប្រភេទឈើ « រាជ្យកុល » និង « ឈើធ្នង់ » សុទ្ធតែជាប៉េសេ​ខុស ប្រភេទ ឈើ ក៍ដូចជា ផ្ទុកលើសទម្ងន់ ក្នុងនោះ បែរជាមានសម
ត្ថកិច្ច ផ្ទាល់ ដែលមានតួនាទី និងភារកិច្ច ជាអ្នកបង្ក្រាបបទល្មើស ព្រៃឈើតែម្តង ជាអ្នករត់ការផ្លូវ តាំងពីស្រុកវាលវែង មកទល់នឹង រាជធានីភ្នំពេញ ក្នុងនោះ គោលដៅ របស់ពួកគេ ភាគច្រើន យកទៅស្តុក ទុកនៅក្នុងឃ្លាំង មួយកន្លែង នៅចំណុចផែស្ងួត ត្មាតពង ខ្លះទៀតត្រូវបញ្ជូន ទៅកាន់ខេត្តតាកែវ និងខេត្តកំពត ដើម្បីឆ្លង ទៅ ប្រទេសវៀតណាម ។

បើតាមប្រភព ពីអាជ្ញាធរមូលដ្ឋាន ស្រុកវាលវែង បានឲ្យដឹងថា ឧកញ៉ា តាំង អៀង ដែលជាមេក្លោង នៅពីក្រោយករណីនេះ ជាអ្នកបញ្ជា ឲ្យដៃជើងរបស់ខ្លួន គៀងគរ ប្រមូល ប្រជាពលរដ្ឋ ឲ្យចូលព្រៃកាប់ឈើ យកមកលក់ឲ្យក្រុមបក្ខពួក របស់ខ្លួន ដែលជាអ្នក ឈចាំប្រមូល​ទិញ យកមកស្តុកទុក និងកាត់ប៉េសេ នាំចេញ ។

ហើយគេបានដឹង យ៉ាងច្បាស់ថា ឧកញ៉ារូបនោះ បានប្រើប្រាស់មេការ របស់ខ្លួន ជាច្រើននាក់ ក្នុងនោះ ត្រូវបានគេស្គាល់ឈ្មោះ មានដូចជា ១,ឈ្មោះ { ទី } ដែលត្រូវជាប្អូនបង្កើត ជាអ្នកមើលការខុសត្រូវ លើឈើដែលប្រមូលពីក្នុងព្រៃ នឹងយកមកស្តុកទុក នៅចំណុចអន្លង់រាប ក៍ដូចជា យកឈើមកពី តំបន់ចិនយំជាដើម ។

២,ឈ្មោះ { ហូ } ជាអ្នករត់ការផ្លូវ សម្រាប់ការចេញឈើ ពីដំណាក់ចាក្រំ ជាមួយមេការ ទី៣, ឈ្មោះ { លីម? } ហើយទី៤,ឈ្មោះ { ចាន់ នី } ជាសមត្ថកិច្ច ដែលមានតួនាទី ក្នុងការបង្ក្រាប បទល្មើសព្រៃឈើ នឹងការពារធនធានធម្មជាតិ ត្រូវបាន ឧកញ៉ា តាំង អៀង ប្រគល់ការងារ ធំជាងគេ គឺឲ្យចេញមុខរត់ការ ផ្តាច់មុខ ចាប់ពីទឹកដី ស្រុកវាលវែង ខេត្តពោធិ៍សាត់ មកដល់រាជធានីភ្នំពេញ ។

ប្រភពបានបញ្ជាក់ទៀតថា ឈ្មោះ { ចាន់ នី } មិនត្រឹម តែ ប្រើអំណាច នឹងតួនាទី របស់ខ្លួន រត់ការបទល្មើសឈើ ប៉ុណ្ណោះទេ បុគ្គលរូបនេះ ថែមទាំងបាន យកឈ្មោះ ថ្នាក់ដឹកនាំ មួយចំនួន នៅក្នុងជួរគណៈកម្មការ បង្ក្រាបបទល្មើស នឹងការពារ ធនធានធម្មជាតិ មកប្រើផងដែរ ។ ហើយបញ្ជាក់ថាខ្លួន បានបង់ប្រាក់រួចរាល់ ។

ដូច្នេះ សមត្ថកិច្ច ដែលមានភារកិច្ច នៅទីនោះ ឬនៅឈជើង តាមដោលដៅម្នាក់ៗ ទោះជាមានភារកិច្ច ជាអ្នកទប់ស្កាត់ នឹងបង្ក្រាប ក៍នៅតែខ្លាចរអា នឹង អំណាច របស់បុគ្គល ឈ្មោះ ចាន់នី នេះដែរ មិនហ៊ានប៉ះពាល់ លើឡានដឹកឈើ ទាំងស្រប់ច្បាប់ នឹងខុសច្បាប់ របស់ឧកញ៉ា តាំង អៀង ដែលមានមេការរត់ផ្លូវ តួនាទីជាសមត្ថកិច្ច មកកាងបទល្មើសនោះទេ?។

