លោកស្នងការខេត្តកំពង់ចាម កំពង់តែផ្គើន នឹង បទបញ្ជា របស់សម្តេច ក្រឡាហោម ស ខេង មិនបង្ក្រាបល្បែងស៊ីសង ក្នុងមូលដ្ឋាននោះឡើយ។

252

 

ខេត្តកំពង់ចាម៖ ប្រភពពី ប្រជាពលរដ្ឋ រស់នៅចំណុចអិន៥ ឃុំថ្មពូន  បាន ឲ្យ ដឹងថា បច្ចុប្បន្ន ក្នុង មូលដ្ឋាន ពួកគាត់ មាន សង្វៀន បញ្ជល់មាន់ធំមួយកន្លែង ក្នុងសង្វៀនជល់មាននោះ ក៍មានល្បែង បៀ អាប៉ោង ដំណើរជាមួយគ្នាយ៉ាងរលូន គ្មានខ្លាច ញញឺត បងៗសត្ថកិច្ច និងអាជ្ញាធរសូម្បី តែបន្តិ ។

ប្រជាពលរដ្ឋ បាន ឲ្យ ដឹងថា អាជ្ញាធរ និង សមត្ថកិច្ច មូលដ្ឋាន មិន ចាត់វិធានការ បង្ក្រាប ស ង្វៀន បញ្ជល់មាន់ ដែល បង្កប់ ល្បែងស៊ីសង ច្រើន ប្រភេទ នោះទេ បើទោះបី ល្បែងស៊ីសង ទាំងនោះ ត្រូវបាន គេ បើក លេងមិនរើស ថ្ងៃសៅរិ៍ អាទិត្យក៍ដោយ។តាមការរៀបរាប់ពីស្ត្រីជាច្រើនរូបដែលរស់នៅទីតាំងខាងលើ បានរៀបរាប់ទាំងអួលដែនថា ចាប់តាំងពី សង្វៀនជល់មាន់ និងល្បែងស៊ីសង បើកអោយដំណើរការមក ព្រាយល្បែងបានឆក់យកបេះដូង ប្តីគាត់ទៅ បាត់ ព្រោះមួយថ្ងៃៗ ប្តីគាត់មិនដែលរវល់ធ្វើការងារអ្វីទេ ទៅសំកក់ចាំលេងល្បែង។

ពេលចាញ់មកផ្ទះវិញ រករឿង ឈ្លោះទាស់ទែង ឈានដល់ប្រើអំពើហិង្សាក៍មាន។មតិមហាជនបានលើកឡើងថា តាំងពី លោកឧត្តមសេនីយ៍ ឯម កុសល ចូលកាន់ តំណែង ជា ស្នងការ នគរបាល ខេត្តកំពង់ចាម មក ល្បែងស៊ីសងគ្រប់ប្រភេទបាននិងកំពុងរីកចំរើនយ៉ាងខ្លាំង នៅក្នុង ស្រុកព្រៃឈ ស្រុកស្ទឹងត្រង់ និងស្រុក ចំការលើ និង បណ្ដា ស្រុក មួយចំនួនទៀត ។ ថ្វីបើមានការរីសុះសាយនៃបនល្បែងគ្រប់ប្រភេទ តែ លោក ឯម កុសល ស្នងការ នគរបាល ខេត្តកំពង់ចាម ក៏ រក្សា ភាព ស្ងៀម ស្ងាត់ ទុក ឲ្យ ល្បែងស៊ីសង ដំណើរការ យ៉ាង រលូន បើទោះបី ប្រជាពលរដ្ឋ ព្រួយបារម្ភ ពី អសន្តិសុខ សង្គម។

យ៉ាងណាក៏ដោយ ។ប្រជាពលរដ្ឋ រស់នៅ ស្រុកព្រៃឈ ស្រុកស្ទឹងត្រង់ ស្រុក ចំការលើ និងបណ្តាស្រុលមួយចំនួនទៀត អំពាវនាវ ដល់ ឯកឧត្តម គួច ចំរើន អភិបាលខេត្ត កំពង់ចាម ធ្វើយ៉ាងណា លុបបំបាត់ ល្បែងស៊ីសង ក្នុង មូលដ្ឋាន ពួកគាត់ ជាបន្ទាន់ ព្រោះ អភិបាលស្រុក អធិការនគរបាល ស្រុក និង លោក ឯម កុសល ស្នងការ នគរបាល ខេត្ត កំពង់ចាម ចាញ់បារមី មេបនល្បែងស៊ីសង នោះអស់ហើយ។ជាងនេះទៅទៀត ប្រជាពលរដ្ឋសូម អំពាវនាវ ឲ្យ ថ្នាក់ដឹកនាំ ក្រសួងមហាផ្ទៃ។

