៧ខែក្នុងតំណែងជាស្នងការ ត្រូវបានដកដាក់អ្នកថ្មី ! នៅពេលខាង មុន នេះខេត្តមណ្ឌលគីរី

250

 

ភ្នំពេញ៖ បើយោងតាមមន្ត្រី នគរបាលជាន់ខ្ពស់ក្រសួងមហាផ្ទៃ បានប្រាប់ថា លោកឧត្តមសេនីយ៍ត្រី ឡោ សុខា ស្នងការរងនគរបាលខេត្តកណ្ដាល ត្រូវបានប្រកាសឲ្យទៅកាន់តំណែងជាស្នងការនគរបាលថ្មីខេត្តមណ្ឌលគិរី ជំនួសលោកឧត្តមសេនីយ៍ទោ អ៊ុក សំណាង។ ហើយការតែងតាំង និងផ្លាស់ប្តូរនេះ ធ្វើឡើងនៅថ្ងៃទី៧ មីនាខាងមុខនេះ។មន្ដ្រីនគរបាលជាន់ខ្ពស់រូបនេះ បានបញ្ជាក់ថា លោកឧត្តមសេនីយ៍ទោ អ៊ុក សំណាង ត្រូវបានផ្ទេរភារកិច្ចមកជា អនុប្រធាន នាយកដ្ឋាន នគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃវិញសូមបញ្ជាក់ថា លោក។

ឧត្តមសេនីយ៍ទោ អ៊ុក សំណាង ត្រូវបានផ្ទេរភារកិច្ច ពីស្នងការខេត្តតាកែវ ទៅជាស្នងការនគរ បាលខេត្ដ ម ណ្ឌលគិរី ជំនួសលោកឧត្តមសេនីយ៍ត្រី តូច យ៉ុន កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៧ ពោលទើបនឹងកា ន់តំណែងបាន ជាង៧ខែ ប៉ុណ្ណោះយ៉ាងណាក៏ដោយ គេមិនទាន់ដឹងការផ្លាស់ប្ដូរតំណែង ស្នងការនគរបាលខេត្តមណ្ឌលគិរីនេះ មកពីបញ្ហាអ្វីនោះទេ។ ពិធី ប្រកាស ឲ្យចូលកាន់តំណែងជាផ្លូវការ គ្រោងធ្វើឡើងនៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៨ខាងមុខនេះ៕