សូមគោរពថ្លែងអំណរគុណជូនចំពោះ​ ឯកឧត្តម ​សុខ​ សំណាង​ ស្នងការរដ្ឋាននគរបាល​ខេត្តតាកែវ​ជាទី​គោរពដ៏ខ្ពង់​ខ្ពស់​…!

814

សូមគោរពថ្លែងអំណរគុណជូនចំពោះ​
ឯកឧត្តម ​សុខ​ សំណាង​ ស្នងការរដ្ឋាននគរបាល​ខេត្តតាកែវ​ជាទី​គោរពដ៏ខ្ពង់​ខ្ពស់​…!

ខ្ញុំបាទ​​ទៀង​ រច​នា​ នាយកការផ្សាយព័ត​៌មានទូរទស្សន៍អនឡាញ​CTVnews​ សូមអបអរសារទរ​យ៉ាងជ្រាល​​ជ្រៅ​និងកោតសរសើរ​ដោយស្មោះអស់ពីដួងចិត្ត​ចំពោះឯកឧត្តម​ស្នងការ​ដែលបានខិតខំបំពេញភារកិច្ច​បំរើការងាេរ​ជូនប្រជាពលរដ្ឋ​យ៉ាងយកចិត្តទុកដាក់​អស់់ពីកំលាំង​កាយចិត្ត​មិនគិតពីការនឿយហត់​និងពេលវេលាថ្ងៃឬយប់​នោះឡើយ​ជាការពិតណស់​ខណ:ដែលឯកឧត្តម​បានជួយអន្តរាគម​ន៍​ដោះស្រាយ​ករណីក្មេងទំនើង​ទាំងហ្វូង​ព្រួតគ្នា​វាយប្អូនប្រុសរបស់ខ្ញុំបាទ​ឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរ​បញ្ជូនទៅព្យាបាល​នៅមន្ទីរពេទ្យ​ខេត្តតាកែវ​កាលពីយប់​ថ្ងៃទី​១១ខែមិនាឆ្នាំ២០១៨​ហើយឯកឧត្តម​ស្នងការ​បានជំរុញឲ្យ​មន្ត្រី។

ក្រោមឱវាទ​ធ្វើការដោះស្រាយគ្នាបញ្ចប់រឿង​ជាស្ថាពរ​នៅយប់ថ្ងៃទី​១២ខែឆ្នាំដដែល​នេះគឺជាគុណបំណាច់ដ៏ធំធេង​របស់ឯកឧត្តម​ក្នុងភា​ពជាអ្នកដឹកនាំ​ប្រកបដោយ​ស្មារតីមោះមុតដាច់ខាតម៉ឺងម៉ាត់​ក្នុ​ងកាងារ​ផ្តល់ភាពយុត្តិធម៌​ជូនប្រជាពលរដ្ឋ​ដោយ​មិនប្រកាន់វណ្ណ:និងមិន​ចេះរើសអើងនោះឡើយ​ហើយ​​សង្ឃឹម​ថាឯកឧត្តម​នឹង​ស​ម្រេចបានលទ្ធផលជោគជ័យ​ជាលំដាប់​ថែមទៀតជូនដល់ប្រជាពលរដ្ឋ​និងរាជរដ្ឋាភិបាល​​ ដូចនេះអង្គភាពព័ត​៌មាន​CTVnews​សូម​​ថ្លែងអំណរគុណ​ជូនចំពោះឯកឧត្តម​សុខ​ សំណាង​យ៉ាងជ្រាលជ្រៅបំផុត​ពីរូប​ខ្ញុំបាទ​ ហើយក៏សូមគោរពជូនពរ​ដល់ឯកឧត្តម​មានសុខភាពល្អ​ប្រកបការងារ​ជោគជ័យ​គ្រប់ភារកិច្ច​៕