ឧកញ៉ា តាំង អៀង ធ្វើសកម្មភាពបទល្មើសព្រៃឈើទ្រង់ទ្រាយធំ ស្ទើរផ្តាច់មុខនៅខេត្តពោធិ៍សាត់ ដែរមហាជនសង្ស័យថា ឯកឧត្តម ម៉ៅ ធនិន ជាអ្នកបើកភ្លើងខៀវ ឲ្យឧកញ៉ា តាំង អៀងរោមក្រុមហ៊ុន

713

ឧកញ៉ា តាំង អៀង ធ្វើសកម្មភាពបទល្មើសព្រៃឈើទ្រង់ទ្រាយធំ ស្ទើរផ្តាច់មុខនៅខេត្តពោធិ៍សាត់ ដែរមហាជនសង្ស័យថា ឯកឧត្តម ម៉ៅ ធនិន ជាអ្នកបើកភ្លើងខៀវ ឲ្យឧកញ៉ា តាំង អៀងរោមក្រុមហ៊ុន <MDS>

ខេត្តពោធិ៍សាត់៖ ក្នុងរយៈពេល២ខែនេះ សកម្មភាពកាប់បំផ្លាញព្រៃឈើកតើមានជាលក្ខណៈទ្រង់ទ្រាយធំ នៅស្រុកវាលវែង ខេត្តពោធិ៍សាត់ សុទ្ធតែប្រភេទឈើធ្នង់ និងឈើរាជ្យកុល ។
ជាក់ស្តែងកាលពីវេលាម៉ោង១២ព្រឹក ថ្ងៃពុធ ១៤កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៨ រថយន្តយីឌុបចំនួន២គ្រឿងបានដឹកឈើរាជ្យកុល ចេញពីចំណុច ក្រុមហ៊ុន MDS ស្ថិតក្នុងឃុំអន្លង់រាប ស្រុក។

វាលវែង ខេត្តពោធិ៍សាត់ ឆ្ពោះមកកាន់រាជធានីភ្នំពេញ ហើយនៅវេលាម៉ោងព្រឹកថ្ងៃព្រហស្បតិ៍ ១៥កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី១ ខែមីនា ឆ្នាំ២០១៨ រថយន្តយីឌុប​១គ្រឿង​​ទៀត​បានផ្ទុកឈើធ្នង់ដឹកចេញពីចំណុចអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់ ឆ្ពោះមកកាន់រាជធានីភ្នំពេញ ដែលពេលនេះ គេដឹងថា រថយន្ត១គ្រឿងនេះ អាចមិនទាន់មកដល់ភ្នំពេញនៅឡើយទេ បើគិតត្រឹម ម៉ោង៣និង៣០នាទីរសៀលថ្ងៃដដែលនេះ គេបានរាយការណ៍ឲ្យដឹងថា ចំពោះ។

សកម្មភាពកាប់បំផ្លាញឈើនៅស្រុកវាលវែង ក៏ដូចជាប្រមូលយកមកដាក់ក្នុងក្រុមហ៊ុន MDS ហើយលួចបន្លំកាត់បេសេ ដើម្បីដឹកចេញ សុទ្ធតែប្រភេទឈើរាជ្យកុល និងឈើធ្នង់ សុទ្ធតែជាប៉េសេ​ខុសយថាប្រភេទឈើ ក៏ដូចជាផ្ទុកលើសទម្ងន់ ក្នុងនោះ បែរជាមានសមត្ថកិច្ចផ្ទាល់ ដែលមានតួនាទី និងភារកិច្ចជាអ្នកបង្ក្រាបបទល្មើសព្រៃឈើនេះតែម្តង ជាអ្នករត់ការផ្លូវ តាំងពីស្រុកវាលវែង មកទល់នឹងរាជធានីភ្នំពេញ ក្នុងនោះគោលដៅរបស់ពួកគេ ភាគច្រើនយកទៅស្តុកទុកនៅឃ្លាំងចំណុចផែស្ងួតនៅត្មាតពង ខ្លះទៀតត្រូវបញ្ជូនទៅកាន់ខេត្តតាកែវ និងខេត្តកំពត ដើម្បីឆ្លងទៅប្រទេសវៀតណាម។

ប្រជាពលរដ្ឋរង់ចាំមើលប្រសាសន៏របស់សម្ដេចហ៊ុនសែននៅមានប្រសិទ្ធភាពចំពោះមេឈ្មួញនិងមន្ត្រីពាក់ពន័្ធផ្នែកជំនាញនិងសម្ថកិច្ចគោរពតាមអនុសាសន៏ដ៏ថ្លៃថ្លានេះដែររឺទេ?ជាពិសេសគេសង្ឃឹមថាសម្ដេចតេជោនាយករដ្ឋមន្ត្រីច្បាស់ជាមានប្រតិកម្មសារជាថ្មីទៅលើ ឧកញ៉ា តាំង អៀងជាក់ជាមិនខានឡើយសូមអគុណ ។