ក៏ដូចជា អគ្គស្នងការ នគរបាល ជាតិ ចាត់វិធានការ ទៅលើ ភាព អសកម្ម របស់ អាជ្ញាធរ ខេត្តកំពង់ចាម និង ស្នងការ នគរបាល ខេត្តកំពង់ចាម ជាបន្ទាន់ ព្រោះ បច្ចុប្បន្ន បទល្មើស ផ្សេងៗ និង ល្បែងស៊ីសង កំពុង កើតឡើង យ៉ាងពេញបន្ទុក ។
ការអនុវត្តវិធានការបង្រ្កាបល្បែងស៊ីសងខុសច្បាប់ និងតាមឃាត់ខ្លួនគ្រប់ម្ចាស់បើកល្បែងខុសច្បាប់ ពិសេសអ្នកឈរជាខ្នងបង្អែក និងអ្នកឃុបឃិត ពីក្រោយ មកផ្តន្ទាទោសទៅតាមផ្លូវច្បាប់។ ជាងនេះទៅ ទៀត សម្តេចក្រឡាហោម ក៏បានបញ្ជាក់ដែរថា នៅកម្ពុជាយើងសព្វថ្ងៃនេះ ល្បែងស៊ីសង មាន ២ សណ្ឋាន រួមមាន ៖ ល្បែងស៊ីសងស្របច្បាប់ និង។

ល្បែងស៊ីសងមិនស្របច្បាប់។សម្តេចក្រឡាហោម ស ខេង បានបន្តទៀតថា នៅក្នុងសេចក្តីណែនាំនោះ គឺតម្រូវអោយមន្ត្រី កងកំលាំង មានសមត្ថកិច្ចទាំងអស់ បង្រ្កាបល្បែងស៊ីសង ខុសច្បាប់ ដែលបង្កការប៉ះពាល់ ដល់សណ្តាប់ធ្នាប់ សាធារណៈ ប៉ះពាល់សីលធម៌សង្គម និងជីវភាពរស់នៅរបស់ ប្រជាពលរដ្ឋ ពិសេសគឺការអនុវត្តគោល នយោបាយ ភូមិ ឃុំ មានសុវត្ថិភាព របស់ រាជដ្ឋាភិបាល។សម្តេចក្រឡាហោម ស ខេង ក៏បានសង្កត់ធ្ងន់ដែរថា ចំពោះល្បែងស៊ីសងខុសច្បាប់ ដែលបានលបលួច បើក និងបានបើកជាចំហរ នៅតាមបណ្តាមូលដ្ឋាន។

មួយចំនួន កន្លងមកនោះដូចជា៖ ល្បែងជ្រក ក្រោម ស្លាកល្បែងស្របច្បាប់ ឆ្នោត ឡូតូ ភ្នាល់ បាល់ ភ្នាល់អន ឡាញ ល្បែងអ៊ិនធឺណេត ២៤ម៉ោង ឆ្នោត កន្ទុយលេខ ល្បែងជល់ មាន់ ល្បែងភា្នល់ ទឹកភ្លៀង ល្បែងបាញ់ត្រី និងល្បែងនានា ដែលជ្រកក្រោមល្បែង ក្មេងលេង និងទាំងអាជីវកម្មខុសច្បាប់ គឺត្រូវបានប្រកាសបិទទាំងស្រុង។អគ្គស្នងការនគរបាលជាតិ ឯកឧត្តម នាយឧត្តមសេនីយ៍ នេត សាវឿន ថ្លែងថា មានល្បែងស៊ីសង នាំឲ្យ មានបទល្មើសគ្រប់ប្រភេទ ដូច្នេះសមត្ថកិច្ចត្រូវតែខិតខំរួមគ្នា។

លុបបំបាត់ឲ្យបានជុំវិញ ភាពរីកចំរើននៃល្បែងស៊ីសងគ្រប់ប្រភេទនេះ ក្នុងខេត្តកំពង់ចាម អង្គភាពយើងបានផ្ញើសារ ទៅកាន់ ឯកឧត្តម ស្នងការ នគរបាលខេត្តកំពង់ចាម តាមរយះសារអេឡិកត្រូនិក (whatsapp) ដែរ តែរហូតមកដល់ពេកនេះ មិនទាន់ទទួលបានការឆ្លើតបយ៉ាងណានៅឡើយ៕ពាក់ព័ន្ធ
អង្គភាព CTVសូមស្វាគមន៍ចំពោះការបកស្រាយបំភ្លឺពីភាគីពាក់ព័ន្ធ ក្នុងស្រាយបំភ្លឺអោយមហាជនអស់ចង្ងល់។