ទោះចង់មិនចង់ ពួកពួកសមត្ថកុច្ច នឹងជំនាញទាំងនោះ នាំគ្នាមកកៀប យកប្រាក់ ពីឡានយីឌុប ដឹកអុស នឹងប្រជាពលរដ្ឋ ដឹកឈើ តាមគោយន្ត នឹងព្រមទទួលយកអ្វី ទៅតាមដែលឈ្មោះ ចាន់នី ជាអ្នកចាត់ចែង ចែកសំ
ណែនឲ្យ តែប៉ុណ្ណោះ? ។

ប្រភពដដែរ ក៍បានបញ្ជាក់បន្ថែម ឲ្យដឹងទៀតថា យ៉ាងហោចណាស់​ ការដេកជញ្ជូនឈើ ទាំងស្រប់ច្បាប់ នឹងខុសច្បាប់ ក្នុង១ថ្ងៃ ត្រូវបានគេដឹកចេញ ពីឃ្លាំងរបស់ ក្រុមហ៊ុន { MDS } នៅចំណុចអន្លង់រាបនេះ មិនក្រោម ពី ៣ឡាន យីឌុបទេ ដោយប្រើរូបភាព កាត់ប៉េសេ ឲ្យទៅជា ឈើស្របច្បាប់ ក៍ប៉ុន្តែ! ជាក់ស្តែង ឈើទាំងនោះជាឈើ អានាធិបតេយ្យ ដែលបានប្រមូលទិញ ពីប្រជាពលរដ្ឋទាំងអស់?។

ហើយរាល់ការដឹកជញ្ជូននេះ គឺផ្គើននឹងច្បាច់ សាធារណ:ការ នឹងដឹកជញ្ជូន ព្រោះថារថយន្តនិមួយៗ ដឹកសុទ្ធតែ ជាប្រភេទឈើ រាជ្យកុល និងឈើធ្នង់ ផ្ទុកលើសទម្ងន់ នឹងផ្ទុពីច្បាប់ រដ្ឋបាលព្រៃឈើកំណត់ ហើយឈើទាំងនោះ ដឹកជញ្ជូនចេញម្តងៗ គឺចាប់ពីម៉ោង១០ ព្រឹក ទៅម៉ោង ១២ថ្ងៃ ជារៀងរាល់ថ្ងៃ ។ ហើយមិនដែរឃើញ សមត្ថកិច្ច ឬស្ថាប័នពាក់ព័ន្ធណា ហ៊ានប៉ះពាល ឧកញ៉ា តាំង អៀង ធ្វើជំនួញឈើខុសច្បាប់ មកជាឈើស្របច្បាប់នេះទេ? ព្រោះករណីនេះពួកគេ បានឃុបឃិតគ្នា ជាប្រព័ន្ធ ជាមួយនឹងអាជ្ញាធរ សមត្ថកិច្ច ជំនាញ មានដូចជា រដ្ឋបាលព្រៃឈើ នឹងបរិស្ថាន ក៍ដូចជាសមត្ថកិច្ចជាច្រើន ស្ថាប័នទៀត ។

ជាកើស្ដែង នៅវេលាម៉ោង ប្រាណ១០ព្រឹក ថ្ងៃទី១ ខែមីនា ឆ្នាំ២០១៨ នេះ មានរថយន្តយីឌុប ១គ្រឿង ដែលបានដឹកឈើធ្នង់ ចេញពីក្រុមហ៊ុន { MDS } នៅចំណុចអន្លង់រាប នៃចម្ការកៅស៊ូ របស់ឧកញ៉ា ទ្រីភាព គឺជាការបើកភ្លើងខៀវ ពីក្រុមសមត្ថកិច្ច នឹងអាជ្ញាធរទាំងនោះ ហើយ ព្រោះថា៖ ឈើនៅក្នុងឃ្លាំងនោះ មានចំនួនច្រើន ទាំងឈើ ធ្នង់ នឹងឈើរាជ្យកុល ប៉ុន្តែគេប្រើរូបភាព ចេញឈើពីឃ្លាំងនេះ ក្នុងមួយថ្ងៃ ត្រឹមតែ ១ឡានយីឌុប ឬទៅ២ ទៅ៣ឡាន យីឌុបតែប៉ុណ្ណោះ? ។

ពាក់ព័ន្ធសកម្មភាព ឧកញ៉ា តាំង អៀង ឲ្យឈ្មោះ ទី ឈ្មោះ ហួ និងឈ្មោះ លីម ប្រមូលទិញឈើ និងឲ្យឈ្មោះ ចាន់ នី រត់ការផ្លូវនេះ បណ្ដាញព័ត៌មានយើង មិនអាចទាក់ទង សុំការបំភ្លឺ ពីឈ្មោះមេការៗ ខាងលើ នឹងពីលោក ឧកញ៉ា តាំង អៀង ថា ក្នុងការប្រមូលទិញឈើ ពីតំបន់ខាងក្រៅព្រៃ ដីសម្ប ទាន មកស្តុកទុក្ខ នៅដីចម្ការកៅស៊ូ របស់ក្រុមហ៊ុន { MDS } របស់ឧកញ៉ា ទ្រី ភាព នៅចំណុចអន្លង់រាប ស្រុកវាលវែង មានច្បាប់ ឬ មួយយ៉ាងណានោះទេ មកដល់ថ្ងៃនេះ ដោយគ្មានលេខ សម្រាប់ធ្វើការទំនាក់ទំនង។